ធនាគារ PPCBank និងបុរីវិមានភ្នំពេញ ចាប់ដៃគូផ្តល់ជូនជម្រើសឥណទានគេហដ្ឋានដែលមានភាពបត់បែន

វាជាការវិវឌ្ឍថ្មីដ៏គួរឱ្យរីករាយសម្រាប់អតិថិជនដែលទិញគេហដ្ឋាននៅកម្ពុជា ខណៈធនាគារ PPCBank បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយបុរីវិមានភ្នំពេញ ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ឈានមុខគេ ដើម្បីផ្តល់នូវជម្រើសឥណទានគេហដ្ឋានដែលមានភាពបត់បែន និងមានភាពងាយស្រួល។










