ប័ណ្ណវីសាឥណទាន PPCBank អនុញ្ញាតឲ្យអ្នកទទួលបាននូវភាពរីករាយក្នុងជីវិតស្របទៅតាមការចំណាយរបស់អ្នក!
ប័ណ្ណវីសាឥណទាន Contactless របស់ធនាគារ PPCBank គឺជាប័ណ្ណអេឡិចត្រូនិកដែលប្រើប្រាស់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត។ វាធ្វើឲ្យប្រតិបត្តិការកាន់តែមានភាពបត់បែន និងងាយស្រួលជាងមុនស្របទៅតាមតម្រូវការរបស់អ្នកដោយអនុញ្ញាតឲ្យអ្នកដកប្រាក់ពីម៉ាស៊ីន ATM នៅជុំវិញពិភពលោក និងអាចទូទាត់តាមរយៈម៉ាស៊ីនPOS។ លោកអ្នកអាចធ្វើការទូទាត់ទំនិញអនឡាញជាមួយនឹងការបញ្ចុះតម្លៃពីដៃគូអាជីវកម្មរបស់យើងបន្ថែមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើននៅគ្រប់ទីកន្លែងដែលទទួលការទូទាត់ដោយប្រើប័ណ្ណវីសាឥណទាន។
អត្ថប្រយោជន៍
- ទទួលបានប្រាក់រង្វាន់ត្រឡប់មកវិញ លើការទិញទំនិញទាំងអស់
- ទទួលបានសារជូនដំណឹងភ្លាមៗដោយឥតគិតថ្លៃរាល់ពេលធ្វើប្រតិបត្តិការពីគ្រប់ទីកន្លែងជុំវិញពិភពលោក
- ទូទាត់ត្រឹមតែរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ
- អាចប្រើប្រាស់បានទាំងក្នុងនិងក្រៅប្រទេស នឹងនៅគ្រប់ទីកន្លែងដែលមានស្លាកសញ្ញាវីសា
- ងាយស្រួលក្នុងការគ្រប់គ្រងប័ណ្ណនៅលើកម្មវិធី PPCBank Mobile រួមទាំងការបើកដំណើរការប័ណ្ណ បិទដំណើរការប័ណ្ណ កែតម្រូវដែនកំណត់នៃការទិញ/ដកប្រាក់ ការគ្រប់គ្រងប្រតិបត្តិការ និងអត្ថប្រយោជន៍ជាច្រើនទៀត
- ទទួលបានការបញ្ចុះតម្លៃ និងប្រូម៉ូសិនផ្សេងៗពីដៃគូអាជីវកម្មម
- ឥតគិតថ្លៃសេវាប្រចាំឆ្នាំ (លក្ខខណ្ណផ្សេងៗត្រូវបានអនុវត្តន៍)
លក្ខខណ្ឌតម្រូវ
- ត្រូវមានអាយុយ៉ាងតិច18ឆ្នាំ ដើម្បីធ្វើជាអ្នកកាន់ប័ណ្ណកម្រិតដំបូង និងមានអាយុយ៉ាងតិច 16 ឆ្នាំដើម្បីធ្វើជាអ្នកកាន់ប័ណ្ណបន្ថែម
- >លិខិតយល់ព្រមលើឥណទាន
- ត្រូវមានគណនីចរន្ត ឬគណនីបញ្ញើសន្សំសម្រាប់ទូទាត់វិក្កយបត្រប័ណ្ណ ឥណទាន [ផ្ទាល់ខ្លួន ឬរួម]
Standard Fees & Charges
ប្រភេទ | Credit Classic | Credit Gold |
---|---|---|
ថ្លៃសេវា: | ឥតគិតថ្លៃ | |
ថ្លៃសេវាប្រចាំឆ្នាំ (ប្រាក់ដើម): | USD 15ដុល្លារ | USD 30ដុល្លារ |
ថ្លៃសេវាប្រចាំឆ្នាំ (ប្រាក់បន្ថែម): | USD 10ដុល្លារ | USD 15ដុល្លារ |
ស្នើប័ណ្ណថ្មី (បាត់/ ខូច/ ផ្សេងៗ): | USD 10ដុល្លារ | |
ការប្រាក់បង្វិល: | 1.5 % ក្នុង១ខែ | |
ការប្រាក់លើការដកប្រាក់: | 1.7% ក្នុង១ខែ | |
ការដកប្រាក់នៅតាមម៉ាស៊ីន ATM របស់ធនាគារក្នុងស្រុក: | អប្បបរមា 5 ដុល្លារ ក្នុងមួយប្រតិបត្តិការ ឬ 2% នៃចំនួនទឹកប្រាក់ដែលត្រូវដក | |
ថ្លៃបង់ប្រាក់យឺត: | អប្បបរមា ១០ ដុល្លារ ឬ 5% នៃការទូទាត់វិក្កយបត្រអប្បបរមា | |
ការដកប្រាក់នៅតាមម៉ាស៊ីន ATM របស់ធនាគារ PPCBank: | អប្បបរមា 5 ដុល្លារក្នុងមួយប្រតិបត្តិការ ឬ 2% នៃចំនួនទឹកប្រាក់ដែលត្រូវដក | |
ការដកប្រាក់នៅក្រៅតាមម៉ាស៊ីន ATM របស់ធនាគារក្រៅស្រុក: | អប្បបរមា 5 ដុល្លារក្នុងមួយប្រតិបត្តិការ ឬ 2% នៃចំនួនទឹកប្រាក់ដែលត្រូវដក | |
ពិនិត្យទឹកប្រាក់/ ធ្វើប្រតិបត្តិការបរាជ័យតាម ATM ធនាគារផ្សេង: | 0.5 ដុល្លារក្នុងមួយប្រតិបត្តិការ |
សុវត្ថិភាពប័ណ្ណ
ជាមួយនឹងធនាគារ PPCBank យើងនឹងធ្វើឲ្យប្រាកដថាប័ណ្ណរបស់អ្នកនឹងមានសុវត្ថិភាព។ សូមរក្សាទុក្ខប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព។ ប្រសិនបើលោកអ្នកដឹង ឬសង្ស័យថាប័ណ្ណរបស់លោកអ្នកបានបាត់ ឬត្រូវបានចោរលួច សូមទួរស័ព្ទមកកាន់ភ្នាក់ងារបម្រើអតិថិជនតាមរយៈលេខ 0963 909 909 / 023 909 909 ឬទំនាក់ទំនងតាម live chat ដែលមាននៅក្នុងគេហទំព័រនេះ។
បន្ទាប់ពីទទួលបានប័ណ្ណ
- សូមចុះហត្ថលេខាលើចន្លោះសម្រាប់ចុះហត្ថលេខានៅផ្នែកខាងខ្នងនៃប័ណ្ណនោះ។
- លោកអ្នកអាចចូលទៅក្នុង កម្មវិធីទូរស័េព្ទធនាគារចល័ត ឬទូអេធីអឹមដើម្បីដំណើរការប័ណ្ណថ្មីរបស់លោកអ្នក។
- រក្សាទុកប័ណ្ណរបស់លោកអ្នកនៅកន្លែងដែលមានសុវត្ថិភាព
ការប្រើប្រាស់លេខ PIN
- សូមចងចាំ PIN របស់លោកអ្នក។ ហាមសរសេរវាទុកចំណាំ។
- មិនត្រូវឲ្យអ្នកណាម្នាក់ប្រើប័ណ្ណរបស់អ្នកនោះទេ និងមិនត្រូវប្រាប់លេខ PIN ឲ្យអ្នកណាម្នាក់បានដឹងឡើយ។
- សូមផ្លាស់ប្តូរលេខ PIN ដើមរបស់អ្នក ទៅតាមជម្រើសដែលលោកអ្នកចង់បាននៅម៉ាស៊ីន ATM របស់ធនាគារ ភីភីស៊ីប៊ែង។
- ត្រូវប្រាកដថាលេខ PIN របស់លោកអ្នក ត្រូវបានបិទបាំងមិនឲ្យគេឃើញនៅពេលលោកអ្នកប្រើប្រាស់កាត ATM។
- សូមកុំចែករំលែកព័ត៌មាននៅក្នុងកាត ដូចជា លេខទាំងអស់ក្នុងកាត កាលបរិច្ឆេទផុតកំណត់ និងលេខកូដសុវត្ថិភាព (CVV) ជាមួយដទៃ។