Skip to main content

ធនាគារ PPCBank បន្តចូលរួមឧបត្ថម្ភកម្មវិធី “K-POP World Festival​”


ភ្នំពេញ៖ ធនាគារ PPCBank មានមោទនភាពដែលបានបន្តចូលរួមគាំទ្រដល់កម្មវិធីប្រលង​​​​​​ ខ្នាតអន្តរជាតិ “K-POP World Festival” ដែលបានរៀបចំឡើងនៅ CKCC Hall កាលពីថ្ងៃ ទី16 ខែមិថុនា ឆ្នាំ2023។

ព្រឹត្តិការណ៍ K-POP World Festival គឺជាកម្មវិធីប្រកួតប្រជែងទេពកោសល្យផ្នែកសិល្បះ K-POP ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងដឹកនាំកម្មវិធីពី K’ve Entertainment។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ផ្ដល់ឱកាសឲ្យយុវជនកម្ពុជា បានឡើងបង្ហាញទេព កោសល្យ រាំ និងច្រៀង ប្រកួតប្រជែង ដើម្បីមានឱកាសក្លាយជាតារាមួយរូបផងដែរ។ ជាមួយគ្នានេះ ធនាគារ PPCBank ក៏មានការរៀបចំស្តង់បង្ហាញផលិតផល និងសេវាធនាគារថ្មីរបស់ខ្លួនដល់សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់ រួមជាមួយកម្មវិធី លេងហ្គេមកម្សាន្តទទួលបាន កាដូអនុស្សាវរីយ៍ជាច្រើនផងដែរ។

PPCBank សូមថ្លែងអំណរគុណអ្នកចូលរួមទាំងអស់ ដែលបានមកកាន់ស្តង់ និងចូលរួមលេងហ្គេ​មកម្សាន្តជាមួយយើងយ៉ាងច្រើនកុះករ។