loader image

សេវាសារ SMS ជូនដំណឹង

សេវាសារ SMS

ទទួលបាន​សារ SMS ជូនដំណឹង​អំពី​ប្រតិបត្តិការ​សាច់ប្រាក់​ជាប្រចាំ ដើម្បី​ឲ្យ​លោកអ្នក​អាច​គ្រប់គ្រង​តាមដាន​ប្រាក់កាស​របស់លោក​អ្នក​បាន​យ៉ាង​ងាយស្រួល ពេញ 24 ម៉ោង​ក្នុង​មួយថ្ងៃ 7 ថ្ងៃមួយ​សប្តាហ៍​

​សេវា​ជូនដំណឹង​អំពី​ប័ណ្ណ​តាម​សារ SMS
​ប្រសិនបើ​លោកអ្នក​មាន​ប័ណ្ណ​ឥណ​ពន្ធ​វី​សា ឬ​ប័ណ្ណឥណទាន​វី​សា​របស់​ធនាគារ PPCBank លោកអ្នក​អាច​គ្រប់គ្រង​ការ​ចំណាយបាន​កាន់តែ​ងាយស្រួល​បន្ថែមទៀត ដោយ​គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ​ទៅក្នុង​សេវា​ជូនដំណឹង​អំពី​ប័ណ្ណ​តាម​សារ SMS តែប៉ុណ្ណោះ​។ លោកអ្នក​អាច​ទទួលបាន​ការជូន​ដំណឹង​ទាន់ពេលវេលា នៅពេលណា​ដែល​ប័ណ្ណ​របស់​លោកអ្នក​ត្រូវបាន​ប្រើប្រាស់​ជាមួយ​ម៉ាស៊ីន​ឆូត​កាត ការទិញ​ទំនិញ​តាម​អន​ឡាញ ការដក​ប្រាក់ និង​សកម្មភាព​ដទៃ​ផ្សេងទៀត​។ ថ្លៃ​សេវា​៖ ពុំ​គិតថ្លៃ​សម្រាប់​ប័ណ្ណ​ឥណ​ពន្ធ​វី​សា និង​ប័ណ្ណឥណទាន​វី​សារ​បស់​ធាន​គារ PPCBank

 

​សេវា​ជូនដំណឹង​អំពី​គណនី​តាម​សារ SMS៖
លោកអ្នក​អាច​ទទួលបាន​ការជូន​ដំណឹង​ទាន់ពេលវេលា នៅពេលណា​ដែលមាន​ប្រតិបត្តិការ​សាច់ប្រាក់​នៅលើ​គណនី​របស់​អ្នក ដូចជា ការដាក់​ប្រាក់ ការដក​ប្រាក់ ការផ្ទេរ​ប្រាក់ ។​ល​។ សេវា​ជូនដំណឹង​តាម​សារ SMS របស់​យើង នឹង​ធានាថា លោកអ្នក​បានដឹង​យ៉ាង​ប្រាកដ​នៅ​គ្រប់ពេលវេលា​ទាំងអស់​ថា​ប្រាក់កាស​របស់លោក​អ្នក​កំពុង​ត្រូវបាន​ប្រើប្រាស់​។​

​ធនាគារ PPCBank ក៏​នឹង​ផ្តល់ជូន​នូវ​វិក្កយបត្រ​ក្រើន​រំ​ឮ​ក​ចំពោះ​ប័ណ្ណឥណទាន ដើម្បី​លើកកម្ពស់​ភាពងាយស្រួល​របស់លោក​អ្នក​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។​

ថ្លៃ​សេវា​៖

​ពុំ​គិតថ្លៃ​សម្រាប់​ការប្រើប្រាស់​នៅក្នុង​ខែ​ដំបូង ហើយ​បន្ទាប់ពី​នោះមក លោកអ្នក​អាចធ្វើ​ការជ្រើសរើស​បាន​តាម​គម្រោង​សេវាកម្ម​របស់​យើង​៖

  •  1 ដុល្លារ ក្នុង​មួយខែ​សម្រាប់​ការជូនដំណឹង​គ្មាន​ដែន​កំណត់​
  •  ឬ​ត្រឹមតែ 0.05 សេន ក្នុងការ​ជូនដំណឹង​មួយ​លើក​

ព័ត៌មាន​សំខាន់ សម្រាប់​សេវា​ជូនដំណឹង​អំពី​គណនី​តាម​សារ SMS៖

  •  ថ្លៃ​សេវា​ទូទាត់​ប្រាក់​សម្រាប់​សេវា​ជូនដំណឹង​អំពី​គណនី​តាម​សារ SMS នឹងត្រូវ​កាត់កង​ពី​គណនី​ដែល​លោកអ្នក​បានកំណត់ នៅ​ថ្ងៃទី​5 នៃ​ខែ​នីមួយៗ​។​
  •  សេវា​កម្មនេះ នឹងត្រូវ​ព្យួរ​ចោល ប្រសិនបើ​ពុំមាន​ការទូទាត់​ប្រាក់ ឬ​លើស​កាលកំណត់​ត្រូវ​បង់ប្រាក់​ចំនួន 5 ថ្ងៃ​។​
  •  ​ប្រសិនបើ​សេវា​ជូនដំណឹង នៅ​ពុំមាន​ដំណើរការ​រយៈពេល 3 ខែ សេវា​នេះ​នឹងត្រូវ​បិទ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​។

​ដើម្បី​បើក​ដំណើរការ​សេវា​នេះ​ឡើងវិញ សូម​ទៅកាន់​សាខា​ធនាគារ PPCBank ណាមួយ​។​

"]