Skip to main content

ទទួលបានតម្លៃពិសេសពី Angkor Lounge និងប័ណ្ណវីសា PPCBank!

កាលបរិច្ឆេទ: September 25, 2025

រីករាយជាមួយបទពិសោធន៍សម្រាករង់ចាំជើងហោះហើរដ៏ប្រណិត ស្ងប់ស្ងាត់ ប្រកបដោយផាសុកភាព រួមជាមួយអាហារសម្រន់ និងភេសជ្ជៈជាច្រើនជម្រើស។ អ្នកក៏អាចប្រើប្រាស់ Wi-Fi ដែលមានល្បឿនលឿន និងសេវាកម្មប្រណិតផ្សេងៗទៀត នៅ Angkor Lounge ក្នុងអាកាសយានដ្ឋានសៀមរាប។ ពិសេសសម្រាប់អតិថិជន PPCBank គ្រាន់តែទូទាត់ជាមួយប័ណ្ណវីសា PPCBank ប្រភេទណាមួយ អ្នកនឹងទទួលបានតម្លៃពិសេសភ្លាមៗ។


អំពីប្រូម៉ូសិន
  • មនុស្សពេញវ័យ (12 ឆ្នាំឡើងទៅ)៖ បញ្ចុះតម្លៃពី 35 ដុល្លារ មកត្រឹម 25 ដុល្លារ

  • កុមារ (ពី 3 ឆ្នាំ ទៅ 12 ឆ្នាំ)៖ បញ្ចុះតម្លៃពី 16 ដុល្លារ មកត្រឹម 15 ដុល្លារ

  • ទារក (ពី 0 ឆ្នាំ ទៅ 2 ឆ្នាំ)៖ ឥតគិតថ្លៃ

📅 ប្រូម៉ូសិននេះមានរយៈពេលពីថ្ងៃនេះ រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025។

លក្ខខណ្ឌ៖
  • ប្រូម៉ូសិននេះអនុវត្តសម្រាប់តែការទូទាត់ដែលប្រើប្រាស់ជាមួយប័ណ្ណ PPCBank Visa គ្រប់ប្រភេទ។

  • ប្រូម៉ូសិននេះផ្តល់ជូនសុពលភាពសម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរតែប៉ុណ្ណោះ។

  • ប្រូម៉ូសិននេះមិនអាចប្រើជាមួយប្រូម៉ូសិនផ្សេងទៀត ឬការបញ្ចុះតម្លៃផ្សេងទៀតបានទេ។

  • ប្រូម៉ូសិននេះមិនអាចប្តូរជាសាច់ប្រាក់ ឬផលិតផលផ្សេងទៀតបានទេ។

  • ធនាគារ PPCBank ក្រុមហ៊ុនវីសារ និង Six Senses Krabey Island រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។