សម្រាប់អាជីវកម្ម
បញ្ញើសន្សំ
សន្សំមានកាលកំណត់
ទទួលបានការប្រាក់ខ្ពស់លើប្រាក់បញ្ញើរបស់អ្នក។
ប្រសិនបើអ្នកមានប្រាក់សន្សំដែលអ្នកមិនមានគម្រោងនឹងប្រើប្រាស់ឆាប់ៗ នោះគណនីប្រាក់បញ្ញើមានកាលកំណត់ នឹងអនុញ្ញាតឱ្យប្រាក់របស់អ្នកកើនឡើងជាមួយនឹងអត្រាការប្រាក់ជាក់លាក់។ ពេលណា ដែលអ្នកដាក់ប្រាក់ចូលគណនីសន្សំប្រាក់បានកាន់តែយូរ អត្រាការប្រាក់នឹងកាន់តែខ្ពស់។
បើកគណនីបញ្ញើមានកាលកំណត់មួយនៅធនាគារ ភីភីស៊ីប៊ែង ថ្ងៃនេះ ធ្វើឱ្យប្រាក់ចំណូលរបស់អ្នកកាន់តែកើនឡើង។
បញ្ញើសន្សំមានកាលកំណត់ ជាមួយអត្រាការប្រាក់នៅចុងគ្រា
រយៈពេល | អត្រាការប្រាក់ USD | អត្រាការប្រាក់ រៀល |
---|---|---|
3 ខែ | 2.50% ក្នុង១ឆ្នាំ | 4.25% ក្នុង១ឆ្នាំ |
6 ខែ | 4.00% ក្នុង១ឆ្នាំ | 5.75% ក្នុង១ឆ្នាំ |
12 ខែ | 5.50% ក្នុង១ឆ្នាំ | 6.50% ក្នុង១ឆ្នាំ |
18 ខែ | 5.60% ក្នុង១ឆ្នាំ | 6.75% ក្នុង១ឆ្នាំ |
24 ខែ | 5.70% ក្នុង១ឆ្នាំ | 7.00% ក្នុង១ឆ្នាំ |
36 ខែ | 5.80% ក្នុង១ឆ្នាំ | – |
48 ខែ | 5.90% ក្នុង១ឆ្នាំ | – |
60 ខែ | 6.00% ក្នុង១ឆ្នាំ | – |
បញ្ញើសន្សំមានកាលកំណត់ជាមួយការទទួលការប្រាក់ប្រចាំខែ
រយៈពេល | អត្រាការប្រាក់ USD | អត្រាការប្រាក់ រៀល |
---|---|---|
3 ខែ | 2.25% ក្នុង១ឆ្នាំ | 4.00% ក្នុង១ឆ្នាំ |
6 ខែ | 3.80% ក្នុង១ឆ្នាំ | 5.50% ក្នុង១ឆ្នាំ |
12 ខែ | 5.30% ក្នុង១ឆ្នាំ | 6.00% ក្នុង១ឆ្នាំ |
18 ខែ | 5.35% ក្នុង១ឆ្នាំ | 6.30% ក្នុង១ឆ្នាំ |
24 ខែ | 5.45% ក្នុង១ឆ្នាំ | 6.60% ក្នុង១ឆ្នាំ |
36 ខែ | 5.55% ក្នុង១ឆ្នាំ | – |
48 ខែ | 5.65% ក្នុង១ឆ្នាំ | – |
60 ខែ | 5.75% ក្នុង១ឆ្នាំ | – |
លក្ខខណ្ឌតម្រូវ
សម្រាប់ជនជាតិខ្មែរ
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព
សម្រាប់ជនបរទេស
- លិខិតឆ្លងដែនដែលមានសុពលភាព (សុពលភាព ≥ ៩០ ថ្ងៃ)
- លិខិតបញ្ជាក់ការងារ កិច្ចសន្យាការងារ ឬអាជ្ញាប័ណ្ណអាជីវកម្ម
ក្រុមហ៊ុន/អាជីវកម្ម
- អាជ្ញាប័ណ្ណបង្កើតក្រុមហ៊ុន
- អាជ្ញាប័ណ្ណអាជីវកម្ម (សុពលភាព ≥ ៣០ ថ្ងៃ)
- លក្ខខន្តិកៈក្រុមហ៊ុន
- ប័ណ្ណពន្ធប៉ាតង់/លិខិតចុះបញ្ជីពន្ធដារ
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត
អង្គការក្រៅរដ្ឋាភិបាល/អង្គការមិនរកប្រាក់ចំណូល
- អនុស្សារណៈនៃការយោគយល់គ្នា និងលិខិតអនុញ្ញាត
- លក្ខខន្ដិកៈអង្គការ
- លិខិតចុះបញ្ជីពន្ធដារ
- សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬអភិបាល
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬអភិបាល និងភាគីហត្ថលេខីដែលទទួលបានការអនុញ្ញាត