Skip to main content

ធនាគារ PPCBank សម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីសម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកក្នុងយុគសម័យ AI

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ធនាគារ PPCBank បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ខ្លួន ដែលជាសមិទ្ធផលថ្មីមួយក្នុងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។


អបអរពិធីបុណ្យអុំទូក! PPCBank ផ្តល់អត្រាការប្រាក់ពិសេស សម្រាប់គណនីសន្សំមានកាលកំណត់ រហូតដល់ 4.33%

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខនេះ ធនាគារ PPCBank មានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ជូនអត្រាការប្រាក់ពិសេសរហូតដល់ 4.33% ក្នុងមួយឆ្នាំ សម្រាប់ការបើកគណនីសន្សំមានកាលកំណត់ជាប្រាក់ដុល្លារ តាមរយៈ PPCBank Mobile App ឬ smartBiz។


រីករាយជាមួយប្រម៉ូសិនពិសេសពីប័ណ្ណវីសា PPCBank ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ!

កាន់តែចំណេញសម្រាប់ដំណើរកម្សាន្តទៅក្រៅប្រទេសអំឡុងពេលឈប់សម្រាកនេះ លោកអ្នកនឹងទទួលបានប្រាក់ត្រឡប់មកវិញ​រហូតដល់ 2% រាល់ការទូទាត់តាមរយៈប័ណ្ណវីសា PPCBank។

📅 រយៈពេលនៃការផ្តល់ជូន៖ ចាប់ពីថ្ងៃទី 09 ដល់ 18 ខែតុលា ឆ្នាំ 2026


សាលាបឋមសិក្សាចំបក់ខាងជើង ទទួលបានអគារបន្ទប់ទឹកស្អាតមួយខ្នង ក្រោមការឧបត្ថម្ភពីធនាគារ PPCBank

លោកស្រី សុខ វណ្ណសិកា មានប្រសាសន៍ថា៖ «គម្រោងនេះបង្ហាញពីលទ្ធផលដែលអាចសម្រេចបាន នៅពេលដែលអង្គការនានាធ្វើការរួមគ្នា និងមានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការកែលម្អជីវភាពរស់នៅរបស់កុមារ»។


ស្កេនទូទាត់ប្រាក់បានយ៉ាងងាយស្រួលនៅក្នុងប្រទេសសិង្ហបុរី តាម PPCBank Mobile App

សម្រាប់អតិថិជនរបស់ធនាគារ PPCBank ដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ការទូទាត់ប្រាក់សម្រាប់ការទិញទំនិញប្រចាំថ្ងៃ ឥឡូវនេះកាន់តែមានភាពងាយស្រួល ដោយលោកអ្នកគ្រាន់តែបើកកម្មវិធី PPCBank Mobile App ហើយធ្វើការស្កេន QR code ជាការស្រេច។


ធនាគារ PPCBank ប្រារព្ធខួប ១៨ឆ្នាំ នៃការរីកចម្រើនដ៏ត្រចះត្រចង់នៅកម្ពុជា

ធនាគារ PPCBank ប្រារព្ធខួប ១៨ឆ្នាំនៃប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ដោយរំលឹកឡើងវិញនូវការរីកចម្រើន នវានុវត្តន៍ និងការផ្តល់សេវាកម្មអស់រយៈពេលជិតពីរទសវត្សរ៍ ព្រមទាំងសម្លឹងឆ្ពោះទៅរកកាលានុវត្តភាពថ្មីៗ ដើម្បីបន្តចូលរួមគាំទ្រការអភិវឌ្ឍប្រទេសជាតិ។


ទៅលេងសួនកម្សាន្ត Everland កាន់តែចំណេញជាមួយ PPCBank!

ទទួលបានការបញ្ចុះតម្លៃ 30% រាល់ការទូទាត់ជាមួយប័ណ្ណវីសា PPCBank សម្រាប់ការទិញសំបុត្រចូល 1 ថ្ងៃពេញ នៅ Everland ដែលជាសួនកម្សាន្តដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ផ្តល់ជូននូវទស្សនីយភាពដ៏ស្រស់ស្អាតទាំងបួនរដូវ។ លោកអ្នកអាចជិះឧបករណ៍លេងកម្សាន្ត ទស្សនាសត្វ ដើរលេងក្នុងសួនផ្កា ទស្សនាការសម្តែង និងរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើនទៀតដែលសមស្របសម្រាប់មនុស្សគ្រប់វ័យ។


សេចក្តីជូនដំណឹងអំពីការកែប្រែអត្រាការប្រាក់សម្រាប់គណនីសន្សំមានកាលកំណត់ ប្រាក់រៀល

ធនាគារ PPCBank មានកិត្តិយសសូមជម្រាបជូនអតិថិជន និងសាធារណជន ឱ្យបានជ្រាបថា ធនាគារ PPCBank នឹងធ្វើការកែប្រែអត្រាការប្រាក់ស្តង់ដារ សម្រាប់គណនីសន្សំមានកាលកំណត់ ប្រាក់រៀល ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី18 ខែកញ្ញា ឆ្នាំ2026 នេះតទៅ។


ធ្វើដំណើរកម្សាន្តរបស់អ្នកកាន់តែមានអនុស្សាវរីយ៍ ជាមួយការបញ្ចុះតម្លៃ 50% លើ DragonPass តាមរយៈ PPCBank Visa Business Card

ទទួលបានការបញ្ចុះតម្លៃ 50% លើសមាជិក DragonPass និងកញ្ចប់ Single Lounge Pass ដែលផ្តល់ឱ្យអ្នកនូវការចូលប្រើប្រាស់សេវាកម្មពិសេស នៅអាកាសយានដ្ឋាន និងអត្ថប្រយោជន៍សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។


ចូលចិត្តការតុបតែងខ្លួនបែបទាន់សម័យមែនទេ? កុំឱ្យឱកាសនេះរំលង! រីករាយជាមួយការបញ្ចុះតម្លៃ 15% នៅ FARFETCH ជាមួយ PPCBank Visa

ទិញ សម្លៀកបំពាក់ ស្បែកជើង កាបូប និងគ្រឿងអលង្ការ ម៉ាកល្បីៗលំដាប់អន្តរជាតិដែលអ្នកចូលចិត្តនៅ FARFETCH និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនជាមួយប័ណ្ណ PPCBank Visa របស់អ្នក។


ទទួលបានការ បញ្ចុះតម្លៃ 10% នៅ PTC Computer ជាមួយប័ណ្ណឥណទានអាជីវកម្ម PPCBank

ទទួលបានអត្ថប្រយោជន៍កាន់តែច្រេីនពីប័ណ្ណ PPCBank Visa Business Card ដោយគ្រាន់តែទូទាត់លើ ការទិញទំនិញនៅហាង PTC Computer លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ 10% ភ្លាមៗ ដោយទទួលបានការបញ្ចុះតម្លៃអតិបរមា 100 ដុល្លារក្នុងមួយវិក្កយបត្រ។


PPCBank ទទួលពានរង្វាន់ជា ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក សម្រាប់ទូទាត់ថ្លៃសេវាកម្ម ប្រចាំឆ្នាំ២០២៥

សមិទ្ធផលថ្មីមួយទៀតរបស់ធនាគារ PPCBank!

ធនាគារ PPCBank មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល បានទទួលពានរង្វាន់ជា “ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក សម្រាប់ទូទាត់ថ្លៃសេវាកម្ម ប្រចាំឆ្នាំ២០២៥” ពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។