Skip to main content

LEE Jin Young, President of PPCBank

សារពីនាយកប្រតិបត្តិ

សួស្ដីអ្នកទាំងអស់គ្នា

ធនាគារ PPCBank របស់យើង សម្រេចបានសមិទ្ធផលដ៏អស្ចារ្យជាច្រើន​ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ ដោយបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ PPCBank បានក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយ ដែលទទួលបានទំនុកចិត្តខ្ពស់ពីប្រជាជនកម្ពុជាសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។ PPCBank បាន សហការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមរយៈការលើកកម្ពស់វប្បធម៌នៃការសន្សំប្រាក់ និងកាត់បន្ថយអត្រានៃអ្នកមិនមានគណនីធនាគារនៅក្នុងប្រទេសកម្ពុជា។ ទាំងអស់នេះមិនត្រឹមតែបានឆ្លុះបញ្ចាំងពីដំណើរវិវឌ្ឍរបស់ធនាគារ PPCBank រយៈពេល ១៥ឆ្នាំ កន្លងមកទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងមួយផងដែរពីវឌ្ឍនភាពរបស់សហគមន៍ដែលយើងបម្រើសហការី ដែលយើងធ្វើការជាមួយអគារដែលយើងធ្វើការរាល់ថ្ងៃ និងផលិតផលដែលយើងមានមោទនភាពផ្តល់ជូន។

PPCBank ទទួលបានភាគហ៊ុននិកដ៏រឹងមាំពីក្រុមហ៊ុន JB Financial Group ក្នុងឆ្នាំ ២០១៦ ដែលនេះគឺជាកម្លាំងចលករដ៏សំខាន់មួយ ក្នុងការធ្វើឲ្យធនាគារ PPCBank អាចពង្រីកបណ្តាសាខា និងទូ ATM របស់ខ្លួនបានយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ភាពរីកចម្រើន និងវឌ្ឍនភាពទាំងនេះ សម្រេចទៅបានក្រោមចក្ខុវិស័យ និងបេសកកម្មរបស់ធនាគារ PPCBank ចាប់តាំងពីថ្ងៃចាប់ផ្តើមដំបូង។

អ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាព​បំផុតនោះ គឺការឆ្លើយតបរបស់ធនាគារ PPCBank ចំពោះវិបត្តិកូវីដ-១៩។ ក្នុងអំឡុងឆ្នាំ២០២០ និង២០២១​​​ និងជាពិសេសឆ្នាំ២០២២ តុល្យភាពត្រូវបានរំខាន ហើយអាទិភាពចម្បងផ្សេងៗត្រូវបានវាយតម្លៃឡើងវិញនៅទូទាំងពិភពលោក។ កំណើនសេដ្ឋកិច្ចសកលធ្លាក់ចុះ និង វិបត្តិសេដ្ឋកិច្ចដើរថយក្រោយ បានបង្កឲ្យមានផលប៉ះពាល់ខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុ និងអតិថិជនរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី ក្នុងនាមជាធនាគារឈានមុខគេមួយ ដែលមានការប្តេជ្ញាខ្ពស់ក្នុងការក្លាយជាជម្រើសដំបូងរបស់អតិថិជននៅកម្ពុជា ក្រោមការជឿទុកចិត្ត និងការគាំទ្រយ៉ាងមុតមាំពីសំណាក់ ភាគហ៊ុននិករបស់យើងនោះ បានប្រែក្លាយ PPCBank ទៅជាធនាគារមួយដែលអាចបំពេញតម្រូវការជាក់លាក់នៃសេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិជនខ្លួន ដែលកំពុងមានចំនួនកើនឡើងជាលំដាប់។

ខ្ញុំជឿជាក់ថាបេសកកម្មថ្មីរបស់យើងដែលផ្តោតលើ “បរិមាណ និងគុណភាព” នឹងជួយបង្កើនការស្គាល់ ផលិតផល និងសេវាកម្មធនាគារ PPCBank ឲ្យបានកាន់តែទូលំទូលាយថែមទៀតនៅលើទីផ្សារ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិករបស់យើង យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកំណើននៅក្នុងទីផ្សារតាមរយៈការអភិវឌ្ឍទីផ្សារគោលដៅ និងការស្វែងយល់ពី តម្រូវការទីផ្សារទៅតាមប្រភេទផ្សេងៗគ្នានៃអតិថិជន ដែលរួមមានទាំងអតិថិជនជាលក្ខណៈបុគ្គល ឬ សាជីវកម្ម។ ការអភិវឌ្ឍទីផ្សារគោលដៅ គឺជាការបង្កើតភាពខុសប្លែកគ្នាអំពីផលិតផល ឬសេវាកម្ម ហើយក្នុងន័យនេះខ្ញុំមើលឃើញ៣ចំណុចធំៗ ដែលជួយឲ្យធនាគារ PPCBank យើងសម្រេចបានជោគជ័យរួចមកហើយ។

ទី១ ការស្គាល់ខ្លួនឯង៖ យើងដឹងច្បាស់ហើយថា យើងគឺជាធនាគារមួយដែលអាចសម្រេចចិត្តបានឆាប់ រហ័សក្នុងការផ្តល់សេវាប្រកបដោយភាពច្នៃប្រឌិត និងបត់បែនខ្ពស់ព្រមទាំងមានឯកទេសលើការផ្តល់សេវាកម្មដល់អតិថិជនសាជីវកម្ម និងអតិថិជនដែលប្រើប្រាស់ Mobile App ផងដែរ។ បុគ្គលិកជំនាញ របស់យើងរីករាយផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់អតិថិជននីមួយៗ។ ការយកចិត្តទុកដាក់ខ្លាំងត្រង់ចំណុចនេះនឹងនាំធនាគារ PPCBank ឆ្ពោះទៅរកភាពជោគជ័យថែមមួយកម្រិតទៀត។

ទី​២ ការកំណត់តម្រូវការរបស់អតិថិជន៖ អតិថិជននាពេលបច្ចុប្បន្ននេះ មានតម្រូវការខ្ពស់លើផលិតផល និងសេវាកម្មធនាគារ។ មូលហេតុនេះហើយទើបយើងខិតខំស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីតម្រូវការរបស់ពួកគេ រួមទាំងការណែនាំផលិតផលពាក់ព័ន្ធដែលសមស្របទៅតាមស្ថានភាព និងរក្សាកំណើន អតិថិជនឲ្យបន្តប្រើប្រាស់ផលិតផល និងសេវាកម្មថ្មីៗតាមរយៈបណ្តាញជាច្រើនរបស់យើង។

ទី​៣ សេវាកម្មប្រកបដោយវិជ្ជាជីវៈច្បាស់លាស់៖ ​ការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈបុគ្គលិក គឺជាចំណុចស្នូលនៃភាពជោគជ័យរបស់ធនាគារ PPCBank។ ជាមួយនឹងបុគ្គលិកដែលទទួលបានការបណ្តុះ​បណ្តាលយ៉ាងល្អ PPCBank នឹងមានធនធានដែលមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ដើម្បីបម្រើសេវាជូនអតិថិជនប្រកបដោយទំនុកចិត្តបំផុត។

ពិសេសជាងនេះទៅទៀត PPCBank កំពុងផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងលើការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបឈានមុខគេសម្រាប់បំពេញតម្រូវការខុសៗគ្នារបស់អតិថិជន។ ទន្ទឹមនឹងនេះ PPCBank ក៏ផ្ដល់មធ្យោបាយងាយស្រួលសម្រាប់អតិថិជនទទួលបាន ព័ត៌មានពីផលិតផល ឬសេវាកម្មល្អៗរបស់ធនាគារផងដែរ តាមរយៈការអញ្ជើញមកកាន់សាខាធនាគារផ្ទាល់ ឬទូរស័ព្ទមកផ្នែកបម្រើសេវាអតិថិជន ឬ Live Chat តាមគេហទំព័រ PPCBank, PPCBank Mobile App, smartBiz និងផេក Facebook ផ្លូវការរបស់ធនាគារ។

PPCBank នឹងបន្តអភិវឌ្ឍផលិតផល និងបច្ចេកវិទ្យារបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ដើម្បីធានាបានថាអតិថិជននឹងទទួលបានសេវាហិរញ្ញវត្ថុសម្បូរបែប ដែលអាចសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ PPCBank បានយកចិត្តទុកដាក់ជាចម្បងលើការគ្រប់គ្រងសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ដោយអតិថិជន។ ពាក្យស្លោករបស់យើងគឺ “EasyBanking” នឹងបន្តផ្តល់ជូនសេវាធនាគារទំនើប និង ងាយស្រួលរបស់ PPCBank នៅទូទាំងប្រទេស។

ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះអតិថិជនរបស់យើង ដែលបានផ្តល់ការជឿទុកចិត្តមកលើធនាគារ PPCBank។ លើសពីនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់បុគ្គលិកគ្រប់រូបនៃធនាគារ PPCBank ផងដែរ ដែលតែងតែប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការផ្ដល់សេវាកម្មដ៏ល្អ បំផុតជូនដល់អតិថិជនយើង។ ​

សូមអរគុណសម្រាប់ការជ្រើសរើសធ្វើអាជីវកម្មជាមួយ PPCBank។ ខ្ញុំសង្ឃឹមថាលោកអ្នកនឹងទទួលបានភាពរីករាយពីសេវាធនាគារដែលមានភាពរហ័ស និងងាយស្រួលបំផុតរបស់យើង។

ដោយក្ដីគោរពពីខ្ញុំ

លោក LEE Jin Young
នាយកប្រតិបត្តិនៃធនាគារ PPCBank

LEE Jin Young, President of PPCBank