ធនាគារ PPCBank មានមោទនភាពដែលបានដើរតួយ៉ាងសកម្មម្តងទៀតក្នុងការគាំទ្រមូលនិធិគន្ធបុប្ផា តាមរយៈការចូលរួមក្នុងយុទ្ធនាការប្រចាំឆ្នាំការ “១ម៉ឺនរៀល ១ម៉ឺននាក់”។
ធនាគារ PPCBank បានបញ្ចប់យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដោយជោគជ័យ!
ក្រោមអត្ថន័យនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” បានបំផុសគំនិតមនុស្សរាប់ពាន់នាក់នៅទូទាំងប្រទេស ដើម្បីធានាថាកុមារគ្រប់រូបទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃ តាមរយៈមន្ទីរពេទ្យគន្ធបុប្ផា។តាមបុព្វហេតុដូចនេះ ធនាគារ PPCBank បានចូលរួមគាំទ្រក្នុងការជំរុញការរៃអង្គាសថវិការ តាមរយៈមធ្យោបាយបរិច្ចាគជាមួយ PPCBank KHQR និងលេខគណនីធនាគារ ដែលមានសុវត្ថិភាពសម្រាប់សាធារណជន។
យើងខ្ញុំជាធនាគារ PPCBank សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់សាធារណជន និងអតិថិជនរបស់ធនាគារ PPCBank បន្ថែមពីការគាំទ្រដ៏ស្មោះស្ម័គ្រពីថ្នាក់ដឹកនាំ និងបុគ្គលិករបស់យើង ដែលបានការបរិច្ចាគថវិការបស់ខ្លួនជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ជាមួយស្មារតីរួមគ្នានៅក្នុងយុទ្ធនាការនេះ ទទួលបានថវិការចំនួនសរុប 8,600,100 រៀល ដែលបានបរិច្ចាគទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។
ធនាគារ PPCBank នៅតែប្តេជ្ញាគាំទ្រជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា និងបន្តបេសកកម្មរួមគ្នា ដើម្បីធ្វើឱ្យកុមារទាំងឡាយទទួលបានការថែទាំយ៉ាងកក់ក្តៅ។