ប្រព័ន្ធទូទាត់ KHQR សម្រាប់អាជីវកម្ម ថ្មីដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធទូទាត់ KHQR សម្រាប់អាជីវកម្ម ថ្មីដំបូងបង្អស់នៅកម្ពុជា
ផ្តល់ភាពងាយស្រួលជាងមុន ក្នុងការអនុម័តរាល់ការទូទាត់ប្រាក់ និងផ្ទេរប្រាក់ ក្នុងប្រព័ន្ធឌីជីថល
ធនាគារ PPCBank មានមោទនភាពសូមណែនាំប្រព័ន្ធទូទាត់ប្រាក់ថ្មីដំបូងគេបង្អស់ នៅកម្ពុជា គឺកម្មវិធី smartPay ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីជួយឲ្យម្ចាស់អាជីវកម្មអាចគ្រប់គ្រងរាល់ការចំណាយ របស់បុគ្គលិក ការអនុម័ត និងការទូទាត់ប្រាក់តាម KHQR បានដោយផ្ទាល់ យ៉ាងងាយស្រួល ពីគណនីសាជីវកម្មរបស់ពួកគេ។
អត្ថប្រយោជន៍សំខាន់ៗ
ធ្វើការទូទាត់ភ្លាមៗតាម KHQR
ក្រុមហ៊ុនអាចបង់ចំណាយរបស់ខ្លួនបានភ្លាមៗ តាមរយៈ KHQR ដែលពេញនិយមបំផុតនៅកម្ពុជា – មានល្បឿនលឿន សុវត្ថិភាព និងមិនប្រើសាច់ប្រាក់។
ផ្ទាំងគ្រប់គ្រងក្នុងពេលវេលាជាក់ស្តែង
អាចពិនិត្យមើលស្ថានភាពការទូទាត់ ការអនុម័ត និងប្រតិបត្តិការទាំងអស់បាន ក្នុងកន្លែងតែមួយ។
ងាយស្រួលក្នុងការតាមដានរាល់ប្រតិបត្តិការ
អាចធ្វើការតាមដាន និងត្រួតពិនិត្យមើលនូវរាល់បង្កាន់ដៃ និងប្រតិបត្តិការទាំងអស់។
ដំណើរការការងារតាមរយៈប្រព័ន្ធឌីជីថល
ធ្វើប្រតិបត្តិការតាមប្រព័ន្ធឌីជីថលទាំងស្រុង ដោយមិនចាំបាច់ប្រើសំណុំបែបបទ ឬឯកសារជាក្រដាស កាត់បន្ថយកំហុសឆ្គងផ្សេងៗ និងបង្កើនល្បឿនក្នុងការអនុម័ត។
ងាយស្រួលក្នុងការកំណត់
ភ្ជាប់ជាមួយ smartBiz ដើម្បីបង្កើត smartPay ID និងចាប់ផ្តើមប្រើប្រាស់ភ្លាមៗ។


មុនពេលមាន smartPay
ប្រើគណនីផ្ទាល់ខ្លួន – សម្រាប់ចំណាយអាជីវកម្ម
ការទូទាត់ប្រាក់មានភាពយឺតយ៉ាវ – ពន្យារពេល & រាំងស្ទះការងារ
គ្មានការត្រួតពិនិត្យជាក់ស្តែង – ធ្វើឲ្យពិបាកតាមដានចំណាយ
ពិបាកក្នុងការត្រួតពិនិត្ – របាយការណ៍ហិរញ្ញវត្ថុ
ក្រោយពេលមាន smartPay
smartPay ជាប្រព័ន្ធអនុម័ត និងទូទាត់ឌីជីថលដំបូងគេនៅកម្ពុជា ដែលអនុញ្ញាតឲ្យក្រុមហ៊ុនបង្កើត UserID ឲ្យបុគ្គលិកប្រើប្រាស់សម្រាប់ការចំណាយរបស់ក្រុមហ៊ុន។ រាល់ប្រតិបត្តិការនីមួយៗត្រូវបានកំណត់ និងគ្រប់គ្រងដោយក្រុមហ៊ុន។
របៀបដំណើរការ
បង្កើត UserID និងកំណត់កម្រិតចំណាយសម្រាប់បុគ្គលិក
បើកដំណើរការ smartPay
បុគ្គលិកអាចប្រើប្រាស់សម្រាប់ការចំណាយរបស់ក្រុមហ៊ុនយ៉ាងងាយស្រួល

