ធនាគារ ភីភីស៊ីប៊ែង (PPCBank) ដែលបានចុះបញ្ជីពាណិជ្ជកម្មលេខ 00015794 ជាមួយក្រសួងពាណិជ្ជកម្ម និងមានវិញ្ញាបនបត្រចុះបញ្ជីពន្ធអាករ (VAT-TIN) លេខ L001-100149588 ដែលមានអាសយដ្ឋានចុះបញ្ជីនៅអគារលេខ ២១៧ មហាវិថីនរោត្តម (ផ្លូវលេខ ៤១) ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាងនាមឱ្យធនាគារ ភីភីស៊ីប៊ែង នាយកដ្ឋានរដ្ឋបាល សូមជម្រាបជូនដល់សាធារណជនដែលមានចំណាប់អារម្មណ៍ អញ្ជើញចូលរួមការដេញថ្លៃទិញទោចក្រយានយន្ត របស់ធនាគារ ដែលនឹងប្រព្រឹត្តទៅក្រោមលក្ខខណ្ឌដូចខាងក្រោម៖
សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃលក់ទោចក្រយានយន្តរបស់ធនាគារ
កាលបរិច្ឆេទ:
July 29, 2026
កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦
ពេលវេលា៖ ចាប់ពីម៉ោង ៩:០០ ព្រឹក តទៅ
ទីតាំង៖ ចំណតរថយន្តការិយាល័យកណ្ដាល (ខាងក្រោយអគារការិយាល័យកណ្ដាល)
ចំណាំ៖ នីតិវិធី និងលក្ខខណ្ឌនៃការដេញថ្លៃ នឹងត្រូវប្រកាសជូននៅថ្ងៃដេញថ្លៃផ្ទាល់តែម្តង។
សម្រាប់ព័ត៌មានបន្ថែម
សូមទាក់ទងនាយកដ្ឋានរដ្ឋបាល តាមរយៈ៖
ទូរស័ព្ទ៖ 092 855 792
អ៊ីមែល៖ លោក មុំ និត (m.nith@ppcb.com.kh)
