
សម្រាប់អាជីវកម្ម
ហិរញ្ញប្បទានពាណិជ្ជកម្ម
ការធានាពីធនាគារ
A. ការធានាពីធនាគារក្នុងប្រទេស
- ការធានាចំពោះការដេញថ្លៃ៖ ធនាគារនឹងចេញជូនដើម្បីធានាលើការទាមទារណាមួយដោយភាគីស្នើសុំធ្វើការដេញថ្លៃ ទល់នឹងភាគីអ្នកដេញថ្លៃ ក្នុងករណីមានការលុបចោលនូវការដេញថ្លៃ ឬនៅមុនកាលបរិច្ឆេទផុតកំណត់ ឬប្រសិនបើការដេញថ្លៃត្រូវបានកែប្រែជាឯកតោភាគី ឬប្រសិនបើភាគីអ្នកដេញថ្លៃ (នៅពេលទទួលបានកិច្ចសន្យា) ធ្វើការបដិសេធមិនចុះហត្ថលេខា ឬមិនផ្តល់ការធានាបន្ថែមចំពោះសំណើសុំនោះ។
- ការធានាលើការអនុវត្តការងារ៖ ធនាគារនឹងចេញជូនដើម្បីធ្វើការធានាលើការទាមទារណាមួយដោយអ្នកទិញ ទល់នឹងអ្នកលក់ដែលកើតចេញពីកំហុសនៃការប្រគល់ទំនិញ ឬការបំពេញការងារក្នុងរយៈពេលនៃកិច្ចសន្យាដែលបានចុះហត្ថលេខារវាងគូភាគី (ឧ.ទា. ការសាងសង់ ការប្រគល់ទំនិញ និងការផ្គុំដំឡើង…)។
- ការធានាចំពោះការបង់ប្រាក់៖ ត្រូវបានចេញដើម្បីធានាចំពោះការទាមទារដោយភាគីអ្នកលក់ ទល់នឹងភាគីអ្នកទិញសម្រាប់ការទូទាត់ប្រាក់តាមតម្លៃកិច្ចសន្យានៅត្រឹមកាលបរិច្ឆេទដែលបានឯកភាពគ្នា។
- ការធានាចំពោះបុរេប្រទាន៖ ធនាគារនឹងចេញជូនដើម្បីធានាចំពោះការទាមទារដោយភាគីអ្នកទិញ ទល់នឹងភាគីអ្នកលក់សម្រាប់សំណងទូទាត់នៃការបង់ប្រាក់ជាមុនរបស់អ្នកទិញទៅតាមតម្លៃកិច្ចសន្យា នៅមុនពេលប្រគល់ទំនិញ (ឬការបង់ប្រាក់ជាមុនគ្រប់ចំនួន) នៅក្នុងករណីដែលអ្នកលក់ខកខានមិនបានបំពេញកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួនឲ្យបានពេញលេញ។
- ការធានាចំពោះការរក្សាទុកប្រាក់៖ ធនាគារនឹងចេញជូនដើម្បីធានាចំពោះការទាមទាររបស់អ្នកទិញទល់នឹងអ្នកលក់ ដោយសារការខូចខាតដែលអាចកើតមាន ដែលកើតចេញពីការប្រគល់ទំនិញដូចខាងក្រោម។
B. ការធានានៅក្រៅប្រទេស
- ការធានានៅក្រៅប្រទេស/ លិខិតធានារបស់ធនាគារ (SBLC)៖ ជាការធានាចំពោះការបង់ប្រាក់ដែលចេញដោយធនាគារ PPCBank ជំនួសមុខឲ្យអតិថិជន ដែលត្រូវបានប្រើប្រាស់ជាការធានាចំពោះការបង់ប្រាក់ ប្រសិនបើអតិថិជនខកខានមិនបានបំពេញកាតព្វកិច្ចនៃកិច្ចសន្យាជាមួយភាគីទីបី។
C. ការធានាចំពោះការដឹកជញ្ជូន
- ការធានាចំពោះការដឹកជញ្ជូន៖ ចេញដោយធនាគារ PPCBank ដើម្បីធានាថាក្រុមហ៊ុនដឹកជញ្ជូន នឹងបញ្ចេញទំនិញជូនដល់អតិថិជនដោយពុំចាំបាច់ធ្វើការបង្ហាញប័ណ្ណដឹកជញ្ជូនទំនិញច្បាប់ដើមនោះទេ។