Skip to main content

បញ្ចុះតម្លៃពិសេសលើកញ្ចប់ពិនិត្យសុខភាពជាមួយប័ណ្ណ PPCBank Prestige Plus!

Sunrine-promotion-with-ppcbank-up-to-20%-discount

ធនាគារ PPCBank តែងតែគិតគូរពីសុខភាពរបស់អតិថិជន នេះជាមូលហេតុដែលធនាគារ PPCBank នឹងផ្តល់ជូនម្ចាស់ប័ណ្ណ Prestige Plus នូវការបញ្ចុះតម្លៃយ៉ាងពិសេសលើកញ្ចប់ពិនិត្យសុខភាពនៅមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍។


ធនាគារ PPCBank មានមោទនភាពក្នុងការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីសុខភាពកុមារកម្ពុជា

ជាថ្មីម្តងទៀត ធនាគារ PPCBank មានមោទនភាពដែលបានចូលរួមផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឆ្នាំ២០២៥។ ជាមួយស្មារតីរួបរួមគ្នា ក្នុងការជួយសង្គ្រោះជីវិតកុមារ តាមរយៈការទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃ។


ធនាគារ PPCBank និងក្រុមហ៊ុន Cam Chilbo ចុះអនុស្សរណៈយោគយល់គ្នាជាយុទ្ធសាស្ត្រ ដើម្បីជំរុញថាមពលកកើតឡើងវិញ និងសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥៖ ធនាគារ PPCBank និងក្រុមហ៊ុន Cam Chilbo Electric Power Co., Ltd. (Cam Chilbo) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាយុទ្ធសាស្ត្រ ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងគំនិតផ្តួចផ្តើមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នៅទូទាំងប្រទេសកម្ពុជា។


ធនាគារ PPCBank សហការជាមួយក្រុមហ៊ុនLG U+ ដើម្បីគាំទ្រដល់ពលករ និងនិស្សិតកម្ពុជាដែលទៅសិក្សា និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង

នៅក្នុងគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្នុងគោលបំណងគាំទ្រដល់ពលរដ្ឋខ្មែរដែលត្រៀមទៅរស់នៅ ធ្វើការ ឬសិក្សានៅប្រទេសកូរ៉េខាងត្បូង ធនាគារ PPCBank បានចាប់ដៃគូជាមួយក្រុមហ៊ុន LG U+ ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីផ្តល់កញ្ចប់អត្ថប្រយោជន៍ដ៏ទូលំទូលាយ ដែលរួមមានការផ្តល់ជូនស៊ីមកាតដោយឥតគិតថ្លៃ និងសេវាកម្មហិរញ្ញវត្ថុតាមតម្រូវការ។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការសម្រួលដល់ការផ្លាស់ទៅរស់នៅក្រៅប្រទេសរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ឥណទានត្រៀមបម្រុង និងមធ្យោបាយទំនាក់ទំនង។


រីករាយជាមួយការទូទាត់ បានប្រាក់ត្រឡប់មកវិញជាមួយ PPCBank Visa Card ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ!

អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ!

នេះជាពេលវេលាល្អ សម្រាប់លោកអ្នកដែលមានគម្រោងដើរលេងនៅក្រៅប្រទេស ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ លោកអ្នកនឹងទទួលបានប្រាក់ត្រឡប់មកវិញ ដោយគ្រាន់តែធ្វើការទូទាត់ជាមួយ PPCBank Visa Card!


ធនាគារ PPCBank និងក្រុមហ៊ុន CheckinMe ចុះអនុស្សរណៈនៃការយោគយល់គ្នាលើសេវាគ្រប់គ្រងប្រាក់បៀវត្សរ៍

នាថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ ធនាគារ PPCBank និងក្រុមហ៊ុន CheckinMe បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់សេវាគ្រប់គ្រងប្រាក់បៀវត្សរ៍ ដែលត្រូវបានរចនាឡើងជាពិសេស សម្រាប់ការបើកគណនីសាជីវកម្ម និង SME (សហគ្រាសខ្នាតតូច និងមធ្យម) ដើម្បីជួយសម្រួលដំណើរការសេវាបើកប្រាក់បៀវត្សរ៍ និងការគ្រប់គ្រងបុគ្គលិកកាន់តែប្រសើរ។


ធនាគារ PPCBank និងក្រុមហ៊ុនព្រូដិនសល កម្ពុជា ប្រារព្ធខួប ៥ឆ្នាំ និងពង្រីកភាពជាដៃគូដើម្បីការពារអនាគតហិរញ្ញវត្ថុរបស់កម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ – ធនាគារ PPCBank និងក្រុមហ៊ុនព្រូដិនសល កម្ពុជា មានមោទនភាពក្នុងការប្រារព្ធខួបលើកទី ៥ឆ្នាំនៃភាពជាដៃគូរបស់ខ្លួន ដោយបានបន្តចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រយៈពេល ៥ ឆ្នាំបន្តទៀត។ គិតចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ មក កិច្ចសហការនេះ បានធ្វើឱ្យលទ្ធភាពទទួលបាន សេវាធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាមានការវិវឌ្ឍយ៉ាងខ្លាំង ដោយផ្តល់ឱ្យក្រុមគ្រួសារ នូវសុវត្ថិភាពហិរញ្ញវត្ថុ និងសន្តិភាពផ្លូវចិត្ត។


ស្វាគមន៍និទាឃរដូវ សូមឱ្យការធ្វើដំណើររបស់លោកអ្នករីករាយជាមួយក្រុមហ៊ុនអាកាសចរណ៍ Korean Air និងធនាគារ PPCBank!

សូមទទួលយកការផ្តល់ជូនពិសេសផ្តាច់មុខនេះ
និងត្រៀមខ្លួនដើម្បីធ្វើដំណើរទៅទស្សនានិទាឃរដូវ ក្នុងក្តីស្រមៃរបស់លោកអ្នកជាមួយនឹង Korean Air!
រីករាយជាមួយការបញ្ចុះតម្លៃ 10% ផ្តាច់មុខ នៅពេលលោកអ្នកកក់ជើងហោះហើរតាមរយៈ www.koreanair.com ឬ Korean Air Mobile
App ហើយទូទាត់ប្រាក់ជាមួយប័ណ្ណវីសា PPCBank។


ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅនៃទីតាំងអគារថ្មីរបស់សាខា ធនាគារ ភីភីស៊ីប៊ែង «ខេត្តកោះកុង» (តំបន់សេដ្ឋកិច្ចពិសេស ចេជាង)

1, គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ ភីភីស៊ីប៊ែង «ខេត្តកោះកុង»

រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ (រយៈពេលច្រើនបំផុត ១.៥ ខែ)


រីករាយក្នុងការទិញទំនិញ និងទូទាត់ បានប្រាក់ត្រឡប់មកវិញជាមួយ PPCBank Visa Card!

ទូទាត់ជាមួយ PPCBank Visa Card ដើម្បីទទួលបានប្រាក់ត្រឡប់មកវិញ!

ទទួលបានប្រាក់រង្វាន់ស្វាគមន៍លើការទិញទំនិញលើកដំបូង រហូតដល់ 5% ជាមួយ PPCBank Visa Card ដោយគ្រាន់តែចំណាយ 50 ដុល្លារ ឬច្រើនជាងនេះក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីលោកអ្នកបើកប័ណ្ណ PPCBank Visa Card ណាមួយ។

ប័ណ្ណវីសា PPCBank ទាំងអស់ (មិនរាប់បញ្ចូលប័ណ្ណ PPCBank Visa Business)


រីករាយជាមួយការសម្រាកលម្ហែកាយដ៏ប្រណិតនៅ Eden Beach Resort ជាមួយ PPCBank Visa Prestige Plus

សម្រាកលម្ហែអារម្មណ៍នៅ 𝐄𝐝𝐞𝐧 𝐁𝐞𝐚𝐜𝐡 𝐑𝐞𝐬𝐨𝐫𝐭 ប្រៀបបាននឹងឋានសួគ៌លើកោះរ៉ុងសន្លឹម!

កន្លែងស្នាក់នៅមានផាសុកភាព ស្ងប់ស្ងាត់ ស្រូបខ្យល់អាកាសបរិសុទ្ធតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាត បង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន នឹងរីករាយជាមួយការ បញ្ចុះតម្លៃ 25% លើការស្នាក់នៅ 2 យប់ សម្រាប់ការទូទាត់ជាមួយប័ណ្ណ PPCBank Prestige Plus។


រីករាយជាមួយការសម្រាកលម្ហែកាយដ៏ប្រណិតនៅ Courtyard by Marriott ជាមួយ PPCBank Visa Prestige Plus

ស្នាក់នៅសណ្ឋាគារដ៏ប្រណិត នៅ Courtyard by Marriott Phnom Penh មួយយប់បន្ថែម ដោយឥតគិតថ្លៃ!

ទទួលបានអារម្មណ៏ស្រស់សាយ ជាមួយការស្នាក់នៅប្រកបដោយភាពប្រណិត សុីវិល័យ ដែលស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ ចំនួន 2យប់ នឹងទទួលបានការស្នាក់នៅមួយយប់បន្ថែម ដោយឥតគិតថ្លៃ សម្រាប់ការទូទាត់ជាមួយប័ណ្ណ PPCBank Prestige Plus។