អបអរសាទរការចូលកាន់តំណែងរបស់នាយកប្រតិបត្តិថ្មីនៃធនាគារ PPCBank

ធនាគារ PPCBank មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសតែងតាំងលោកLEE Jin Young ជានាយកប្រតិបត្តិថ្មី ដែលមានប្រសិទ្ធភាពចាប់ពីដើមខែមករា ឆ្នាំ២០២៣ នេះ តទៅ។
លោក LEE Jin Young មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុរយៈពេលជាង២៥ឆ្នាំ។ លោកបានប្រឡូកក្នុងវិស័យនេះ ដោយទទួលបន្ទុកលើ ផ្នែកផ្សេងៗ រួមមាន ការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុ និងសាជីវកម្ម ការគ្រប់គ្រងមូលធន វិនិយោគ និងមូលបត្រ ការគ្រប់គ្រងផ្នែកយុទ្ធសាស្រ្ត ផ្នែកឌីជីថល ផ្នែកហានិភ័យ ផ្នែក អតិថិជនទូទៅ និងប្រតិបត្តិការរបស់សាខា។