Skip to main content

ធនាគារ PPCBank សម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីសម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកក្នុងយុគសម័យ AI

កាលបរិច្ឆេទ: October 21, 2026

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ ធនាគារ PPCBank បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ខ្លួន ដែលជាសមិទ្ធផលថ្មីមួយក្នុងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។


ក្នុងឱកាសពិធីសម្ពោធនេះដែរ ធនាគារ PPCBank ក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលពិសេសមួយស្តីពី “AI Evolution in Business” ដើម្បីពង្រឹងសមត្ថភាពបុគ្គលិកគ្រប់ជាន់ថ្នាក់លើការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងជំរុញកំណើនអាជីវកម្មក្នុងយុគសម័យឌីជីថល។

វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ នឹងត្រូវចែកចេញជា៦ក្រុម ដោយមានបុគ្គលិកចូលរួមជាង១០០នាក់ក្នុងមួយក្រុម ព្រមទាំងទទួលបានការបង្រៀន និងចែករំលែកបទពិសោធន៍ផ្ទាល់ពីសំណាក់អ្នកជំនាញបច្ចេកវិទ្យា AI មកពីប្រទេសកូរ៉េខាងត្បូង។