សមិទ្ធផលថ្មីមួយទៀតរបស់ធនាគារ PPCBank!
ធនាគារ PPCBank មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល បានទទួលពានរង្វាន់ជា “ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក សម្រាប់ទូទាត់ថ្លៃសេវាកម្ម ប្រចាំឆ្នាំ២០២៥” ពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។


