loader image
Zoom in Regular Zoom out

សេវា​ធនាគារ​តាម​ទូរ​សព្ទ​ដៃ​

Home - ធនាគារសម្រាប់អាជីកម្ម - ធនាគារអេឡិចត្រូនិច - សេវា​ធនាគារ​តាម​ទូរ​សព្ទ​ដៃ​

សេវាធនាគារតាមទូរសព្ទដៃ

នរ​ណា​​ក៍ដឹង​ដែរ​ថា ​សព្វថ្ងៃនេះ​​យើងទាំងអស់គ្នា បាន​​ផ្សារ​ភ្ជាប់ទំនាក់ទំនងគ្នាតាមទូរសព្ទដៃ​សឹង​តែ​24ម៉ោង​​ទៅហើយ​។ តើ​មាន​វិធីណា​ដែល​អាច​ឲ្យ​លោកអ្នក​ដឹង​បាន​ ពី​សកម្មភាព​គណនី​របស់លោក​អ្នក​ ល្អ​ប្រសើរ​ជាង​កម្មវិធី​សេវា​ធនាគារ​តាមទូរសព្ទដៃនេះទៀត?​

ជាមួយ​​សេវា​ធនាគារ​តាមទូរសព្ទដៃ​របស់PPCBank​ សេវាកម្ម​ធនាគារ​អាច​​ស្វែង​រកបាន​នៅក្នុងដៃរបស់លោកអ្នក 24 ម៉ោងក្នុងមួយថ្ងៃ 7ថ្ងៃក្នុងមួយសប្តាហ៍​។ កម្មវិធីរបស់យើងអាចឲ្យលោកអ្នក៖

• ត្រួតពិនិត្យពត៌មាន​ប្រតិបត្តិការ​ទាំងអស់ និង​របាយ​ការណ៍​ប្រាក់​កម្ចី​​បាន​ភ្លាមៗ

• បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ 24ម៉ោង​ក្នុង​មួយ​ថ្ងៃ 7ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​

• បញ្ចូល​ទឹកប្រាក់​​​ ក្នុ​ងប័ណ្ណ​​បង់ប្រាក់ជាមុនរបស់ក្រុមហ៊ុនដៃគូរបស់យើង

• ផ្ទេរប្រាក់ទៅគណនីធនាគារ (ធនាគារ PPCBank និងធនាគារផ្សេងទៀតនៅក្នុងស្រុក) តាមរយៈសេវាកម្ម​ផ្ទេរ​ប្រាក់​RTF និង​សេវា​ផ្ទែរប្រាក់​រហ័ស​​

• ផ្ទេរ​ប្រាក់​​ជាលក្ខណៈ​អន្តរជាតិ​​តាម​រយៈប្រព័ន្ធ​ SWIFT

• ផ្ញើរ​ប្រាក់​ទៅក្រៅប្រទេស​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​​តាមរយៈ​Western Union

• ផ្ទេរប្រាក់​ទៅ​កាន់​ក្រុម​គ្រួសារ​​​​ និង​មិត្ត​ភក្តិ​របស់​អ្នក ​បាន​​យ៉ាង​ឆាប់​រហ័ស​នឹ​ងមាន​សុវត្ថិភាព បើទោះ​បីពួគគេ មិន​មាន​គណនីធនាគារ​ក៍ដោយ។ គ្រាន់​តែ​ជ្រើសរើស​មុខ​ងារ “ដកប្រាក់​ដោយ​គ្មាន​កាត​” ជាមួយ​នឹង​លេខ​កូដ​សម្ងាត់ ពួគគេ​អាច​ដក​ប្រាក់​បាន​នៅ​គ្រប់​មាស៊ីន​ATM របស់PPCBank ដោយ​ឥតគិតថ្លៃ។ លោក​អ្នក​ ក៍​អាច​ប្រើ​ប្រាស់​មុខងារ “ដក់ប្រាក់​ដោយ​គ្មាន​កាត” ដើម្បើ​ដកប្រាក់​នៅមាស៊ីន​អេធីអឹម​ផង​ដែរ​ ក្នុង​ករណី​អ្នក​​ភ្លេច​យក​ប័ណ្ណ​ATM​តាម​ខ្លួន។

• ដាក់ពាក្យស្នើសុំឥណទាន

• ធ្វើការ​កក់​ទុក​មុន​​ សម្រាប់​ការ​អញ្ជើ​ញមក​​សា​ខា​​ណាមួយ​របស់​ធនាគា​រ​PPCBank

• កំណត់ទីតាំងម៉ាស៊ីន ATM របស់ធនាគារPPCBank ​​សាខាធនាគារ​PPCBank និង​ដៃ​គូរអាជីវកម្ម​​ដែល​ប្រើប្រាស់​​​សេវា​mobilePay របស់​PPCBank

• រីករាយជាមួយនឹងសេវាដកប្រាក់ដោយពុំចាំបាច់មានកាត

• បើក​ និង​ បិទ​​ គណនី​ប្រាក់​បញ្ញើ​​ដោយ​មិន​ចាំ​ចាច់​ទៅ​​ធនាគារ​

• ទូរទាត់​រហ័ស​ និង​ មាន​សុវត្ថិ​ភាព​​​ជាមួយ​​ដៃគូសហការ​របស់​ធនាគារ​PPCBank ដោយ​ប្រើ​QRខូដ​ និង​ទូរ​ទាត់​ប្រាក់​ជាមួយ​ដៃ​គូរ​អាជីវ​កម្ម​របស់​ធនាគារ​PPCBank

• ដាក់​ពាក្យ​ និង​ទទួល​បាន​កម្ចី​​​បាន​ឆាប់​រហ័ស​ អាស្រ័យ​​ចំនួន​​ប្រាក់​បញ្ញើ​របស់​លោក​អ្នក​

• រីករាយជាមួយនឹងកម្មវិធីដែលមាន 5 ភាសា រួមមានភាសាខ្មែរ ភាសាអង់គ្លេស ភាសាកូរ៉េ ភាសាជប៉ុន និងភាសាចិន

• ធ្វើការ​ផ្ទៀង​ផ្ទាត់​សុវត្ថិភាព​ដោយ​ប្រើ​ម្រាម​ដៃ​រ និង​ប្រើ​សម្លេង​បស់​អ្នក​ នឹង​វិធីផ្សេង​ទៀត​

ទាញយកកម្មវិធីរបស់យើងឥតគិតថ្លៃនៅ App store និង Google Play store ហើយបន្ទាប់មក ទៅកាន់សាខាធនាគារ PPCBank ណាមួយដើម្បីបញ្ចប់ការដំឡើងប្រព័ន្ធសុវត្ថិភាពដោយឥតគិតថ្លៃ។

#easybanking

កម្មវិធីរបស់ធនាគារ PPCBANK

កម្មវិធីទូរសព្ទដៃរបស់ធនាគារ PPCBank ផ្តល់ជូនសេវាទំនើបៗជាច្រើនសម្បូរបែប ដើម្បីធ្វើឲ្យប្រាកដថាតម្រូវការបន្ទាន់របស់លោកអ្នក អាចដោះស្រាយបាននៅក្នុងដៃរបស់លោកអ្នក និងអាចចូលទៅប្រើប្រាស់បានយ៉ាងងាយស្រួល។

ជំហានក្នុងការចាប់ផ្តើមប្រើប្រាស់កម្មវិធីនេះ៖

1. ចូលទៅកាន់ App Store ឬ Android Play Store; ស្វែងរក PPCBank និងធ្វើការទាញយកកម្មវិធី

2. ជ្រើសរើសភាសាដែលអ្នកចង់បាន

3. បំពេញប័ណ្ណសម្គាល់ខ្លួនរបស់អ្នកប្រើប្រាស់ ដែលបានចុះឈ្មោះជាមួយធនាគារ និងលេខកូដសម្ងាត់បណ្តោះអាសន្ន

4. ធ្វើបច្ចុប្បន្នភាពលេខកូដសម្ងាត់របស់លោកអ្នក

5. រីករាយជាមួយនឹងកម្មវិធីរបស់ធនាគារ PPCBank ដោយឥតគិតថ្លៃ

ពេលខ្លះ លោកអ្នកគ្រាន់តែត្រូវការអ្វីមួយពីអ្នកតំណាងខាងផ្នែកសេវាអតិថិជនដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវតែប៉ុណ្ណោះ។

យើងយល់ច្បាស់អំពីរឿងនេះ ដោយហេតុនេះហើយបានជាយើងបង្កភាពងាយស្រួលក្នុងការបំពេញតាមតម្រូវការសេវាធនាគាររបស់លោកអ្នកតាមវិធីខុសៗគ្នាជាច្រើន។

បន្ថែមពីលើកម្មវិធីនេះ លោកអ្នកអាចទទួលបានសេវាអតិថិជនតាមរយៈវិធីដូចខាងក្រោម៖

1. កម្មវិធី Live Chat នៅលើគេហទំព័រធនាគារ PPCBank

2. ទូរសព្ទទៅលេខ (855) 23-909-909

3. មកកាន់សាខាណាមួយនៃធនាគាររបស់យើងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត

មិនថាលោកអ្នកជ្រើសរើសវិធីណាមួយនោះទេ លោកអ្នកនឹងទទួលបានសេវាអតិថិជនដែលមានគុណភាពខ្ពស់ ដែលអាចជួយដោះស្រាយតម្រូវការសេវាធនាគារបានយ៉ាងងាយស្រួលបំផុត។

លក្ខខណ្ឌតម្រូវ៖

** ត្រូវមានអាយុ 18 ឆ្នាំ ឬច្រើនជាងនេះ

** អ្នកដាក់ពាក្យសុំត្រូវមានគណនីសន្សំ/គណនីចរន្តផ្ទាល់ខ្លួន ឬគណនីរួមគ្នារបស់ធនាគារ PPCBank

** ភ្ជាប់មកជាមួយនូវរូបថត ឬអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព