Skip to main content
Goodie Market on PPCBank Mobile App
ប្តូរពិន្ទុរបស់អ្នកជាមួយនឹងរង្វាន់ដ៏ស្រស់ស្អាត

Goodie Market

មុខងារថ្មីនៅលើកម្មវិធីទូរស័ព្ទដៃ PPCBank ដែលអនុញ្ញាតឱ្យអ្នក អាចយកពិន្ទុដែលសន្សំបាន ទៅប្តូរយករង្វាន់វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតពី PPCBank។

គ្រាន់តែប្រើប្រាស់កម្មវិធី PPCBank Mobile App សម្រាប់ការទូទាត់ប្រចាំថ្ងៃតាម KHQR អ្នកនឹងទទួលបានពិន្ទុរង្វាន់ដ៏ច្រើន រាល់ពេលធ្វើប្រតិបត្តិការ។

រង្វាន់ដែលមាន

ជ្រើសរើសរង្វាន់ដែលអ្នកពេញចិត្ត

ប្តូរពិន្ទុរបស់អ្នក ដើម្បីយកវត្ថុអនុស្សាវរីយ៍ស្អាតៗ ផ្តាច់មុខរបស់ធនាគារ PPCBank

Buddy Phone Grip

goodie market coin
2,500 ពិន្ទុ15,000 Pសន្សំបាន 12,500 ពិន្ទុ

Buddy Mystery Keychain

goodie market coin
10,000 ពិន្ទុ20,000 Pសន្សំបាន 10,000 ពិន្ទុ

Sophea Eco bag

goodie market coin
4,500 ពិន្ទុ10,000 Pសន្សំបាន 5,500 ពិន្ទុ

Buddy Umbrella

goodie market coin
20,000 ពិន្ទុ45,000 Pសន្សំបាន 25,000 ពិន្ទុ

Buddy Travel Tumbler

goodie market coin
25,000 ពិន្ទុ55,000 Pសន្សំបាន 30,000 ពិន្ទុ

Buddy Cotton T-Shirt

goodie market coin
40,000 ពិន្ទុ80,000 Pសន្សំបាន 40,000 ពិន្ទុ

Buddy Safety Helmet

goodie market coin
40,000 ពិន្ទុ85,000 Pសន្សំបាន 45,000 ពិន្ទុ

Krama Premium Bag

goodie market coin
80,000 ពិន្ទុ165,000 Pសន្សំបាន 85,000 ពិន្ទុ

Buddy Parasol Umbrella

goodie market coin
100,000 ពិន្ទុ200,000 Pសន្សំបាន 100,000 ពិន្ទុ
!ផលិតផលដែលមាន និងចំនួនពិន្ទុសម្រាប់ប្តូរយក អាចត្រូវបានកែប្រែពីពេលមួយទៅពេលមួយ។
របៀបប្តូរយករង្វាន់

ប្តូរយករង្វាន់ដោយផ្ទាល់ នៅក្នុង Mobile App

ដំណើរការប្តូរយករង្វាន់ មានលក្ខណៈសាមញ្ញបំផុត។ អតិថិជនអាចរកមើលរង្វាន់ដែលមាន ជ្រើសរើសរង្វាន់ណាមួយ រួចបញ្ជាក់ការប្តូរយករង្វាន់នោះ ជាមួយពិន្ទុសន្សំរបស់ខ្លួន។

ចូលទៅកាន់កម្មវិធី

បើក PPCBank Mobile App រួចចូលទៅកាន់គណនីរបស់អ្នក។

ចូលទៅកាន់ Goodie Market

ចុចត្រង់ពាក្យ Goodie Market ដើម្បីស្វែងរករង្វាន់ផ្សេងៗ។

ពិនិត្យមើលរង្វាន់ដែលមាន

ពិនិត្យមើលរង្វាន់ក្នុងតារាង ដែលអ្នកអាចប្តូរយកបានជាមួយនឹងពិន្ទុរបស់អ្នក។

ជ្រើសរើសរង្វាន់ដែលអ្នកពេញចិត្ត

ជ្រើសរើសរង្វាន់ណាមួយ ដែលអ្នកចង់ប្តូរយក។

បញ្ជាក់ការប្តូររង្វាន់របស់អ្នក

ប្រើប្រាស់ពិន្ទុសន្សំរបស់អ្នក ដើម្បីបញ្ជាក់ការប្តូរយករង្វាន់នោះ។

បើករង្វាន់របស់អ្នក

អនុវត្តតាមការណែនាំដែលមានបង្ហាញនៅក្នុង App ដើម្បីបើករង្វាន់ដែលអ្នកបានជ្រើសរើស។

គោលការណ៍ និងសំណួរ-ចម្លើយ

គោលការណ៍ និងសំណួរអំពី Goodie Market

ស្វែងយល់ពីរបៀបទទួលបានពិន្ទុ របៀបប្តូររង្វាន់ បើករង្វាន់ និងការគ្រប់គ្រងពិន្ទុរបស់អ្នក។

លោកអ្នកតម្រូវឱ្យជាអតិថិជននៃធនាគារ PPCBank និងបានតម្លើងកម្មវិធីទូរស័ព្ទដៃ PPCBank ជាមុនសិន។ លោកអ្នកអាចទទួលបានពិន្ទុសន្សំរាល់ការធ្វើប្រតិបត្តិការលើកម្មវិធីទូរស័ព្ទដៃ PPCBank។ គណនីអតិថិជនទូទៅ និងគណនីអជីវករ អាចទទួលបានអត្ថប្រយោជន៍នេះដូចគ្នា។

លោកអ្នកអាចទទួលបានពិន្ទុសម្រាប់ប្តូរយក Goodie តាមរយៈការធ្វើប្រតិបត្តិការក្នុង PPCBank Mobile។ រាល់ការបង់ប្រាក់តាម KHQR ទៅកាន់អាជីវកររបស់ធនាគារ PPCBank លោកអ្នកនឹងទទួលបានពិន្ទុ 100P ឬទទួលបាន 50P សម្រាប់ការបង់ប្រាក់ទៅកាន់ KHQR របស់ធនាគារផ្សេង។ ពិន្ទុត្រូវបានផ្តល់ជូនតែម្តងប៉ុណ្ណោះ សម្រាប់ការទូទាត់ជាមួយអាជីវករ ឬ KHQR តែមួយ។

សូមសន្សំពិន្ទុឱ្យបានគ្រប់គ្រាន់ សម្រាប់ Goodie មួយណា ដែលលោកអ្នកចង់ប្តូរ។ បន្ទាប់មក សូមជ្រើសរើសទំហំ និងពណ៌ (ប្រសិនបើមាន) ហើយជ្រើសរើសសាខា ដែលលោកអ្នកចង់ទៅទទួលយក Goodie នោះ។ ប្រសិនបើលោកអ្នកមិនបានជ្រើសរើសសាខាទេ សាខាដែលនៅជិតបំផុតនឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិ។ បន្ទាប់មក សូមពិនិត្យព័ត៌មាន បញ្ជាក់ការប្តូរពិន្ទុ និងបន្តដំណើរការលើអេក្រង់បញ្ជាក់។ ក្រោយការប្តូរពិន្ទុបានជោគជ័យ លោកអ្នកអាចទៅទទួលយក Goodie នៅសាខាដែលបានជ្រើសរើស ក្នុងរយៈពេល 14 ថ្ងៃ។

ក្រោយពីការប្តូរពិន្ទុរួចហើយ អ្នកអាចទៅទទួលយក Goodie នៅសាខាដែលបានជ្រើសរើស ក្នុងរយៈពេល 14 ថ្ងៃ។

ប្រសិនបើអ្នកប្តូរចិត្ត អ្នកអាចលុបចោលការប្តូរពិន្ទុបាន ក្នុងរយៈពេល 24 ម៉ោង ដោយនឹងទទួលបានពិន្ទុគ្រប់ចំនួនមកវិញភ្លាមៗ។

អតិថិជន PPCBank អាចប្តូរពិន្ទុយក Goodie បានចំនួនមួយ ក្នុងមួយថ្ងៃ។ ចំនួននៃការប្តូរយក Goodie គឺបានរហូតដល់ 5 ដង ក្នុងមួយខែ។

សម្រាប់ Goodie អ្នកអាចប្តូរយក Goodie ដូចៗគ្នាក៏បាន ឬជ្រើសរើស Goodie ថ្មីផ្សេងទៀតក៏បាន អាស្រ័យទៅលើការពេញចិត្តរបស់អ្នក!

ពិន្ទុសន្សំរបស់អ្នកមានសុពលភាពរយៈពេល 12 ខែ គិតចាប់ពីថ្ងៃដែលទទួលបានពិន្ទុ។ ពិន្ទុដែលអស់សុពលភាព នឹងត្រូវកាត់ចេញពីគណនីរបស់អ្នក នៅម៉ោង 11:59 យប់ នាថ្ងៃចុងក្រោយនៃខែដែលត្រូវផុតកំណត់នោះ។

ពិន្ទុដែលទទួលបាន មុនពេលដាក់ដំណើរការ Goodie Market ក៏នឹងផុតកំណត់ផងដែរ បន្ទាប់ពីរយៈពេល 12 ខែ។

ឧទាហរណ៍៖ ប្រសិនបើអ្នកទទួលបានពិន្ទុ 2,000P នៅខែមករា ឆ្នាំ2026 ពិន្ទុនោះនឹងអស់សុពលភាព ហើយត្រូវបានកាត់ចេញនៅថ្ងៃទី31 ខែមករា ឆ្នាំ2027។

សន្សំពិន្ទុ, ប្តូររង្វាន់, ទទួលបានអត្ថប្រយោជន៍ពិសេស

ចាប់ផ្តើមសន្សំពិន្ទុឥឡូវនេះ ដើម្បីរីករាយជាមួយរង្វាន់ Goodie ស្រស់ស្អាតជាច្រើន នៅលើ PPCBank Mobile App។

PPCBank Download All New PPCBank App
ស្កេន ដើម្បីទាញយកកម្មវិធី

the All-New PPCBank Mobile App

PPCBank Download All New PPCBank App