ទទួលបានការបញ្ចុះតម្លៃ 30% រាល់ការទូទាត់ជាមួយប័ណ្ណវីសា PPCBank សម្រាប់ការទិញសំបុត្រចូល 1 ថ្ងៃពេញ នៅ Everland ដែលជាសួនកម្សាន្តដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង ផ្តល់ជូននូវទស្សនីយភាពដ៏ស្រស់ស្អាតទាំងបួនរដូវ។ លោកអ្នកអាចជិះឧបករណ៍លេងកម្សាន្ត ទស្សនាសត្វ ដើរលេងក្នុងសួនផ្កា ទស្សនាការសម្តែង និងរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើនទៀតដែលសមស្របសម្រាប់មនុស្សគ្រប់វ័យ។
ទៅលេងសួនកម្សាន្ត Everland កាន់តែចំណេញជាមួយ PPCBank!
រយៈពេលប្រូម៉ូសិន
ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2026
ទីតាំង
សួនកម្សាន្ត Everland
199 Everland-ro, Cheoin-gu, Yongin-si, Gyeonggi-do, South Korea
លក្ខខណ្ឌផ្សេងៗ
ការប្រូម៉ូសិននេះមានសុពលភាពសម្រាប់ការទូទាត់ដោយប្រើប្រាស់ប័ណ្ណវីសា PPCBank តែប៉ុណ្ណោះ។
សំបុត្រសម្រាប់ការប្រូម៉ូសិននេះ តម្រូវអោយទិញដោយផ្ទាល់នៅច្រកចូល និងទូទាត់ដោយប្រើប័ណ្ណវីសា PPCBank។
ប្រូម៉ូសិននេះអាចប្រើបានសម្រាប់ការទិញសំបុត្រចូលទស្សនា 1 ថ្ងៃ ដោយផ្ទាល់នៅបញ្ជរលក់សំបុត្រច្រកចូលសំខាន់របស់ Everland។
រាល់ការទាមទារ បណ្ដឹង ឬវិវាទដែលពាក់ព័ន្ធនឹងទំនិញ ឬសេវាកម្ម ដែលបានទិញ ឬព្យាយាមទិញក្រោមប្រូម៉ូសិននេះ ត្រូវដោះស្រាយដោយផ្ទាល់ជាមួយ Everland។
រាល់ការទាមទារ បណ្តឹងតវ៉ា ឬវិវាទដែលពាក់ព័ន្ធនឹងផលិតផល ឬសេវាកម្មរបស់ Everland ត្រូវដោះស្រាយដោយផ្ទាល់ជាមួយ Everland។
ធនាគារ PPCBank, Visa និង Everland រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។
លក្ខខណ្ឌនានារបស់ធនាគារ PPCBank ត្រូវបានអនុវត្ត។
