Skip to main content

តើ​លោកអ្នក​ត្រូវការ​គណនី​មួយ​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​មែនដែរ​ឬទេ​? យើង​មាន​ផ្តល់ជូន​គណនី​ចរន្ត​សម្រាប់​លោកអ្នក​។​

​ក្នុងនាម​ជា​អ្នកប្រើប្រាស់​គណនី​ចរន្ត លោក​អ្នកអាច​ប្រើ​ប្រាស់​សៀវភៅមូលប្បទានប័ត្រភ្ជាប់​​ជាមួយ​គណនី​ចរន្តរបស់​អ្នក​​​ដើម្បី​ធ្វើការ​ទូរទាត់ប្រាក់​ ដោយមិន​ចាំ​បាច់​ធ្វើដំណើរ​មក​កាន់​ធនាគារ ឬកាន់​សាច់​ប្រាក់​ដោយ​ផ្ទាល់​។

​វា​មាន​ភាពងាយស្រួល និង​មាន​ភាពបត់បែន ក្នុងការ​គ្រប់គ្រង​ប្រាក់កាស​របស់លោក​អ្នក។ ក្រៅពី​នេះ របាយការណ៍ប្រតិបត្តិការរបស់​អ្នក​ នឹង​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​​​​ដោយ​PPCBank mobileគ្រប់​ពេល​ និង​មិន​គិត​ថ្លៃ។

​នៅពេល​លោកអ្នក​បើក​គណនី​ចរន្ត លោកអ្នក​ពុំ​ចាំបាច់​ព្រួយបារម្ភ​អំពី​ថ្លៃ​សេវា​ប្រចាំឆ្នាំ ឬ​សេវា​ថែទាំ​នោះទេ​។ លោកអ្នក​ក៏​នឹង​ទទួលបាន​ផងដែរ​នូវ​សៀវភៅ​ធនាគារ​មួយ​ក្បាល​ដោយ​ឥតគិតថ្លៃ ដើម្បី​ធ្វើការ​ផ្ទេរប្រាក់​ដោយ​ឥតគិតថ្លៃ​នៅក្នុង​គណនី​ធនាគារ ភីភីស៊ីប៊ែង​។​

តើ​លោកអ្នក​អាចធ្វើ​អ្វី​បាន​ខ្លះ​ជាមួយនឹង​គណនី​ចរន្ត​នេះ​?

  • ចូលទៅ​ប្រើប្រាស់​គណនីរ​បស់​លោកអ្នក​តាមរយៈ​ប័ណ្ណ​ឥណ​ពន្ធ​ សេវា​ធនាគារ​អេឡិចត្រូនិក (E-banking) ឬ​​ទៅកាន់​​សាខា​ធនាគារ ភីភីស៊ីប៊ែង ណាមួយ​ក៏បាន​។​
  • ដក​ប្រាក់​ពី​គណនី​របស់​លោកអ្នក ប្រសិនបើ​ចំនួន​ទឹកប្រាក់​អប្បបរមា​ក្នុង​គណនី នៅមាន​សុពលភាព​។​
  • សៀវភៅមូលប្បទានប័ត្រអាចប្រើបានជាមួយគណនីចរន្ត ដោយគិតកម្រៃសេវាត្រឹមតែ ៥ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងក្បាល។

​លក្ខខណ្ឌ​តម្រូវ​

​ជនជាតិខ្មែរ​

  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ដែលមាន​សុពលភាព​

ជនបរទេស

  • លិខិតឆ្លងដែន​ (​សុពលភាព​ ≥ 90ថ្ងៃ)
  • លិខិតបញ្ជាក់​ការងារ កិច្ចសន្យាការងារ ឬ​អាជ្ញាប័ណ្ណ​អាជីវកម្ម​​

ក្រុមហ៊ុន/អាជីវក​ម្ម

  • អាជ្ញាប័ណ្ណ​អាជីវកម្ម​
  • អាជ្ញាប័ណ្ណ​បង្កើត​ក្រុមហ៊ុន​ (សុពលភាព ≥ 30ថ្ងៃ)
  • លក្ខ​ខ​ន្តិ​កៈ​ក្រុមហ៊ុន​
  • ប័ណ្ណ​ពន្ធ​ប៉ាតង់​/​លិខិត​ចុះបញ្ជី​ពន្ធដារ​
  • សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល​
  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​របស់​ម្ចាស់​អា​ជីរ​កម្ម ម្ចាស់​ភាគហ៊ុន ឬ​អភិបាល និង​ភាគី​ហត្ថលេខី​ដែល​ទទួលបាន​ការអនុញ្ញាត​

អង្គការក្រៅរដ្ឋាភិបាល​/​អង្គ​ការមិន​រកប្រាក់​ចំណូល​

  • អនុស្សារណៈ​នៃ​ការយោគយល់​គ្នា និង​លិខិតអនុញ្ញាត​
  • លក្ខ​ខ​ន្ដិ​កៈ​អង្គការ​
  • លិខិត​ចុះបញ្ជី​ពន្ធដារ​
  • សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាភិបាល ឬ​អភិបាល​
  • អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​របស់​ស្ថាបនិក ក្រុមប្រឹក្សាភិបាល ឬ​អភិបាល និង​ភាគី​ហត្ថលេខី​ដែល​ទទួលបាន​ការអនុញ្ញាត​

ព័ត៌មាន​សំខាន់​

  • ការផ្ទេរ​ប្រាក់​ឆ្លងសាខា​​​ដោយ​ឥតគិតថ្លៃ​ (សម្រាប់​​សាខា​ ភីភីស៊ីប៊ែង​ទាំង​អស់​ក្នុង​​ទី​ក្រុង​ភ្នំពេញ​)
  • ការ​ផ្ទេរ​ប្រាក់ឆ្លង​ធនាគារ​​ក្នុង​ទំហំ​ ≥ 2,000ដុល្លារ​​អស់​សេវា 2ដុល្លារ​​ ឬផ្ទេរប្រាក់​​ > 2,000ដុល្លារ អស់សេវា 0,10% នៃទំហំ​ទឹកប្រាក់​ដែល​បាន​ផ្ទេរ​
  • ​ការធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ប្រចាំថ្ងៃដោយ​​ប្រើប្រាស់​ប័ណ្ណ​ឥន្ធពន​វីសា​ ត្រូវបាន​កំណត់​ត្រឹម​ចំនួន 5,000 ដុល្លារ ក្នុង​មួយថ្ងៃ​។​
  • ប្រាក់​បញ្ញើ​សន្សំ​តិច​បំផុត 100 ដុល្លារ (​សម្រាប់​បុគ្គល​) និង​ប្រាក់​បញ្ញើ​សន្សំ​តិច​បំផុត 500 ដុល្លារ (​សម្រាប់​ក្រុមហ៊ុន​)