loader image

ក្នុងស្ថានភាព នៃជំងឺរាតត្បាតកូវីត១៩ធនាគារភីភីស៊ីប៊ែងបានបញ្ចប់់ដំណើរការបរិវិសកម្មមូលបត្របំណុលដោយ ជោគជ័យ ក្នុង ការ បោះផ្សាយ លើកដំបូងជាសាធារណៈនៅ ផ្សារមូលបត្រកម្ពុជា

PPCBank​ជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកម្ពុជាដែលបានធ្វើ​​ដំណើរការបរិវិសកម្ម​នៃមូលបត្របំណុលសាជីវកម្ម​​​និងផ្សាយចេញ​លទ្ធផលនៃដំណើរការ​នេះដោយ​អនុម័តពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​ថ្ងៃទី១០ខែមេសាឆ្នាំ​២០២០។

 

ដោយពិចារណាលើការអភិវឌ្ឍន៍ក្នុងស្ថានភាពនៃជំងឺកូវីត១៩ ធនាគារ PPCBank​បានសម្រេចបោះផ្សាយនូវសញ្ញាប័ណ្ណសាជីវកម្មដែលមានទឹកប្រាក់សរុប ៨០ ពាន់លានរៀលជា ២ ដំណាក់កាល៖​ដំណាក់កាលទី ១ ធនាគារបានប្រមូលទុន​ចំនួន ៤០ ពាន់លានរៀល​​និងដំណាក់កាលទី ២ ធនាគារគ្រោងនឹងប្រមូលទុន​ដែលនៅសល់ចំនួន ៤០ ពាន់លានរៀលក្នុង​កំឡុងនៃ​រយៈពេលប្រាំមួយខែបន្ទាប់។ សញ្ញាប័ណ្ណសាជីវកម្មមានរយៈពេល ៣ ឆ្នាំនិង​អត្រាគូប៉ុងចុងក្រោយប្រចាំឆ្នាំរបស់សញ្ញាប័ណ្ណគឺ ៦.៥% ។

 

ឆ្លើយតបទៅនឹងភាគជោគជ័យនេះលោក Shin Chang Moo នាយកប្រតិបត្តិនៃធនាគារPPCBankបានលើកឡើងថា៖​ “យើងពិត​ជា​មានសេចក្តីសោមនស្សរីករាយជាមួយនឹងការបញ្ចប់ទៅនៃដំណើរការបរិវិសកម្ម​សាធារណៈជាលើកទី ១ របស់យើងនៅផ្សារមូលបត្រកម្ពុជាដោយជោគជ័យ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនិយ័តករ (NBC, SECC, CSX) វិនិយោគិន​និងទីប្រឹក្សាហិរញ្ញវត្ថុដែលបានធ្វើឱ្យដំណើរការនេះអាចប្រព្រឹត្តទៅបាន។ 

លោក​បន្តថា​៖ស្ថិតក្នុង​ភាពមិនប្រាកដប្រជាខ្ពស់​និងភាពមិនចុះសម្រុងនៅលើទីផ្សារការធានាលំហូរសាច់ប្រាក់ពិត​ជាមានសារៈសំខាន់ណាស់ក្នុងពេលបច្ចុប្បន្ន។ PPCBank គឺជាគ្រឹះស្ថាន​ហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនតូចប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជាដែលទទួលបាននូវប្រភពទុនថ្មីមួយ​ទៀត​ក្នុង​រយៈពេលវែងពីការលក់សញ្ញាប័ណ្ណនេះ។ ការបោះផ្សាយលក់សញ្ញាប័ណ្ណសាជីវកម្មនៅលើផ្សារមូលបត្រកម្ពុជានេះទៀត​សោតត្រូវបានរំពឹងទុកថានឹងជួយ​ឱ្យធនាគារនេះមានភាពបត់បែនបន្ថែម និងស្ថិរភាពនៃប្រភពទុនក្នុង​ការ​វិនិយោគ​សម្រាប់រយៈពេលមធ្យមនិងរយៈពេលវែង។

 

ស្របពេលដែលស្ថាប័នហិរញ្ញវត្ថុនៅជុំវិញពិភពលោកត្រូវបានបង្ខំឱ្យឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសភាពការណ៍នេះ​​​ធនាគារ PPCBank បានទទួលជោគជ័យក្នុង​គម្រោងនៃការប្រមូលទុនថ្មីរបស់ខ្លួននេះ។

 

អគ្គនាយក ក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ីដែលជាក្រុមហ៊ុនធានាទិញមូលបត្រ​និងទីប្រឹក្សាហិរញ្ញ​វត្ថុនៃការបោះផ្សាយលក់សញ្ញាប័ណ្ណសាជីវកម្មរបស់ធនាគារPPCBank បានលើកឡើងថា៖ “ទោះបីមានការវិវឌ្ឍន៍មិននឹកស្មានដល់ក្នុងដំណើរការនៃការចេញប័ណ្ណបំណុល​ដូចជាការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីត១៩ និងប្រកាសថ្មីស្តីពីការលើកទឹកចិត្តពន្ធដារសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីមូលបត្រក៏ដោយ​ធនាគារPPCBankបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការសន្យារបស់ខ្លួនជាមួយវិនិយោគិន​​​និងទទួលបានការជឿទុកចិត្តពីនិយ័តករដែលបានយល់ព្រមលើគម្រោងនេះ។

 

លោកបន្ដថា “យើងមានសេចក្តីរីករាយដែលបានគាំទ្រPPCBank បញ្ចប់ដំណាក់កាលទី១​នៃការលក់មូលបត្រ​បំណុល​នេះដោយជោគជ័យ។ យើងជឿជាក់ថាវាជាការចាប់ផ្តើមដ៏ល្អប្រសើរមួយសម្រាប់ធនាគារព្រោះថាការធានាលំហូរសាច់ប្រាក់ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលសម្រាប់ធនាគារក្នុងរយៈពេល​ប៉ុន្មានខែខាងមុខនេះ។ យើងមានគម្រោងអនុវត្តការប្រមូលទុនដំណាក់កាលទី ២ ដោយយកចិត្តទុកដាក់បន្តការ​តាមដាននៃការវិវឌ្ឍន៍ផ្សេងៗទាក់ទងនឹងស្ថានភាពជំងឺកូវីតក្នុងពេលបច្ចុប្បន្ន។

 

កាលបរិច្ឆេទចុះបញ្ជីសម្រាប់មូលបត្របំណុលត្រូវបានរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០។ ដើម្បីគោរពតាមសេចក្ដីណែនាំនិង​វិធានការរបស់រាជរដ្ឋាភិបាលស្តីពីការប្រមូលផ្តុំជាសាធារណៈ​​និងការបំលាស់ទី​ធនាគារPPCBank នឹងរៀបចំព្រឹត្តិការណ៍ចុះបញ្ជីនេះនៅថ្ងៃទី ២១ ដោយចំនួនអ្នកចូលរួមមានកំណត់។

 

PPCBank ©២០១៩ ធនាគារ​ ភីភីស៊ីប៊ែង រក្សា​សិទ្ធិ​គ្រប់យ៉ាង ទំនាក់ទំនង
ជំនួយ
ល័ក្ខខ័ណ្ឌ
ឱកាសការងារ
ATM និង សាខាធនាគារ
តម្លៃនិងកម្រៃសេវា
អំពីPPCBank
កាលវិភាគអាជីវកម្ម
មតិយោបល់
ព័ត៌មានសាជីវកម្ម
ព័ត៌មាន និង ព្រឹត្តិការណ៍
តួលេខហិរញ្ញវត្ថុ
ទំនាក់ទំនង: ស្វែងរក សូមទូរស័ព្ទ : +(855) 963 909 909​
+(855) 23 909 909​




[:en]Customer Privacy[:km]គោលការណ៍រក្សាការសង្ងាត់ [:]
គោលការណ៍រក្សាការសង្ងាត់
គោលការណ៍រក្សាការសង្ងាត់
គោលការណ៍រក្សាការសង្ងាត់