Skip to main content

រីករាយជាមួយការបញ្ចុះតម្លៃ 8% លើការកក់សំបុត្រយន្តហោះ ឬសណ្ឋាគារ ជាមួយ PPCBank Visa លើ Trip.com!

ត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តបន្ទាប់របស់លោកអ្នក! ឥឡូវនេះ ម្ចាស់ប័ណ្ណ
PPCBank Visa អាចទទួលបានការបញ្ចុះតម្លៃ 8%
លើការកក់សំបុត្រយន្តហោះ ឬសណ្ឋាគារ ដោយទូទាត់ជាមួយប័ណ្ណ PPCBank Visa។

រយៈពេលនៃប្រូម៉ូសិន

ប្រូម៉ូសិននេះមានរយៈពេលពីថ្ងៃនេះ រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2026។


អបអរពិធីបុណ្យភ្ជុំបិណ្ឌជាមួយ PPCBank Visa Cashback!

អបអរពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ និងមិត្តភក្តិ! ទទួលបានប្រាក់ត្រឡប់មកវិញរហូតដល់ 2% លើការទិញទំនិញនៅក្រៅប្រទេស ដែលទូទាត់ជាមួយ PPCBank Visa Card តាមរយៈម៉ាស៊ីន POS ។

ជាមួយ PPCBank Visa Card ធ្វើឱ្យថ្ងៃឈប់សម្រាករបស់អ្នកកាន់តែរីករាយ!

📅 រយៈពេលនៃការផ្តល់ជូន៖ ចាប់ពីថ្ងៃទី19 រហូតដល់ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ2025 ។


PPCBank ប្រារព្ធខួបលើកទី ១៧ ជាមួយនឹងការលើកកម្ពស់សហគមន៍ និងគាំទ្រការអប់រំ ដើម្បីជំរុញវឌ្ឍនភាពនៅកម្ពុជា

ដើម្បីអបអរសាទរគម្រប់ខួប ១៧ ឆ្នាំរបស់ខ្លួន ធនាគារ PPCBank បានបញ្ជាក់ជាថ្មីពីការបេ្តជ្ញាចិត្តរបស់ធនាគារចំពោះការគាំទ្រសហគមន៍កម្ពុជា តាមរយៈការបរិច្ចាគកង់ចំនួន ៥០ គ្រឿង និងសម្ភារសិក្សាមួយចំនួន ដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត នៅក្នុងខេត្តត្បូងឃ្មុំ។


PPCBank ក្រុមហ៊ុន Kosign និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ NongHyup ចុះ MoU ដើម្បីផ្តល់ភាពងាយស្រួលដល់ការទូទាត់របស់អតិថិជន

ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥៖ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ នៅកម្ពុជា បានចាប់ដៃសហការជាមួយក្រុមហ៊ុន Kosign និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក ដើម្បីនាំមកនូវដំណោះស្រាយនៃការទូទាត់ប្រាក់កាន់តែរហ័ស ឆ្លាតវៃ និងងាយស្រួលជាងមុនសម្រាប់អតិថិជន។ ភាពជាដៃគូថ្មីនេះផងដែរ នឹងរួមបញ្ចូល KHQR របស់ធនាគារ PPCBank ជាមួយកម្មវិធី WeBill365 របស់ក្រុមហ៊ុន Kosign ក្នុងការជួយឲ្យការធ្វើប្រតិបត្តិការរបស់អតិថិជនណុងហឹប ហ្វាយនែន កាន់តែមានភាពសាមញ្ញ និងប្រសិទ្ធភាពថែមទៀត។


បញ្ចុះតម្លៃ 20% លើ Move by LM-CAR ជាមួយប័ណ្ណ PPCBank Visa

រីករាយជាមួយការធ្វើដំណើរដែលសុវត្ថិភាព និងតម្លៃសមរម្យជាមួយ Move នៅពេលអ្នកបង់ប្រាក់ជាមួយប័ណ្ណ PPCBank Visa!

ម្ចាស់ប័ណ្ណ PPCBank Visa អាចធ្វើដំណើរកាន់តែងាយស្រួល ជាមួយការបញ្ចុះតម្លៃ 20% លើថ្លៃជិះជាមួយ Move។

រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 30 មិថុនា ដល់ថ្ងៃទី 31 ធ្នូ 2025 ។


ឈ្នះ iPhone ស៊េរីចុងក្រោយបង្អស់ជាមួយ PPCBank Piggy Bank !

រីករាយជាមួយអត្រាការប្រាក់ខ្ពស់លើការសន្សំរបស់អ្នករហូតដល់ 6.3% ជាមួយនឹងគណនីសន្សំកូនជ្រូក PPCBank Piggy Bank។ មិនត្រឹមតែមានអត្រាការប្រាក់ខ្ពស់ ប៉ុន្តែថែមទាំងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន!

គណនីសន្សំ Piggy Bank គឺជាគណនីសន្សំដែលអាចបត់បែនទៅតាមតម្រូវការអតិថិជន ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចដាក់ប្រាក់ពេលណា ចំនួនប៉ុន្មានក៏បាន។


ធនាគារ PPCBank នាំយកអំណោយស្បៀងចែកជូនបងប្អូនភៀសសឹក នៅខេត្តឧត្តរមានជ័យ

ធនាគារ PPCBank នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ បានបង្ហាញការចូលរួមចំណែករបស់ខ្លួន ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាជនកម្ពុជា តាមរយៈការនាំយកនូវស្បៀងអាហារមួយចំនួន ដែលបានមកពីការចូលរួមបរិច្ចាគរបស់អតិថិជន បុគ្គលិក និងសាធារណជនគ្រប់មជ្ឈដ្ឋាន ទៅជូនបងប្អូនជនភៀសសឹក នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។


ធនាគារ PPCBank ចាប់ដៃគូជាមួយក្រុមហ៊ុនកាមិនកូ ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន ក្នុងការទទួលបានសេវាធានារ៉ាប់រង

ភ្នំពេញ៖ ធនាគារ PPCBank និងក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) បានចុះហត្ថលេខាជាផ្លូវការ នូវភាពជាដៃគូអាជីវកម្ម ដើម្បីជំរុញការផ្សព្វផ្សាយ និងចែកចាយផលិតផលធានារ៉ាប់រងទូទៅ ឲ្យបានទូលំទូលាយដល់អតិថិជន តាមរយៈបណ្តាញធនាគារ។


PPCBank ដាក់ឱ្យប្រើប្រាស់កម្មវិធីជំនាន់ថ្មី ដែលមានសមត្ថភាពកាន់តែឆ្លាតវៃ និងផ្ទៃអេក្រង់បង្ហាញពីភាពរុងរឿងនៃកម្ពុជា ដើម្បីអបអរខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ


ធនាគារ PPCBank បានបញ្ចប់យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដោយជោគជ័យ!

ធនាគារ PPCBank មានមោទនភាពដែលបានដើរតួយ៉ាងសកម្មម្តងទៀតក្នុងការគាំទ្រមូលនិធិគន្ធបុប្ផា តាមរយៈការចូលរួមក្នុងយុទ្ធនាការប្រចាំឆ្នាំការ “១ម៉ឺនរៀល ១ម៉ឺននាក់”។


PPCBank រៀបចំកម្មវិធីបរិច្ចាគថវិកា ដើម្បីជួយដល់កងទ័ពជួរមុខ ការពារព្រំដែន

ភ្នំពេញ៖ ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយក្នុងស្មារតីការពារប្រទេសជាតិ ធនាគារ PPCBank បានរៀបចំកម្មវិធីបរិច្ចាគថវិកា ដើម្បីជួយទ្រទ្រង់ដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងការលះបង់ខ្ពស់។


ធនាគារ PPCBank មានមោទនភាពដែលបានឧបត្ថម្ភកម្មវិធី K-POP World Festival 2025!

ភ្នំពេញ — ធនាគារ PPCBank មានមោទនភាពក្នុងការបន្តការគាំទ្រដល់យុវជនកម្ពុជា ក្នុងនាមជាអ្នកឧបត្ថម្ភដ៏សំខាន់នៃកម្មវិធី Changwon K-POP World Festival ដែលប្រារព្ធឡើងនៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2025 នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។