
បើកប្រាក់បៀវត្សរ៍ឱ្យបុគ្គលិករបស់អ្នកបានទៀងទាត់ និងទាន់ពេលវេលា
សេវាបើកប្រាក់បៀវត្សរ៍របស់ធនាគារ PPCBank ត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការអតិថិជនដែលជារូបវន្តបុគ្គល ក្រុមហ៊ុន សហគ្រាស អង្គការអន្តរជាតិ និងអង្គភាពនានា ក្នុងការបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិក ប្រកបដោយសុវត្ថិភាព តម្លាភាព និងចំណេញពេលវេលា។
ពិសេសជាងនេះទៅទៀត បុគ្គលិករបស់លោកអ្នកអាចស្នើសុំឥណទាន Payroll+ បន្ថែមលើប្រាក់បៀវត្សរ៍ប្រចាំខែរបស់ពួកគេ តាមកម្មវិធី PPCBank Mobile App គ្រប់ពេលដែលត្រូវការ។
លក្ខខណ្ឌ
| រូបិយប័ណ្ណ | ប្រាក់ដុល្លារ / ប្រាក់រៀល |
|---|---|
| បើកគណនីជូនបុគ្គលិក | ឥតគិតថ្លៃ |
| ទឹកប្រាក់ដាក់ដំបូង | 0.00 ដុល្លារ |
| អត្រាការប្រាក់ | 0.50% (ដុល្លារ), 1.50% (រៀល) |
| ឯកសារតម្រូវ | អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន / ភស្តុតាងការងារដែលមានសុពលភាព |
| ថ្លៃសេវាលើប្រតិបត្តិការតាមរយៈសាខា PPCBank | ឥតគិតថ្លៃ |
| ដកប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារសមាជិក CSS | ឥតគិតថ្លៃ *រហូតដល់ដំណាច់ឆ្នាំ2026 |
| ថ្លៃសេវាប័ណ្ណប្រចាំឆ្នាំ – Visa Debit Card | ឥតគិតថ្លៃ |
| ថ្លៃសេវាបិទគណនី | 0.00 ដុល្លារ *ប្រសិនបើបិទគណនី ក្រោយពីថ្ងៃបើកគណនីរយៈពេល3 ខែ |
អត្ថប្រយោជន៍
សម្រាប់និយោជក
ចំណេញពេលវេលា និងកាត់បន្ថយការចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុន ឬស្ថាប័ន
ប្រសិទ្ធភាពក្នុងការរៀបចំបើកប្រាក់បៀវត្សរ៍ជូនបុគ្គលិកបានទាន់ពេលវេលា
បង្កើនភាពងាយស្រួលដល់ការបើកប្រាក់បៀវត្សរ៍ ជាមួយនឹងតម្លាភាពពេញលេញ និងចៀសផុតពីការភាន់ច្រឡំនានា
ងាយស្រួលក្នុងការគ្រប់គ្រងសមតុល្យគណនីរបស់ក្រុមហ៊ុន
សម្រាប់និយោជិត
រក្សាសុវត្ថិភាពសាច់ប្រាក់នៅក្នុងគណនី
ទទួលបានការប្រាក់លើសមតុល្យសាច់ប្រាក់ដែលមាននៅក្នុងគណនីរបស់ខ្លួន
មិនគិតថ្លៃសេវាដកប្រាក់នៅលើម៉ាស៊ីន ATM របស់ធនាគារសមាជិក CSS
ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតពីធនាគារ PPCBank