Skip to main content

PPCBank ទទួលពានរង្វាន់ជា ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក សម្រាប់ទូទាត់ថ្លៃសេវាកម្ម ប្រចាំឆ្នាំ២០២៥

កាលបរិច្ឆេទ: August 5, 2026

សមិទ្ធផលថ្មីមួយទៀតរបស់ធនាគារ PPCBank!

ធនាគារ PPCBank មានកិត្តិយស និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែល បានទទួលពានរង្វាន់ជា “ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក សម្រាប់ទូទាត់ថ្លៃសេវាកម្ម ប្រចាំឆ្នាំ២០២៥” ពីនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។


ពានរង្វាន់មួយនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីចក្ខុវិស័យវែងឆ្ងាយ និងភាពរីកចម្រើនឥតឈប់ឈររបស់ធនាគារក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារផលប្រយោជន៍ និងសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជនជាចម្បង។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រ និងជឿជាក់មកលើធនាគាររហូតមក ដែលជាផ្នែកមួយជំរុញឱ្យធនាគារ PPCBank ទទួលបានពានរង្វាន់ដ៏អស្ចារ្យនេះ។