Skip to main content
សម្រាប់អាជីវកម្ម ប័ណ្ណ ម៉ាស៊ីនឆូតកាត POS

ម៉ាស៊ីនឆូតកាត POS របស់ធនាគារPPCBank គឺជាសេវាកម្ម​ដែល​ប្រើប្រាស់​​ម៉ាស៊ីនទូទាត់ប្រាក់អេឡិកត្រូនិក ដែលអាចប្រើបានគ្រប់ប័ណ្ណ​ធំៗ​ទាំងអស់រួម​មាន​ ប័ណ្ណ VISA ប័ណ្ណ MasterCard ប័ណ្ណ​ Union Pay និងប័ណ្ណ​PAYON (ទាំង​បច្ចេក​វិទ្យា​ Contact និង​ Contactless) ដើម្បីចំណាយលើការទិញសេវាកម្ម និងផលិតផលជំនួសឲ្យការប្រើប្រាស់លុយសុទ្ធ សុវត្តិភាព និងមានភាពងាយស្រួល។


អត្ថប្រយោជន៍

  • បង្កើនការលក់និងឱកាសអាជីវកម្ម
  • បង្កើនប្រសិទ្ធភាពនិងភាពងាយស្រួលដើម្បីបំពេញចិត្តអតិថិជន
  • ជៀសវាងហានិភ័យជាមួយនឹងលុយក្លែងក្លាយ
  • ចំណេញពេលវេលាលើការប្រមូលប្រាក់
  • ទូទាត់ និងចំណាយបានឆាប់រហ័ស
  • សេវាកម្មតំឡើងនិងថែទាំ ជាមួយសម្ភារៈបណ្តុះបណ្តាលផ្ដល់ជូនដោយឥតគិតថ្លៃ
  • ការទូទាត់ប្រចាំខែសម្រាប់អាជីវកដោយឥតគិតថ្លៃ
  • ផ្ដល់ជូនសេវាបើកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃ នៅពេលលោកអ្នកផ្ទេរប្រាក់ទៅគណនីបុគ្គលិក របស់អ្នក
  • សេវាបម្រើ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍

លក្ខខណ្ឌតម្រូវដើម្បីក្លាយជាសមាជិក

  • អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន
  • ប័ណ្ណពន្ធ ប៉ាតង់ (បើគ្មានក៏បាន)
  • អាជ្ញាប័ណ្ណអាជីវកម្ម
  • មានគណនីក្រុមហ៊ុននៅធនាគារPPCBank (សន្សំ ឬចរន្ដ)
  • អនុស្សារណៈនិងលក្ខណតិកៈអាជីវកម្ម
  • វិញ្ញាបនបត្រ បញ្ជាក់ការឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
  • កិច្ចព្រមព្រៀងជួលទីតាំងអាជីវកម្ម (ជាជម្រើស)
  • ដំណោះស្រាយរបស់ក្រុមប្រឹក្សាភិបាល / លិខិតអនុញ្ញាតដែលមានសិទ្ធិអំណាច (ទទួលបន្ទុកការគ្រប់គ្រងគណនី)

របៀបក្នុងការស្នើសុំ

  • ដើម្បីដាក់ពាក្យសុំសេវាកម្មអ្នកលក់រាយសូមបំពេញ ពាក្យសុំនេះ ហើយផ្ញើទៅកាន់អ៊ីមែល merchantservices@ppcb.com.kh
  • សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់គ្រប់ពេល 0963 909 909 / 023 909 909 ឬ សូមអញ្ញើញទៅផ្ទាល់សាខាណាមួយនៅភ្នំពេញរបស់ធនាគារPPCBank ដែលនៅជិតលោកអ្នកបំផុត។