Skip to main content

ធ្វើដំណើរកម្សាន្តរបស់អ្នកកាន់តែមានអនុស្សាវរីយ៍ ជាមួយការបញ្ចុះតម្លៃ 50% លើ DragonPass តាមរយៈ PPCBank Visa Business Card

កាលបរិច្ឆេទ: August 13, 2026

ទទួលបានការបញ្ចុះតម្លៃ 50% លើសមាជិក DragonPass និងកញ្ចប់ Single Lounge Pass ដែលផ្តល់ឱ្យអ្នកនូវការចូលប្រើប្រាស់សេវាកម្មពិសេស នៅអាកាសយានដ្ឋាន និងអត្ថប្រយោជន៍សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។


DragonPass ផ្តល់សិទ្ធិចូលប្រើប្រាស់បន្ទប់សម្រាកនៅអាកាសយានដ្ឋាន ជាង 1,300 កន្លែងជុំវិញពិភពលោក រួមជាមួយអត្ថប្រយោជន៍ផ្សេងៗ ដូចជា ការបញ្ចុះតម្លៃលើសេវាម្ហូបអាហារនៅអាកាសយានដ្ឋាន ស្ប៉ា និងសេវាកម្មធ្វើដំណើរផ្សេងៗទៀត។

រយៈពេលប្រូម៉ូសិន

ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2027

លក្ខខណ្ឌផ្សេងៗ
  • ការប្រូម៉ូសិននេះមានសុពលភាពសម្រាប់ការទូទាត់ដោយប្រើប្រាស់ប័ណ្ណ PPCBank Visa Business Card តែប៉ុណ្ណោះ។

  • ប្រូម៉ូសិននេះអាចទទួលយកបានតាមរយៈកម្មវិធី DragonPass លើទូរស័ព្ទដៃប៉ុណ្ណោះ។

  • សូមពិនិត្យដោយផ្ទាល់ជាមួយ DragonPass ដើម្បីបញ្ជាក់ពី ភាពអាចប្រើបាន និងសុពលភាពនៃការផ្តល់ជូននេះ។

  • រាល់ការទាមទារ បណ្តឹងតវ៉ា ឬវិវាទដែលពាក់ព័ន្ធនឹងផលិតផល ឬសេវាកម្មរបស់ DragonPass ត្រូវដោះស្រាយដោយផ្ទាល់ជាមួយ DragonPass។

  • ការប្រូម៉ូសិននេះមិនអាចប្រើរួមជាមួយការប្រូម៉ូសិនផ្សេងទៀត ការផ្តល់ជូន ការបញ្ចុះតម្លៃ ឬកញ្ចប់សេវាផ្សេងៗបានទេ ហើយក៏មិនអាចប្តូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងទៀតបានឡើយ។

  • ធនាគារ PPCBank, Visa និង DragonPass រក្សាសិទ្ធក្នុងការកែប្រែ ឬលុបចោលការផ្តល់ជូននេះដោយគ្មានការជូនដំណឹងជាមុន។

  • លក្ខខណ្ឌនានារបស់ធនាគារ PPCBank ត្រូវបានអនុវត្ត។

របៀបទាញយកការប្រូម៉ូសិន
  1. ចូលទៅកាន់គេហទំព័រ DragonPass

    ចុចលើពាក្យ ទទួលយកការផ្តល់ជូនឥឡូវនេះ ដើម្បីចូលទៅកាន់គេហទំព័រ DragonPass។

  2. ទាញយកកូដបញ្ចុះតម្លៃ

    ចុចលើពាក្យ Get Coupon Code

  3. ចម្លងកូដបញ្ចុះតម្លៃ

    ចម្លងកូដបញ្ចុះតម្លៃដែលបានផ្តល់ជូន។

  4. ចូលទៅកាន់គេហទំព័រ

    ចុច Visit Website។ អ្នកនឹងត្រូវបានបញ្ជូនទៅកាន់គេហទំព័រ DragonPass។

  5. ទាញយកកម្មវិធី DragonPass ក្នងទូរស័ព្ទដៃ

    ទាញយក និងបើកកម្មវិធី DragonPass mobile app

  6. បង្កើតគណនី ឬចូលគណនី

    ជ្រើសរើសយកពាក្យ Create Account ហើយអនុវត្តតាមការណែនាំ។

  7. ចូលជាសមាជិកថ្មី

    ជ្រើសរើសយកពាក្យ Purchase New Membership បន្ទាប់មកចុចលើពាក្យ Continue

  8. បញ្ចូលកូដបញ្ចុះតម្លៃ

    បញ្ចូលកូដបញ្ចុះតម្លៃដែលអ្នកបានចម្លងមុននេះ ដើម្បីទទួលបានការផ្តល់ជូនពិសេស។

  9. ទូទាត់ជាមួយប័ណ្ណ PPCBank Visa Business

    បញ្ចប់ការទិញរបស់អ្នកដោយប្រើប្រាស់ ប័ណ្ណ PPCBank Visa Business