ភ្នំពេញ៖ ធនាគារ PPCBank មានកិត្តិយស និងមោទនភាពបំផុត ក្នុងការប្រកាសនូវសមិទ្ធផលដ៏សំខាន់មួយ ដោយទទួលបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំ ២០២៥ “Leadership in Spend per Active Card for Visa Debit in Affluent Segment” ពីក្រុមហ៊ុនវីសា។
PPCBank ឈ្នះពានរង្វាន់ឆ្នើម “Leadership in Spend per Active Card for Visa Debit in Affluent Segment” ប្រចាំឆ្នាំ2025
កាលបរិច្ឆេទ:
March 3, 2026
ពានរង្វាន់ដ៏មានកិត្យានុភាពនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការទូទាត់ប្រាក់ តាមបែបឌីជីថល និងជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ PPCBank ក្នុងការជំរុញភាពច្នៃប្រឌិត ក៏ដូចជាលើកកម្ពស់ប្រព័ន្ធប័ណ្ណ និងពាណិជ្ជករជាដៃគូឱ្យកាន់តែរឹងមាំ។
ឆ្លៀតក្នុងឱកាសនេះ ធនាគារ PPCBank សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងជឿជាក់មកលើធនាគារ រហូតសម្រេចបាននូវសមិទ្ធផលនេះ។ ធនាគារ PPCBank នៅតែបន្តចូលរួមចំណែក ដល់ភាពរីកចម្រើននៃផលិតផល Visa ជាពិសេសការដាក់ឱ្យប្រើប្រាស់ និងការលើកកម្ពស់ការទូទាត់បែបឌីជីថលនៅកម្ពុជា៕
