បញ្ចុះតម្លៃ 25% លើការធ្វើដំណើរជាមួយ Grab និងទូទាត់ជាមួយ PPCBank Visa នៅឯប្រទេសថៃ!

រីករាយជាមួយការធ្វើដំណើរដែលសុវត្ថិភាព និងតម្លៃសមរម្យពីមុខងារ Grab Transport នៅប្រទេសថៃ ជាមួយ PPCBank Visa Card!
ម្ចាស់ប័ណ្ណ PPCBank Visa អាចធ្វើដំណើរកាន់តែងាយស្រួល ជាមួយការបញ្ចុះតម្លៃ 25% លើថ្លៃជិះ Grab នៅក្នុងប្រទេសថៃ។ គ្រាន់តែបញ្ចូលកូដ “VISATH” បន្ទាប់មកទូទាត់តាម GrabPay ហើយជ្រើសយកប័ណ្ណ PPCBank Visa។មិនថាលោកអ្នកកំពុងធ្វើដំណើរទៅកាន់តំបន់ទិញទំនិញ កន្លែងទទួលទានអាហារ ឬដើរលេងជុំវិញទីក្រុងដ៏ឆើតឆាយនៃប្រទេសថៃ ឥឡូវនេះកាន់តែងាយស្រួល ជាមួយតម្លៃសមរម្យពី Grab និង PPCBank Visa។