Skip to main content

រីករាយជាមួយការបញ្ចុះតម្លៃ 50% នៅ Plaza Premium Lounge សម្រាប់ម្ចាស់ប័ណ្ណវីសា PPCBank!

កាលបរិច្ឆេទ: October 13, 2025

ឥឡូវនេះ ម្ចាស់ប័ណ្ណវីសា PPCBank អាចរីករាយជាមួយការបញ្ចុះតម្លៃ 25% នៅ Plaza Premium Lounge អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ថែមទាំងទទួលបានប្រាក់ត្រលប់មកវិញ 25% ពីធនាគារ PPCBank ទៀតផង។

ដោយម្ចាស់ប័ណ្ណវីសារ PPCBank គ្រាន់តែបង់ប្រាក់នៅកន្លែងទទួលភ្ញៀវ Plaza Premium Lounge ដោយប្រើប័ណ្ណវីសារឥណពន្ធ ឬប័ណ្ណវីសារឥណទានណាមួយ របស់ធនាគារ PPCBank ដើម្បីទទួលយកបទពិសោធន៍យ៉ាងប្រណិតមុនពេលហោះហើររបស់លោកអ្នក។


កាន់តែពិសេសជាងនេះទៅទៀត សម្រាប់អ្នកដំណើរដែលមកជាមួយម្ចាស់ប័ណ្ណ PPCBank Visa ក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ 25% នៅ Plaza Premium Lounge ផងដែរ។

អត្ថប្រយោជន៍នៅ Plaza Premium Lounge រួមមាន:
  • មានកន្លែងសម្រាកអង្គុយ ដែលមានផាសុកភាព

  • មានអាហារ និងភេសជ្ជៈឆ្ងាញ់ៗ

  • មានបម្រើភេសជ្ជៈសុរាជាច្រើនជម្រើស

  • អាចប្រើប្រាស់ Internet ដោយឥតគិតថ្លៃ គ្មានដែនកំណត់

  • មានប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិ

  • មានប្រព័ន្ធបង្ហាញព័ត៌មានជើងហោះហើរ

  • មានសេវាទទួលមើលថែវ៉ាលី ឬអីវ៉ាន់ផ្សេងៗ

  • មានកន្លែងងូតទឹក

✈️ ប្រូម៉ូសិន Plaza Premium Lounge

រយៈពេលផ្តល់ជូន៖ ចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2025 រហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2026

ខ និង លក្ខខណ្ឌ៖
  1. ការផ្តល់ជូននេះមានសុពលភាពសម្រាប់តែប័ណ្ណវីសារ PPCBank ទាំងអស់ លើកលែងតែប័ណ្ណវីសារ Prestige Plus ។

  2. មានតែអ្នកកាន់ប័ណ្ណ Visa របស់ធនាគារ PPCBank ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានប្រាក់ត្រលប់មកវិញ 25% ពីធនាគារ និងបន្ថែមលើការបញ្ចុះតម្លៃ 25% ពី Plaza Premium Lounge។

  3. សម្រាប់អ្នកអមដំណើរមកជាមួយម្ចាស់ប័ណ្ណ PPCBank Visa នឹងទទួលបានការបញ្ចុះតម្លៃ 25% ពី Plaza Premium Lounge ។

  4. ឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម 2 ឆ្នាំ។

  5. ការផ្តល់ជូននេះមិនអាចប្រើផ្គួបជាមួយប្រូម៉ូសិនផ្សេងៗបានទេ។

  6. ការផ្តល់ជូនពិសេសនេះគឺមិនអាចប្តូរ និងមិនអាចដកវិញជាសាច់ប្រាក់បានទេ។

  7. ម្ចាស់ប័ណ្ណវីសារ PPCBank តម្រូវអោយបង់ប្រាក់ពេលដែលមកដល់ ឬប្រើប្រាស់។

  8. ធនាគារ PPCBank និង Plaza Premium Lounge រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។

  9. ក្នុងករណីមានការតវ៉ាណាមួយការសម្រេចចិត្តរបស់ ធនាគារ PPCBank និង Plaza Premium Lounge ចាត់ទុកថាជាការសម្រេចចិត្តចុងក្រោយ។

  10. លក្ខខណ្ឌនានារបស់ធនាគារ PPCBank ត្រូវបានអនុវត្ត។

💳 ការផ្តល់ជូនបន្ថែមប្រាក់ត្រលប់មកវិញ 25%
ខ និង លក្ខខណ្ឌ៖
  • ម្ចាស់ប័ណ្ណវីសារ PPCBank ត្រូវតែធ្វើការបង់ប្រាក់នៅ Plaza Premium Lounge ដែលស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។

  • បញ្ចប់ប្រតិបត្តិការទិញទំនិញក្រៅប្រទេសតាមរយៈ Point-of-Sale (POS) ចំនួនយ៉ាងតិចមួយប្រតិបត្តិការ ដែលមានតម្លៃអប្បបរមា USD 50។

រយៈពេលផ្តល់ជូន៖ ចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ 2025 រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025