ទទួលយកបទពិសោធន៍ទទួលទានអាហារថ្ងៃត្រង់យ៉ាងប្រណីត ឬការទទួលទាន តែ នាពេលរសៀល ជាមួយប័ណ្ណឥណទាន PPCBank Visa Prestige Plus! ប្រូម៉ូសិននេះនឹងធ្វើឱ្យ បទពិសោធន៍ក្នុងការទទួលទានអាហារ នៅភោជនីយដ្ឋានល្បីៗក្នុងប្រទេសកម្ពុជា របស់អ្នកកាន់តែពិសេសជាងពេលណាៗទាំងអស់។
ទទួលបានបទពិសោធន៍ទទួលទានអាហារយ៉ាងប្រណីតជាមួយប័ណ្ណឥណទាន PPCBank Visa Prestige Plus!
ការផ្តល់ជូនពិសេសសម្រាប់មនុស្ស 2 នាក់៖
រយៈពេលនៃការផ្តល់ជូន៖ ចាប់ពីថ្ងៃ 1 ខែឧសភា ឆ្នាំ2025 រហូតដល់ ថ្ងៃ 31 ខែធ្នូ ឆ្នាំ2025
ភោជនីយដ្ឋានដែលចូលរួម៖
Courtyard by Marriott
Sombok Restaurant
Mealea Restaurant
Iza Japanese Restaurant
Blossom Restaurant
Malis Restaurant
Sokkhak River
Raffle Hotel Phnom Penh – Le Royal, Le Phnom 1929, Elephant Bar
Raffle Siem Reap – Café d’ Angkor, 1932
Yi Sang
Khema – Pasteur, La Poste, Flatiron
Zhan Liang
Brasserie Louis
CUTS
Ox Club
The Cabine
Siena Restaurant
ខ និង លក្ខខណ្ឌ:
ប្រូម៉ូសិននេះអនុវត្តសម្រាប់តែការទូទាត់ដែលប្រើប្រាស់ ជាមួយប័ណ្ណ PPCBank Visa Prestige Plus ប៉ុណ្ណោះ។
ម្ចាស់ប័ណ្ណ PPCBank Visa Prestige Plus តម្រូវឱ្យចំណាយប្រចាំខែអប្បបរមាចំនួន 5,000ដុល្លារ ដែលទូទាត់ជាមួយ PPCBank Visa Prestige Plus ។ ប្រតិបត្តិការចំណាយដែលគ្រប់លក្ខខណ្ណ មានសិទ្ធិអាចបូកសរុបក្នុងមួយខែមុនថ្ងៃកំណត់ការកក់បាន។
ម្ចាស់ប័ណ្ណ PPCBank Visa Prestige Plus អាចទទួលបានប្រូម៉ូសិននេះ តែមានកំណត់ក្នុងមួយខែ តាមគោលការណ៍ “មកមុន បានមុន” ។
ជំហានងាយៗ ដើម្បីបានប្រូម៉ូសិន៖
យើងខ្ញុំសូមណែនាំឲ្យធ្វើការកក់តុមុន 3 ថ្ងៃ (លើកលែងថ្ងៃបុណ្យទាន) តាមរយៈ
កក់តាមអនឡាញដោយផ្ទាល់ តាមលីង https://form.jotform.com/230309152647049
បំពេញព័ត៌មានដែលចាំបាច់ ជ្រើសរើសភោជនីយដ្ឋាន និងកាលបរិច្ឆេទ
ភ្ជាប់ជាមួយរបាយការណ៍វិក្កយបត្រប័ណ្ណ PPCBank Visa Prestige Plus របស់លោកអ្នក។
ម្ចាស់ប័ណ្ណ PPCBank Visa Prestige Plus នឹងទទួលបានសារអ៊ីម៊ែលបញ្ជាក់សម្រាប់ការកក់ដែលទទួលបានកញ្ចប់ពិសេស ក្នុងរយៈពេល 1 ថ្ងៃ ក្រោយកក់ដោយជោគជ័យ ដែលកញ្ចប់ទាំងនេះ ផ្ដល់ជូនផ្អែកលើការផ្ទៀងផ្ទាត់ និងចំនួនដែលនៅទំនេរ។
បង្ហាញប័ណ្ណ PPCBank Visa Prestige Plus របស់លោកអ្នក ពេលអញ្ជើញទៅដល់ភោជនីយដ្ឋាន។ ឈ្មោះម្ចាស់ប័ណ្ណ PPCBank Visa Prestige Plus ត្រូវតែដូចគ្នានឹងឈ្មោះ ដែលបានកក់។
ការលុបចោល ឬផ្លាស់ប្ដូរផ្សេងៗពាក់ព័ន្ទនឹងការកក់ ត្រូវតែធ្វើឡើង 1 ថ្ងៃមុន ថ្ងៃដែលបានកក់ ដោយខលមកលេខ 855 96 674 5007 ឬផ្ញើសារតាមតេឡេក្រាមលេខ 855 70 340 485
ក្នុងករណីមិនបានអញ្ជើញមកតាមថ្ងៃដែលបានកក់ កញ្ចប់ញ៉ាំអាហារដែលបើកបានតែម្ដងនោះ នឹងត្រូវរាប់បញ្ចូល ហើយម្ចាស់កាតអាចធ្វើការកក់សាជាថ្មីនៅខែបន្ទាប់។
ចំពោះការប្រើប្រាស់សេវាកម្មបន្ថែម លើសពីកញ្ចប់ដែលបានផ្ដល់ជូន ម្ចាស់ប័ណ្ណ PPCBank Visa Prestige Plus ត្រូវរ៉ាប់រងចេញថ្លៃចំណាយនោះ ដោយខ្លួនឯង ដែលត្រូវតែទូទាត់ជាមួយប័ណ្ណ PPCBank Visa Prestige Plus។
ធនាគារ PPCBank និង ហាងជាដៃគូ រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។
ក្នុងករណីមានការតវ៉ាណាមួយការសម្រេចចិត្តរបស់ ធនាគារ PPCBank និង ហាងជាដៃគូ ចាត់ទុកថាជាការសម្រេចចិត្តចុងក្រោយ។
លក្ខខណ្ឌនានារបស់ធនាគារ PPCBank ត្រូវបានអនុវត្ត។
ការផ្តល់បញ្ចុះតម្លៃពិសេសរហូតដល់ 50 ដុល្លារ ជាមួយនឹងការចំណាយអប្បបរមា 100 ដុល្លារ៖
រយៈពេលនៃការផ្តល់ជូន៖ ចាប់ពីថ្ងៃ 15 ខែឧសភា ឆ្នាំ2025 រហូតដល់ ថ្ងៃ 31 ខែធ្នូ ឆ្នាំ2025
ភោជនីយដ្ឋានដែលចូលរួម៖
Khema Flatiron
Iza
Zhab Liang
Brasserie
CUTS
The Cabine
Siena Restaurant
ខ និង លក្ខខណ្ឌ:
ប្រូម៉ូសិននេះអនុវត្តសម្រាប់តែការទូទាត់ដែលប្រើប្រាស់ ជាមួយប័ណ្ណ PPCBank Prestige Plus ប៉ុណ្ណោះ។
ម្ចាស់ប័ណ្ណ PPCBank Visa Prestige Plus ត្រូវធ្វើការស្កែន QR កូដនៅភោជនីយដ្ឋាន មុនពេលធ្វើការទូទាត់ជាមួយប័ណ្ណ Visa របស់ពួកគេ ហើយបង្ហាញលេខកូដបញ្ចុះតម្លៃពីអេក្រង់ទូរសព្ទរបស់ពួកគេទៅកាន់អ្នកគិតលុយ ដើម្បីទទួលបានការបញ្ចុះតម្លៃភ្លាមៗលើអាហារ។
ម្ចាស់ប័ណ្ណ PPCBank Visa Prestige Plus អាចទទួលបានប្រូម៉ូសិននេះ តែមួយដងក្នុងមួយវិក័យប័ត្រ តាមគោលការណ៍ “មកមុន បានមុន” ។
ធនាគារ PPCBank និង ហាងជាដៃគូ រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។
ក្នុងករណីមានការតវ៉ាណាមួយការសម្រេចចិត្តរបស់ ធនាគារ PPCBank និង ហាងជាដៃគូ ចាត់ទុកថាជាការសម្រេចចិត្តចុងក្រោយ។
លក្ខខណ្ឌនានារបស់ធនាគារ PPCBank ត្រូវបានអនុវត្ត។