សម្រាប់អតិថិជនរបស់ធនាគារ PPCBank ដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ការទូទាត់ប្រាក់សម្រាប់ការទិញទំនិញប្រចាំថ្ងៃ ឥឡូវនេះកាន់តែមានភាពងាយស្រួល ដោយលោកអ្នកគ្រាន់តែបើកកម្មវិធី PPCBank Mobile App ហើយធ្វើការស្កេន QR code ជាការស្រេច។
ស្កេនទូទាត់ប្រាក់បានយ៉ាងងាយស្រួលនៅក្នុងប្រទេសសិង្ហបុរី តាម PPCBank Mobile App
តាមរយៈសេវាស្កេនទូទាត់ប្រាក់របស់ធនាគារ PPCBank អតិថិជនអាចធ្វើការទូទាត់នៅប្រទេសសិង្ហបុរី តាមរយៈការស្កេន QR Code ឆ្លងដែន ដោយប្រើប្រាស់កម្មវិធី PPCBank Mobile App របស់ខ្លួន។ សេវាកម្មនេះផ្តល់ជម្រើសដ៏ងាយស្រួលសម្រាប់ការទូទាត់ ជំនួសឱ្យការកាន់សាច់ប្រាក់ ឬពឹងផ្អែកតែលើប័ណ្ណទូទាត់ប្រាក់នៅពេលធ្វើដំណើរ។
សេវាកម្មនេះ គឺជាផ្នែកមួយនៃការតភ្ជាប់កាន់តែរីកចម្រើនរវាងប្រព័ន្ធទូទាត់ប្រាក់ KHQR របស់កម្ពុជា និងបណ្តាញទូទាត់ប្រាក់តាម QR code អន្តរជាតិ ដែលផ្តល់ជូនអតិថិជន PPCBank នូវជម្រើសកាន់តែមានភាពបត់បែន និងងាយស្រួលក្នុងការទូទាត់ប្រាក់នៅបរទេស។
សម្រាប់អ្នកធ្វើដំណើរ ភាពងាយស្រួលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការទូទាត់ប្រាក់ប្រចាំថ្ងៃ រាប់ចាប់ពីការទិញអាហារ និងភេសជ្ជៈ រហូតដល់ការទិញទំនិញ ឬការទូទាត់ថ្លៃចំណាយផ្សេងៗ។ ជំនួសឱ្យការកាន់សាច់ប្រាក់សម្រាប់ការទូទាត់នីមួយៗ អតិថិជនអាចប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់ពួកគេ ដើម្បីធ្វើការទូទាត់តាមប្រព័ន្ធឌីជីថលបានយ៉ាងងាយស្រួល។
សេវាកម្មនេះក៏ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់អតិថិជនរបស់ធនាគារ PPCBank ដែលស្នាក់នៅក្នុងប្រទេសសិង្ហបុរីរយៈពេលយូរផងដែរ រួមមានសិស្ស និស្សិត ពលករ និងអ្នកធ្វើដំណើរធុរកិច្ច ដែលត្រូវការមធ្យោបាយដ៏សាមញ្ញ និងងាយស្រួលក្នុងការទូទាត់ប្រាក់ក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។
ជាមួយគ្នានេះដែរ ដោយសារតែការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងពាណិជ្ជកម្មប្រចាំថ្ងៃ ការតភ្ជាប់ការស្កេន QR code ឆ្លងដែនកំពុងជួយធ្វើឱ្យប្រតិបត្តិការទូទាត់ប្រាក់អន្តរជាតិកាន់តែមានភាពងាយស្រួល ព្រមទាំងរួមចំណែកគាំទ្រដល់ការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា និងទីផ្សារអន្តរជាតិផ្សេងទៀត។
សេវាស្កេនទូទាត់ប្រាក់របស់ធនាគារ PPCBank អនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការទូទាត់បានរហូតដល់ ១០លានរៀល ក្នុងមួយប្រតិបត្តិការ និងមានដែនកំណត់អតិបរមា ១០ លានរៀល ក្នុងមួយថ្ងៃ។ អតិថិជនអាចធ្វើការទូទាត់បានច្រើនដងក្នុងមួយថ្ងៃដោយមិនកំណត់ចំនួនប្រតិបត្តិការ ហើយសេវាកម្មនេះមិនគិតថ្លៃសេវាឡើយ។
សម្រាប់អតិថិជន ការរួមបញ្ចូលគ្នារវាងភាពងាយស្រួលនៃការស្កេន QR code និងសេវាធនាគារឌីជីថល មានន័យថា ពួកគេមិនចាំបាច់ត្រៀមសាច់ប្រាក់សម្រាប់ការទិញទំនិញ ឬការចំណាយតូចតាចនោះទេ។ ការទូទាត់ប្រាក់អាចធ្វើឡើងដោយផ្ទាល់តាមរយៈកម្មវិធី PPCBank Mobile App ដែលជួយផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់យ៉ាងងាយស្រួល និងរលូន ខណៈពេលកំពុងស្នាក់នៅបរទេស។
សេវាកម្មនេះ ក៏បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍកាន់តែទូលំទូលាយនៃប្រព័ន្ធអេកូឡូស៊ីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជាផងដែរ។ KHQR បានពង្រីកការតភ្ជាប់របស់ខ្លួនទៅក្រៅប្រទេសតាមរយៈការភ្ជាប់ទំនាក់ទំនងទូទាត់ប្រាក់ឆ្លងដែនជាមួយទីផ្សារក្នុងតំបន់មួយចំនួន រួមទាំងប្រទេសសិង្ហបុរី ដែលអនុញ្ញាតឱ្យអតិថិជន PPCBank ទទួលបានភាពងាយស្រួល ក្នុងការទូទាត់តាម QR code នៅក្នុងអំឡុងពេលធ្វើដំណើរ។
សម្រាប់ធនាគារ PPCBank ការពង្រីកសមត្ថភាពទូទាត់ប្រាក់ឆ្លងដែន គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់កាន់តែទូលំទូលាយរបស់ខ្លួនលើសេវាធនាគារឌីជីថល និងការផ្តល់ភាពងាយស្រួលជូនអតិថិជន។ ខណៈអតិថិជន PPCBank កាន់តែច្រើនធ្វើដំណើរទៅក្រៅប្រទេសជាលក្ខណៈទេសចរណ៍ ការសិក្សា និងធុរកិច្ច ដូច្នេះសមត្ថភាពក្នុងការប្រើប្រាស់សេវាទូទាត់ឌីជីថលដែលពួកគេធ្លាប់ប្រើ អាចជួយធ្វើឱ្យការទូទាត់ និងប្រតិបត្តិការផ្សេងៗនៅបរទេសកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត។
លោក Lee Jin Young នាយកប្រតិបត្តិធនាគារ PPCBank បានមានប្រសាសន៍ថា ការផ្តោតសំខាន់របស់ធនាគារ គឺការធ្វើឱ្យសេវាធនាគារកាន់តែមានភាពងាយស្រួល ស្របពេលដែលអតិថិជនកាន់តែច្រើនធ្វើដំណើរទៅក្រៅប្រទេស។
លោកបានពន្យល់ថា៖ «ការទូទាត់ប្រាក់តាមរយៈការស្កេន QR code ឆ្លងដែន កំពុងផ្លាស់ប្តូររបៀបដែលមនុស្សគ្រប់គ្រងការចំណាយប្រចាំថ្ងៃរបស់ខ្លួននៅពេលធ្វើដំណើរ។ តាមរយៈការផ្តល់លទ្ធភាពឱ្យអតិថិជនប្រើប្រាស់សេវាធនាគារឌីជីថល PPCBank នៅក្នុងប្រទេសសិង្ហបុរី យើងកំពុងជួយធ្វើឱ្យការទូទាត់ប្រាក់អន្តរជាតិ កាន់តែមានភាពសាមញ្ញ និងងាយស្រួលថែមមួយកម្រិតទៀត»។
លោកបានបន្ថែមថាធនាគារ PPCBank នឹងបន្តវិនិយោគលើដំណោះស្រាយឌីជីថល និងកិច្ចសហប្រតិបត្តិការដៃគូ ដើម្បីពង្រីកសមត្ថភាពទូទាត់ប្រាក់ឆ្លងដែនរបស់ខ្លួនបន្ថែមទៀត។
លោកគូសបញ្ជាក់ថា៖«នៅពេលដែលការភ្ជាប់ទំនាក់ទំនងផ្នែកហិរញ្ញវត្ថុបន្តរីកចម្រើន គោលដៅរបស់យើងគឺធានាថា អតិថិជនអាចធ្វើប្រតិបត្តិការប្រកបដោយភាពងាយស្រួល និងទំនុកចិត្តកាន់តែខ្លាំង នៅគ្រប់ទីកន្លែងដែលពួកគេធ្វើដំណើរទៅដល់។ យើងនឹងបន្តស្វែងរកឱកាសដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អតិថិជនរបស់យើង និងពង្រឹងការភ្ជាប់ទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសេដ្ឋកិច្ចឌីជីថលសកលឱ្យបានកាន់តែទូលំទូលាយ»។
តាមរយៈការស្កេន QR code នៅលើកម្មវិធី PPCBank Mobile App អតិថិជនអាចអាចទទួលបានភាពងាយស្រួលកាន់តែខ្លាំង ក្នុងការធ្វើប្រតិបត្តិការទូទាត់ប្រាក់ប្រចាំថ្ងៃនៅក្នុងប្រទេសសិង្ហបុរី ដោយនាំយកភាពសាមញ្ញនៃសេវាធនាគារឌីជីថល ក៏ដូចជាការទូទាត់ប្រាក់នៅក្រៅប្រទេសកាន់តែមានភាពរលូន និងងាយស្រួលជាងមុន៕
