Skip to main content

ការជួសជុលកែលម្អផ្នែកខាងក្នុង និងខាងក្រៅនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់ធនាគារ ភីភីស៊ីប៊ែង

កាលបរិច្ឆេទ: June 23, 2026

1, គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុងនិងខាងក្រៅនៃទីតាំងរបស់ ធនាគារ ភីភីស៊ីប៊ែង «ខេត្តព្រះសីហនុ»

រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ រយៈពេលច្រើនបំផុត ២ ខែ


Note

The construction period can be extended depending on unexpected circumstance on mutual consents with PPCBank.

2, ទំហំ និងប្លង់ការងារ

យោងទៅតាមព័ត៌មានប្លង់លម្អិតដូចខាងក្រោម៖

  • ផ្នែកខាងក្នុង

    • ជាន់ផ្ទាល់ដី

      1. បើកចំហលំហសម្រាប់ជាចំណតយានយន្ត

      2. បន្ទប់ទឹក (WC)

      3. ជណ្តើរសម្រាប់ឡើងទៅជាន់លើ

      4. បន្ទប់ដាក់សម្ភារ

    • ជាន់ទីមួយ

      1. បន្ទប់បរិភោគអាហារសម្រាប់បុគ្គលិក (Big Pantry Room, including sink)

      2. លំហសម្រាប់សម្រាក

      3. Server Room

      4. បន្ទប់ប្រព័ន្ធភ្លើង (Electricity Room)

      5. បន្ទប់ដាក់សម្ភារ

    • ជាន់ទីពីរ

      1. បន្ទប់ការិយាល័យ សម្រាប់បុគ្គលិក ១៥ ទៅ ២០ រូប

      2. បន្ទប់បណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធផ្ទៃក្នុង (internal system) សម្រាប់សិក្ខាកាម ១០ ទៅ ២០ រូប

      3. បន្ទប់បណ្តុះបណ្តាលសិក្ខាកាម ២០ ទៅ ២៥ រូប

      4. បន្ទប់ទឹក (WC)

      5. បន្ទប់ប្រជុំ ៤០ ទៅ ៥០ នាក់

    • ជាន់ទីបី

      1. បន្ទប់បណ្តុះបណ្តាលសិក្ខាកាម ១០០ នាក់ ឬច្រើនជាងនេះ

      2. បន្ទប់ការិយាល័យ សម្រាប់បុគ្គលិក ២ ទៅ ៤ រូប

      3. បន្ទប់ទឹក (WC)

  • សម្គាល់សម្រាប់ការកែលម្អផ្នែកខាងក្នុង៖

    • ចំពោះការងារដែលបានរៀបរាប់ខាងលើ និងការងារបន្ថែមផ្សេងៗទៀត អ្នកម៉ៅការទទួលបន្ទុកការងារសាងសង់ និងតុបតែងផ្នែកខាងក្នុង និងខាងក្រៅ ត្រូវធ្វើការស្នើរចនាប្លង់តាមឆន្ទានុសិទ្ធិរបស់ខ្លួន និងបញ្ចូលការងារទាំងនោះទៅក្នុងប្លង់រចនា ឱ្យមានប្រសិទ្ធភាព និងសមស្របនឹងការប្រើប្រាស់។

    • ប្លង់រចនាទាំងអស់ត្រូវរៀបចំ និងរចនាដោយអ្នកម៉ៅការ ដោយផ្អែកលើគំនិតប្រកបដោយភាពបត់បែន ច្នៃប្រឌិត និងសមស្របទៅនឹងគោលបំណងនៃការប្រើប្រាស់។

    • ដាក់ស្នើការរចនា 3D តាមការសម្រេចចិត្ត និងការផ្តល់យោបល់ ដើម្បីកែលម្អម៉ាកយីហោ។

    • តម្រូវឲ្យមានប្រព័ន្ធការពារជ្រាបទឹកនៅក្នុងធនាគារ ដើម្បីការពារសម្ភារៈ។

    • ភ្ជាប់មកជាមួយនូវតារាងតម្លៃ M&E យោងទៅតាមប្លង់ជាក់លាក់។

    • តារាងតម្លៃ Network and Telephone គួរតែត្រូវបានដាក់បញ្ចូនមកដោយឡែក ដោយភ្ជាប់ជាមួយ company profile, បណ្ដាញទំនាក់ទំនងជាក់លាក់, លេខទូរស័ព្ទ, ឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់ក្រុមហ៊ុនផ្គត់ផ្គង់។

  • ផ្នែកខាងក្រៅ

    • ការរចនាផ្នែកខាងក្រៅត្រូវមានការរចនាបែបច្នៃប្រឌិត និងទាក់ទាញ ដែលសមស្របនឹងមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់គ្រឹះស្ថានធនាគារ។

    • តម្រូវឲ្យមានប្រព័ន្ធការពារជ្រាបទឹក និងដំបូលស័ង្កសី ដើម្បីការពារទឹកជ្រាប/ទឹកលិចពេលមានភ្លៀង ជាមួយនឹងប្រព័ន្ធបង្ហូរទឹក។

    • បន្ទប់ម៉ាស៊ីនភ្លើងត្រូវស្ថិតនៅកន្លែងត្រឹមត្រូវ និងត្រូវរួមបញ្ចូលទាំងការតភ្ជាប់ចរន្តអគ្គិសនី។

  • សម្គាល់សម្រាប់ការកែលម្អផ្នែកខាងក្រៅ

    • ដាក់ស្នើការរចនា 3D តាមការសម្រេចចិត្ត និងការផ្តល់យោបល់ ដើម្បីកែលម្អម៉ាកយីហោ។

3, កាលបរិច្ឆេទផុតកំណត់នៃការទទួលពាក្យ

ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង ១១:០០ នាទីព្រឹក

4, របៀបនៃការដាក់ពាក្យស្នើសុំ
  • ឯកសារដាក់ពាក្យសុំត្រូវប្រគល់ជូននាយកដ្ឋានរដ្ឋបាល នៃធនាគារ ភីភីស៊ីប៊ែង

  • អាសយដ្ឋានការិយាល័យកណ្តាលនៃធនាគារភីភីស៊ីប៊ែង: អគារលេខ ២១៧ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

Application documents shall be enclosed with the company seal.

5, ឯកសារភ្ជាប់សម្រាប់ការដាក់ពាក្យស្នើសុំ

ព័ត៌មានក្រុមហ៊ុនរួមមាន៖ ឈ្មោះក្រុមហ៊ុន ឆ្នាំនៃការបង្កើត របាយការណ៍ហិរញ្ញវត្ថុ សម្រង់ក្រុមហ៊ុន លក្ខន្តិកៈ ចំនួននិយោជិក សកម្មភាពអាជីវកម្មចម្បង សញ្ជាតិរបស់អ្នកតំណាង ប័ណ្ណពន្ធប៉ាតង់

6, លក្ខណៈសម្បត្តិនៃការដាក់ពាក្យស្នើសុំ

ក្រុមហ៊ុនសាងសង់ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា

7, វិធីសាស្ត្រនៃការធ្វើសេចក្តីសម្រេចរបស់ក្រុមហ៊ុន

សម្រេចផ្អែកទៅតាមគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ

8, ការតម្កល់ទឹកប្រាក់សម្រាប់ការដេញថ្លៃ

គ្មាន

9, កាលបរិច្ឆេទនៃការជូនដំណឹងពីលទ្ធផល

ភីភីស៊ីប៊ែងនឹងជូនដំណឹងនៅកាលបរិច្ឆេទជាក់លាក់ណាមួយមុនពេលសាងសង់

10, ការចុះហត្ថលេខានៃកិច្ចសន្យាសម្រាប់ការសាងសង់

ក្នុងរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃនៃការជូនដំណឹងពីលទ្ធផល

11, កំណត់សម្គាល់នៅពេលដាក់ពាក្យស្នើសុំ
  • បទបញ្ញត្តិ លក្ខខណ្ឌពិសេស ការអនុញ្ញាតពាក់ព័ន្ធផ្សេងៗចេញពីអាជ្ញាធរមានសមត្ថកិច្ច

  • នីតិវិធីនៃការត្រួតពិនិត្យនឹងត្រូវបានអនុវត្តបន្ទាប់ពីបញ្ចប់ការជួសជុលកែលម្អ។

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកយើងខ្ញុំ៖

  • លោក YUN Chang Ho, ប្រធានជាន់ខ្ពស់ (ជនជាតិកូរ៉េ)/ លេខទូរស័ព្ទ: 012 850 513

  • លោក PHAN Sovanndos, ប្រធាននាយកដ្ឋានរដ្ឋបាល / លេខទូរស័ព្ទ: 089 669 967