ជាថ្មីម្តងទៀត ធនាគារ PPCBank មានមោទនភាពដែលបានចូលរួមផ្សព្វផ្សាយយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឆ្នាំ២០២៥។ ជាមួយស្មារតីរួបរួមគ្នា ក្នុងការជួយសង្គ្រោះជីវិតកុមារ តាមរយៈការទទួលបាននូវសេវាថែទាំសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃ។
ធនាគារ PPCBank មានមោទនភាពក្នុងការគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីសុខភាពកុមារកម្ពុជា
កាលបរិច្ឆេទ:
May 23, 2025
ជាហេតុនេះ ធនាគារ PPCBank យើងខ្ញុំ លើកទឹកចិត្តដល់អតិថិជន ដៃគូសហការនានា និងសាធារណជន ឱ្យចូលរួមគាំទ្រយុទ្ធនាការនេះ តាមរយៈមធ្យោបាយបរិច្ចាគជាមួយ PPCBank KHQR និងលេខគណនីធនាគារ យ៉ាងងាយស្រួល និងសុវត្ថិភាព។ បុព្វហេតុដ៏វិជ្ជមាននេះ បានជះឥទ្ធិពលទៅដល់អនាគតនៃប្រទេសកម្ពុជា។