Skip to main content
ប័ណ្ណឥណទានវីសាអាជីវកម្មប្រភេទមាស
សម្រាប់អាជីវកម្ម ប័ណ្ណ ប័ណ្ណឥណទានវីសាអាជីវកម្មប្រភេទមាស

កម្រៃ និងថ្លៃសេវាកម្ម

ប្រភេទប័ណ្ណឥណទានវីសាអាជីវកម្ម
ថ្លៃសេវាឥតគិតថ្លៃ
ថ្លៃសេវាប្រចាំឆ្នាំ (ប្រាក់ដើម):៣០ ដុល្លារ
ស្នើប័ណ្ណថ្មី (បាត់/ ខូច/ ផ្សេងៗ):១០ ដុល្លារ
ការប្រាក់បង្វិល:1.5% ក្នុង1ខែ
ថ្លៃបង់ប្រាក់យឺត:អប្បបរមា ១០ ដុល្លារ ឬ ៥% នៃការទូទាត់វិក្កយបត្រអប្បបរមា
ការដកប្រាក់នៅក្រៅស្រុកតាមម៉ាស៊ីន ATM របស់ ធនាគារផ្សេង:អប្បបរមា ៥ ដុល្លារ ក្នុងមួយប្រតិបត្តិការ ឬ ២% នៃចំនួនទឹកប្រាក់ដែលត្រូវដក
ពិនិត្យទឹកប្រាក់/ ធ្វើប្រតិបត្តិការបរាជ័យតាម ATM ធនាគារផ្សេង:1.5 ដុល្លារក្នុងមួយប្រតិបត្តិការ

Visa Business Gold Contactless Card : Limit USD 3,000 to USD 50,000

លក្ខខណ្ឌតម្រូវ

  • ត្រូវមានអាយុយ៉ាងតិច១៨ឆ្នាំ ដើម្បីធ្វើជាអ្នកកាន់ប័ណ្ណកម្រិតដំបូង
  • ទម្រង់ពាក្យស្នើសុំប័ណ្ណឥណទាន
  • រយៈពេលនៃអាជីវកម្មរហូតដល់៦ខែ
  • ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
  • មានគណនីក្រុមហ៊ុនជាមួយ PPCBank សម្រាប់ទូទាត់វិក្កយបត្រប័ណ្ណឥណទានអាជីវកម្ម

ការប្រើប្រាស់លេខPIN

  • សូមចងចាំលេខ PIN របស់លោកអ្នកឲ្យចាំ។ ហាមសរសេរវាទុកចំណាំ។
  • មិនត្រូវឲ្យអ្នកណាម្នាក់ប្រើប័ណ្ណរបស់អ្នកនោះទេ និងមិនត្រូវប្រាប់លេខ PIN ឲ្យអ្នកណាម្នាក់បានដឹងឡើយ ។
  • សូមផ្លាស់ប្តូរលេខ PIN ដើមរបស់អ្នកទៅតាមជម្រើសដែលលោកអ្នកចង់បាននៅ ម៉ាស៊ីន ATM របស់ធនាគារ ភីភីស៊ីប៊ែង​។
  • ត្រូវប្រាកដថាលេខ PIN របស់លោកអ្នកត្រូវបានបិទបាំងមិនឲ្យគេឃើញនៅពេល លោកអ្នកប្រើប្រាស់កាត ATM។
  • សូមកុំចែករំលែកព័ត៌មាននៅក្នុងកាត ដូចជាលេខទាំងអស់ក្នុងកាតកាលបរិច្ឆេទ ផុតកំណត់ និងលេខកូដសុវត្ថិភាព (CVV2) ជាមួយដទៃ។

សេចក្ដីណែនាំសុវត្តិភាពការប្រើប្រាស់កាត

ជាមួយធនាគារ​ ភីភីស៊ីប៊ែង នឹងធ្វើឱ្យប្រាកដថាប័ណ្ណ​របស់អ្នកមានសុវត្ថិភាព។ ប្រសិនបើអ្នកដឹង ឬសង្ស័យថាប័ណ្ណរបស់លោកអ្នកត្រូវបានបាត់ ឬចោរលួចសូមជូនដំណឹងទៅធនាគារ ភីភីស៊ីប៊ែង ភ្លាមៗ ដោយទូរស័ព្ទទៅលេខ +855 23 909909 ឬទាក់ទងតាមកម្មវិធី live chat ទៅកាន់ផេកធនាគារ ភីភីស៊ីប៊ែង របស់យើង ដើម្បីយើងខ្ញុំទាក់ទងត្រលប់ទៅវិញ។

បន្ទាប់ពីទទួលបានកាតនេះ

  • សូមចុះហត្ថលេខានៅផ្នែកខាងខ្នងរបស់កាត
  • លោកអ្នកអាចចូលទៅក្នុង កម្មវិធីទូរស័េព្ទធនាគារចល័ត ឬទូអេធីអឹមដើម្បី​ដំណើរការ​ប័ណ្ណ​ថ្មី​របស់​លោកអ្នក​។​
  • រក្សាកាតរបស់លោកអ្នកនៅកន្លែងមានសុវត្តិភាព ប្រសិនបើមានបញ្ហាអ្វីកើតឡើង អ្នកកាន់កាតត្រូវឆ្លើយតប។​

របៀបក្នុងការស្នើសុំ

  • សូមអញ្ញើញទៅផ្ទាល់សាខាណាមួយនៅភ្នំពេញរបស់ធនាគារ ភីភីស៊ីប៊ែង ដែលនៅជិតលោកអ្នកបំផុត។
  • សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់គ្រប់ពេល 0963 909 909 / 023 909 909