Skip to main content

ពាក្យបណ្ដឹងអតិថិជន

ប្រសិនបើលោកអ្នកជួបប្រទះបញ្ហាឬមិនពេញចិត្តលើចំណុចណាមួយ លោកអ្នកអាចដាក់ពាក្យបណ្ដឹងតាមវិធីផ្សេងៗដូចបានបញ្ចក់ខាងក្រោ​ម​​៖



តើលោកអ្នកអាចដាក់ពាក្យបណ្ដឹងបានតាមរបៀបណា

1. ទាក់ទងមកទូរសព្ទលេខ៖ ០២៣ ៩០៩ ៨៧១
2. តាមរយៈអ៊ីម៉ែល: complaint@ppcb.com.kh (“ដោយបំពេញ ទម្រង់បណ្ដឹង”)នេះ
3. ជួបពិភាក្សាដោយផ្ទាល់ជាមួយបុគ្គលិកយើងខ្ញុំនៅតាមសាខាដែលនៅជិតលោកអ្នកបំផុត
4. បំពេញ ទម្រង់បណ្ដឹង នេះរួចផ្ដល់ជូនទៅតាមសាខាដែលនៅជិតលោកអ្នកបំផុត
5. តាមរយៈអនឡាញ ដោយចូលទៅកាន់គេហទំព័រ: (សូមចុចលើប៉ូតុងខាងលើ “ដាក់ពាក្យបណ្តឹងអនឡាញ”)
***កំណត់សម្គាល់៖ រៀងរាល់ថ្ងៃធ្វើការ (ច័ន្ទ – សុក្រ) ចាប់ពីម៉ោង ០៨៖០០ នាទីព្រឹកដល់ ០៤៖០០រសៀល


តើព័ត៍មាន និងឯកសារអ្វីខ្លះដែលចាំបាច់សម្រាប់ដាក់ពាក្យបណ្ដឹង?

1. ព័ត៍មានទំនាក់ទំនងផ្ទាល់ខ្លួន
ក. ឈ្មោះ
ខ. លេខទូរស័ព្ទ
គ. អ៊ីម៉ែល (ចាំបាច់ត្រូវមានចំពោះ បណ្ដឹងតាមរយៈអនឡាញ)

2. ព័ត៍មានស្ដីពីបណ្ដឹង
ក. ព័ត៍មានលម្អិតស្ដីពីបណ្ដឹងរបស់លោកអ្នក
ខ. ព័ត៍មានលម្អិតស្ដីពីលទ្ធផល (ដំណោះស្រាយ) ដែលលោកអ្នកចង់បាន

3. ភស្ដុតាងបណ្ដឹង
ក. ឯកសារ ឬ ប័ណ្ណ ឬលិខិតណាមួយ ដែលជាប់ពាក់ព័ន្ធនឹងបណ្ដឹងរបស់លោកអ្នក (ប្រសិនបើមាន)
ខ. ទម្រង់បណ្ដឹងអតិថិជន (សម្រាប់បណ្ដឹងជាលាយលក្ខណ៍អក្សរ)
***កំណត់សម្គាល់៖ រាល់ព័ត៍មាន និងឯកសាររបស់លោកអ្នកត្រូវបានរក្សាការសម្ងាត់យ៉ាងតឹងរឹងបំផុត និងត្រូវបានប្រើប្រាស់ សម្រាប់តែគោលបំណងក្នុងការដោះស្រាយបណ្ដឹងតែប៉ុណ្ណោះ។


តើការដោះស្រាយបណ្ដឹងដំណើរការយ៉ាងដូចម្ដេច?

1 ការទទួលស្គាល់បណ្ដឹង

– បណ្ដឹងត្រូវតែធ្វើឡើងក្នុងរយៈពេល ហុកសិប (៦០) ថ្ងៃបន្ទាប់ពីលោកអ្នកទទួលដឹងពីបញ្ហាដែលកើតមានឡើង។ បណ្ដឹងអាចត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរ និង ឬផ្ទាល់មាត់។

– បន្ទាប់ពីទទួលបានបណ្ដឹងជាផ្លូវការ យើងខ្ញុំនឹងទទួលស្គាល់បណ្ដឹងព្រមទាំងផ្ដល់ជូនលោកអ្នកនូវអត្តលេខសម្គាល់បណ្ដឹង

2 ការដោះស្រាយបណ្ដឹង

– បណ្ដឹងផ្ទាល់មាត់ ត្រូវការរយៈពេលយ៉ាងយូរពីរ (០២) នៃថ្ងៃធ្វើការ ដើម្បីដោះស្រាយ

– លោកអ្នកនឹងត្រូវបានស្នើរសុំឲ្យផ្លាស់ប្ដូរបណ្ដឹងពីផ្ទាល់មាត់ ទោជាលាយលក្ខណ៍អក្សរ (ដោយបំពេញទម្រង់បណ្ដឹងអតិថិជន) នេះប្រសិនបើបណ្ដឹងផ្ទាល់មាត់មិនអាចដោះស្រាយបានក្នុងរយៈពេល ពីរ(០២) នៃថ្ងៃធ្វើការ

– យើងខ្ញុំនឹងជូនដំណឹងជាលាយលក្ខណ៍អក្សរស្ដីអំពីលទ្ធផលនៃដំណោះស្រាយបណ្ដឹងដោយបញ្ជាក់ពីហេតុផលច្បាស់លាស់ ក្នុងរយៈពេលយ៉ាងយូរសាមសិប (៣០)នៃថ្ងៃធ្វើការ

– ប្រសិនបើមានការពន្យាពេល ឬបញ្ហានៃបណ្ដឹងមានភាពស្មុគស្មាញក្នុងការដោះស្រាយយើងខ្ញុំនឹងរក្សាការទាក់ទងជាមួយលោកអ្នកជាប្រចាំ