Skip to main content

ចាប់ផ្ដើមអាជីវកម្មរបស់លោកអ្នកជាមួយយើងថ្ងៃនេះ!

ឥណទានកក់ក្ដៅ គឺជាកម្ចីអាជីវកម្មខ្នាតតូច សម្រាប់លោកអ្នកដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្មរបស់ខ្លួនជាមួយកម្ចីទាបចាប់ពី 3,000 ដុល្លារ។ លក្ខខណ្ឌងាយៗជាមួយការអនុម័តរហ័សត្រឹមតែ 2 ថ្ងៃសម្រាប់ ប្រាក់កម្ចីរហូតដល់ 50,000 ដុល្លារ។ បងស្ត្រីដែលនៅផ្ទះហើយគិតថាចង់ចាប់ផ្ដើម អាជីវកម្មដែលត្រូវការកម្ចីចាប់ពី3,000 ដុល្លាររហូតដល់ 10,000 ដុល្លារក៏អាចស្នើកម្ចី នេះបានដែរ!

អត្ថប្រយោជន៍


    • 1

      ដំណើរការអនុម័តកម្ចីងាយស្រួលនិងរហ័សត្រឹមតែ 2 ថ្ងៃសម្រាប់ឯកសារគ្រប់គ្រាន់


    • 2

      អត្រាការប្រាក់ថេរចាប់ពី 11.99 % ដល់ 14% ក្នុង1ឆ្នាំ


  • 3

    លក្ខខណ្ឌអនុគ្រោះការសងប្រាក់ដើមក្នុងរយៈពេល 3 ខែដំបូង


លក្ខខណ្ឌផ្សេងៗ៖

រូបិយ៍ប័ណ្ណ៖រៀល និង ដុល្លារ
ចំនួន​ឥណទាន​៖ ​3,000 ដុល្លារ – 100,000 ដុល្លារ
រយៈពេលកម្ចី​៖រហូតដល់ 60 ខែ (5 ឆ្នាំ)
របៀបសង៖ -បង់ប្រាក់រំលស់ប្រាក់ដើមថេរ និងការប្រាក់ថយចុះ
-បង់ប្រាក់រំលស់ប្រាក់ដើម និងការប្រាក់ថយចុះ
អត្រាការប្រាក់៖ចាប់ពី 11.99% ដល់ 14% ថេរ / ក្នុង1ឆ្នាំ
ទ្រព្យបញ្ចាំ៖ដី និងអាគារ (ប្លង់រឹង ឬទន់)

ស្នើសំុ


    • 1

      អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន សៀវភៅគ្រួសារ ឬប័ណ្ណស្នាក់នៅ


    • 2

      ប័ណ្ណចុះបញ្ជីអាជីវកម្ម និងប័ណ្ណប៉ាតង់


  • 3

    កិច្ចសន្យាការងារ ឬ ច្បាប់ចម្លងនៃប័ណ្ណកម្មសិទ្ធិអចលនវត្ថុ

ស្នើសុំកម្ចីឥឡូវនេះតាមរយៈទម្រង់ខាងក្រោម:

    ព័ត៌មានផ្ទាល់ខ្លួន
    ព័ត៌មានចំណូល និងចំនួនកម្ចីដែលស្នើសុំ

    លក្ខខណ្ឌ

    ខ្ញុំអនុញ្ញាតិអោយធនាគារ PPCBank ប្រមូលព័ត៌មានដែលមាននៅក្នុងពាក្យស្នើសុំ និងព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធនឹងពាក្យស្នើសុំនេះ ហើយបង្ហាញទៅភាគីទីបីក្នុងគោលបំណងដែលបានបង្កើតឡើងក្នុងមាត្រា ៨ នៃប្រកាសស្តីពីការធ្វើរបាយការណ៍ឥណទាន។ ខ្ញុំយល់ស្របថាក្រុមហ៊ុនស៊ីប៊ីស៊ី ខូអិលធីឌី ដែលមានទីតាំងនៅអាគារវឌ្ឍនៈ (ជាន់ ៩) ផ្ទះលេខ ៦៦ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ប្រទេសកម្ពុជានិងអាស័យដ្ឋានរបស់ធនាគារ PPCBank ដែលមានផ្ទះលេខ ២១៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា នឹងទទួលខុសត្រូវលើការប្រមូលព័ត៌មាន ធ្វើប្រតិបត្តិការលើទិន្នន័យ និងផ្សព្វផ្សាយទិន្នន័យ។ខ្ញុំមានសិទ្ធិក្នុងការទទួលយកព័ត៌មានរបស់ខ្ញុំ ហើយស្នើសុំការកែប្រែ ឬលុបទិន្នន័យ នៅពេលមានហេតុផលគ្រប់គ្រាន់ស្របតាមនីតិវិធីដែលបានបង្កើតឡើងដោយប្រកាសស្តីពីការធ្វើរបាយការណ៍ឥណទាន និងច្បាប់ក្រមសីលធម៌ផ្សេងៗ។ ខ្ញុំយល់ព្រមជាមួយ PPCBank និងក្រុមហ៊ុនដែលពាក់ព័ន្ធទាំងអស់ ដើម្បីប្រើប្រាស់ព័ត៌មានដែលបានផ្តល់សម្រាប់សកម្មភាពទីផ្សារ និងយល់ព្រមថាព័ត៌មានអាចត្រូវបានប្រើសម្រាប់ការរក្សាទុកលើកលែងតែស្នើសុំលុបចោលព័ត៌មាន។

    សម្រាប់ព័ត៌មានបន្ថែម

    សូមទាក់ទងសេវាកម្មបម្រើអតិថិជនរបស់យើងឥឡូវនេះ 096 3 909 909 / 023 909 909 ជជែកជាមួយក្រុមការងារតាម Live Chat ឬ មកកាន់សាខាណាមួយរបស់យើងខ្ញុំ ដើម្បីទទួលបានព័ត៌មានបន្ថែម។