ចូលរួមអបអរសាទររដូវកាល FIFA World Cup 26™ ជាមួយ PPCBank Visa។ ទូទាត់ប្រាក់ជាមួយប័ណ្ណ PPCBank Visa របស់អ្នកនៅតាមដៃគូកម្មវិធីដែលបានជ្រើសរើស ដើម្បីទទួលបានឱកាសពិសេសៗ រួមមាន សម្ភារៈ FIFA រង្វាន់ភ្លាមៗ និងឱកាសឈ្នះសំបុត្រចូលរួមកម្មវិធី Visa FIFA World Cup 26™ Watch Party។ កុំខកខានឱកាសអបអរសាទរពិសេសក្នុងរយៈពេលកំណត់នេះ ដែលរៀបចំឡើងសម្រាប់អ្នកគាំទ្របាល់ទាត់ និងម្ចាស់ប័ណ្ណ PPCBank Visa។
អបអរសាទរ FIFA World Cup 26™ ជាមួយប័ណ្ណ PPCBank Visa
រយៈពេលប្រូម៉ូសិន
Foodpanda: ចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2026 ដល់ថ្ងៃទី25 ខែកក្កដា ឆ្នាំ2026
Lucky Supermarket / Lucky Express: ចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2026 ដល់ថ្ងៃទី15 ខែកក្កដា ឆ្នាំ2026
លក្ខខណ្ឌ
ប្រូម៉ូសិននេះអាចចូលរួមបានសម្រាប់ម្ចាស់ប័ណ្ណ PPCBank Visa ទាំងអស់។
សម្រាប់ foodpanda អ្នកប្រើប្រាស់ pandapro ត្រូវទូទាត់ប្រាក់ជាមួយប័ណ្ណ PPCBank Visa នៅលើ foodpanda ក្នុងអំឡុងពេលប្រូម៉ូសិន ដើម្បីទទួលបានឱកាសឈ្នះសំបុត្រចូលរួមកម្មវិធី Watch Party និងសម្ភារៈ FIFA។
សម្រាប់ Lucky Supermarket / Lucky Express ម្ចាស់ប័ណ្ណ PPCBank Visa ត្រូវចំណាយចាប់ពី USD 20 ឡើងទៅ ជាមួយប័ណ្ណ Visa នៅ Lucky Supermarket ឬ Lucky Express ហើយអាចត្រូវដាក់បញ្ចូនវិក្កយបត្ររបស់ខ្លួនតាមរយៈវេទិកាចាប់រង្វាន់ ដើម្បីទទួលបានឱកាសឈ្នះសំបុត្រចូលរួមកម្មវិធី Watch Party។
ប្រូម៉ូសិននេះមិនអាចប្តូរ ឬសងវិញជាសាច់ប្រាក់បានទេ។
ការបញ្ចុះតម្លៃនេះមិនអាចប្រើរួមជាមួយប្រូម៉ូសិន ឬការបញ្ចុះតម្លៃផ្សេងៗទៀតបានទេ។
រង្វាន់មិនអាចប្តូរជាសាច់ប្រាក់ ផ្ទេរទៅអ្នកផ្សេង លក់បន្ត ឬប្តូរទៅជារបស់ផ្សេងបានទេ។
អ្នកឈ្នះអាចត្រូវផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណ ភស្តុតាងប្រតិបត្តិការ វិក្កយបត្រ ឬឯកសារចាំបាច់ផ្សេងៗសម្រាប់ការត្រួតពិនិត្យ។
PPCBank, Visa និងដៃគូកម្មវិធី មានសិទ្ធិបដិសេធរាល់ព័ត៌មានមិនពិត វិក្កយបត្រមិនត្រឹមត្រូវ ឬប្រតិបត្តិការណាដែលមិនបំពេញតាមលក្ខខណ្ឌប្រូម៉ូសិន។
PPCBank, Visa និងដៃគូកម្មវិធី មានសិទ្ធិកែប្រែ ផ្អាក ឬបញ្ចប់ប្រូម៉ូសិននេះនៅពេលណាក៏បាន ដោយមិនចាំបាច់ជូនដំណឹងជាមុន។
លក្ខខណ្ឌទូទៅរបស់ PPCBank ត្រូវបានអនុវត្ត។

