PPCBank ដាក់បង្ហាញសេវាកម្មធនាគារបែបទំនើបក្នុងពិព័រណ៍បច្ចេកវិទ្យា កម្ពុជាឆ្នាំ២០២២

ភ្នំពេញ៖ ធនាគារ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មាន មោទនភាពដែលបានចូលរួមឧបត្ថម្ភជា Silver Sponsor ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជាឆ្នាំ២០២២ រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូត ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នៅឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេពកោសល្យបច្ចេកវិទ្យា” ដើម្បីចែករំលែក បទពិសោធន៍ និន្នាការថ្មីៗ ព្រមទាំងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងសង្គមឌីជីថល និង បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។