loader image

ទស្សនវិស័យ និង បេសកកម្ម

​ចក្ខុវិស័យ និងបេសកម្មរបស់ក្រុមហ៊ុន

• ចក្ខុវិស័យ: “យើងធ្វើឲ្យសេវាធនាគារកាន់តែមានលក្ខណៈងាយស្រួល។”

• បេសកកម្ម: យើងនឹងបង្កើតទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាល និងការជឿទុកចិត្ត ជូនដល់អតិថិជនដ៏មានតម្លៃរបស់ពួកយើង។ ពួកយើងក៏បានបង្កប់នូវគោលគំនិត “ភាពឆ្ពោះទៅមុខ” នៅក្នុងនិមិត្តសញ្ញារបស់ពួកយើង ដែលបង្ហាញពីការរីកចម្រីនប្រកបដោយនិរន្តភាពតាមរយៈ ការផ្លាស់ប្តូរ និងការបង្កើតថ្មី។

• ភាពឆ្ពោះទៅមុខ ពួកយើងតែងតែទទួលយកនូវការផ្លាស់ប្តូរ ដែលជាភាពខ្លាំងក្នុងការប្រកួតប្រជែងរបស់ពួកយើង និងជាអ្នកត្រួសត្រាយខាងផ្នែកហិរញ្ញវត្ថុលក់រាយ ហើយពួកយើងមានគោលបំណងសម្រាប់ឧត្តមភាព តាមរយៈការបង្កើតថ្មី។

• ទំនុកចិត្ត ទំនុកចិត្ត ត្រូវបានបង្កប់នូវអត្ថន័យដូចនឹងពាក្យថា “អ្នកថែរក្សាដើមឈើនៃភូមិមួយ” ដែលពួកយើងមានជំនឿថាភាពរីកចម្រើននឹងកើតមានតាមយៈ ទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាល, ការជឿជាក់ និងភាពស្មោះត្រង់ ជាមួយនឹងអតិថិជនរបស់ពួកយើង។

• អតិថិជន ក្នុងនាមជាក្រុមហិរញ្ញវត្ថុលក់រាយមួយ ពួកយើងនឹងធ្វើការលះបង់ ក្នុងការផ្តល់សេវាល្អបំផុត សម្រាប់អតិថិជនកម្រិតទាប-មធ្យម និងការលើកកម្ពស់សហគ្រាសខ្នាតតូច-មធ្យម។

• ចន្លោះ ចន្លោះ ត្រូវបានយើងបញ្ចូលនៅក្នុងទស្សនៈរបស់យើង ដើម្បីធានាថាយើងបានប្តេជ្ញាចិត្តជាពិសេសជាមួយអតិថិជន តាមរយៈបណ្តាញចែកចាយប្រកបដោយភាពស្និទ្ធស្នាល និងភាពស្មោះត្រង់បានចាក់ឫសយ៉ាងខ្លាំង។

"]