Skip to main content

ជាមួយសេវាកម្មនេះ លោកអ្នកនឹងទទួលបាននូវបទពិសោធន៍នៃសេវាធនាគារតាមប្រព័ន្ធអ៊ីនធឺណេតដែល មានភាពងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លោកអ្នកនឹងរីករាយក្នុងការប្រើប្រាស់កម្មវិធី smartBiz 1.5 ដែលមានសុវតិ្ថភាពខ្ពស់ ដោយយើងនឹងធនាថារាល់ព័ត៌មានហិរញ្ញវត្ថុរបស់លោកអ្នកស្ថិតនៅ ក្នុងដៃរបស់អ្នកតែម្នាក់ប៉ុណ្ណោះ។

​អត្ថប្រយោជន៍

  • ត្រួតពិនិត្យទ្រព្យសកម្មហិរញ្ញវត្ថុ 24​ ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្ដាហ៍
  • គ្រប់គ្រងរាល់ព័ត៌មានលម្អិតនៃប្រតិបត្តិការសាច់ប្រាក់ចេញ និងចូល
  • ផ្ទេរប្រាក់បានច្រើនរហូតដល់ 1,000 ដងក្នុងពេលតែមួយ នឹងកាន់តែងាយស្រួលតាមរយៈការអាប់ ឡូតតារាង excel
                     
  • ផ្ទេរប្រាក់តាមកាលវិភាគដែលបានកំណត់ ផ្ទេរប្រាក់តាមពេលវេលាជាក់ស្ដែង(Real-Time Fund Transfer) ឬផ្ទេរប្រាក់បានភ្លាមៗ (Fast Transfer).ទៅកាន់គណនីធនាគារផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា
  • កំណត់ការផ្ទេរប្រាក់មួយដង ឬប្រចាំខែ
  • ផ្ទេរប្រាក់ទៅកាន់គណនីធនាគារ PPCBank ផ្សេងទៀត ឬគណនីធនាគារផ្សេងទៀតនៅក្នុងស្រុក និងក្រៅស្រុក​
  • ត្រួតពិនិត្យការទូទាត់ប្រាក់ដែលទទួលបានតាមរយៈគណនីនិមិត្ត​​
  • តែងតែផ្ដល់ជូននូវព័ត៌មានចុងក្រោយរាល់ការផ្ទេរប្រាក់

​ថ្លៃ​សេវា​សម្រាប់​កម្មវិធី smartBiz

  • ឥតគិតថ្លៃ ប្រសិនបើ​សមតុល្យ​សាច់ប្រាក់​ក្នុង​គណនី​ចរន្ត​/​គណនី​សន្សំ​នៅក្នុង​ខែ​មុន​របស់លោក​អ្នកមាន​ជា​មធ្យម ≥ $10,000
  • គិតថ្លៃ $10 ប្រសិនបើ​សមតុល្យ​សាច់ប្រាក់​ក្នុង​គណនី​ចរន្ត​/​គណនី​សន្សំ​នៅក្នុង​ខែ​មុន​របស់​អ្នកមាន​ជា​មធ្យម < $10,000

​ដើម្បី​ដំឡើង​កម្មវិធី smartBiz សូម​យកមក​ជាមួយ​នូវ​

  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​
  • សៀវភៅ​ធនាគារ​
  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ម្ចាស់​គណនី (​គណនី​ក្រុមហ៊ុន​)
  • វិញ្ញាបនបត្រ​បង្កើត​ក្រុមហ៊ុន អាជ្ញាប័ណ្ណ​អាជីវកម្ម និង​លិខិត​បញ្ញា​ក់​ការចុះបញ្ជី​ពន្ធដារ (​គណនី​ក្រុមហ៊ុន​)

​ចាប់ផ្តើម​ក្នុង​ពេលនេះ

ចូលទៅកាន់ smartBiz របស់ធនាគារ PPCBankតាមរយៈ https://smartbiz.ppcbank.com.kh

​សូម​មកកាន់​សាខា​ធនាគារ PPCBank ណាមួយ​ដែល​នៅ​ជិត​លោកអ្នក នោះ​បុគ្គលិក​របស់​យើង​នឹង​ណែនាំ​លោកអ្នក​អំពី​ជំហាន​នានា​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ​កម្មវិធី smartBiz និង​ឆ្លើយតប​ចំពោះ​សំណួរ​ណាមួយ​ដែល​លោកអ្នក​អាចមាន​។

ដើម្បីសុវត្ថិភាព​ OTP និងការអនុម័តផ្ទេរប្រាក់ដោយផ្ទាល់នៅលើទូរស័ព្ទដៃ សូមទាញយកកម្មវិធី​​ PPCBank smartBiz ពី​ AppStore or PlayStore ឬស្កេន។