Skip to main content

ធនាគារ PPCBank ផ្តល់សេវាផ្ទេរប្រាក់ភ្លាមៗ រវាងប្រទេសកម្ពុជា និងកូរ៉េ ដោយឥតគិតថ្លៃសេវា!

ភ្នំពេញ៖ ធនាគារ PPCBank បានប្រកាសដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីរបស់ខ្លួន ដោយបានចូលរួមសហការជាមួយធនាគារ Jeonbuk Bank ដែលជាធនាគារដ៏ធំមួយរបស់ ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេស ទាំងទៅ និងមកកម្ពុជា។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់អតិថិជន ក្នុងការផ្ញើប្រាក់ពីប្រទេសកម្ពុជាទៅកាន់សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េខាងត្បូង តាមរយៈកម្មវិធី PPCBank Mobile។

កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់អតិថិជន ក្នុងការផ្ញើប្រាក់ពីប្រទេសកម្ពុជាទៅកាន់សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េខាងត្បូងតាមរយៈកម្មវិធី PPCBank Mobile។

អតិថិជនទាំងអស់ដែលប្រើប្រាស់កម្មវិធី PPCBank Mobile អាចផ្ទេរប្រាក់ទៅអ្នកទទួលផល ដែលមានគណនីនៅធនាគារ Jeonbuk Bank បានយ៉ាងឆាប់រហ័ស ងាយស្រួល និងតម្លៃ សេវាទាប ព្រមទាំងរីករាយជាមួយបទពិសោធន៍ផ្ទេរប្រាក់ដ៏រលូន និងសុវត្ថិភាពខ្ពស់ទៅកាន់ប្រទេសកូរ៉េផងដែរ។


រីករាយជាមួយការបញ្ចុះតម្លៃ 50% សម្រាប់ការកុម៉្មង់ទៅយកផ្ទាល់នៅហាង (Pick Up Order) រៀងរាល់ថ្ងៃពុធ ដោយគ្រាន់តែទូទាត់ជាមួយ PPCBank Visa card នៅលើ foodpanda app

ថ្ងៃពុធហើយ តោះកុម៉្មង់ម្ហូបតាម foodpanda បញ្ចុះតម្លៃពិសេស!

រីករាយជាមួយការបញ្ចុះតម្លៃ 50% សម្រាប់ការកុម៉្មង់ទៅយកផ្ទាល់នៅហាង (Pick Up Order) រៀងរាល់ថ្ងៃពុធ ដោយគ្រាន់តែទូទាត់ជាមួយ PPCBank Visa card នៅលើ foodpanda app ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2023 ឬរហូតដល់អស់ពីស្តុក។ អតិថិជនទទួលបានការបញ្ចុះតម្លៃរហូតដល់ 5$ ក្នុងមួយលើក និងអាចកុម៉្មង់បាន 2 លើកក្នុងមួយខែដោយប្រើលេខ Voucher កូដ៖ VISA4PU ។


រីករាយជាមួយការបញ្ចុះតម្លៃរហូតដល់ 25% នៅ Plaza Premium Lounges ដោយប្រើប័ណ្ណវីសា PPCBank

ធនាគារ PPCBank តែងតែផ្ដល់នូវសេវាកម្មដ៏សំបូរបែប ងាយស្រួល និងល្អឥតខ្ចោះជូនអតិថិជនហើយឥឡូវនេះយើង មានអ្វីថ្មីនិងកាន់តែមានភាពបត់បែនបន្ថែមទៀត ដោយអតិថិជនអាចចូលសម្រាករង់ចាំក្នុង Plaza Premium Lounges មុនពេលចេញដំណើរនៅក្នុងអាកាសយានដ្ឋានដោយគ្រាន់តែប្រើប័ណ្ណវីសា PPCBank។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 25% រៀងរាល់ពេលប្រើប្រាស់ ប័ណ្ណវីសា PPCBank សម្រាប់ការសម្រាករង់ចាំនៅក្នុង Plaza Premium Lounges នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប។


ដំណឹងល្អ!​​ ប្រ៉ូម៉ូសិន “Pride of Cambodia” នៅតែបន្តផ្ដល់ជូនរហូតដល់ថ្ងៃទី07 សីហា ឆ្នាំ2023

PPCBank មានសេចក្ដីសោមនស្សរីករាយបន្តផ្ដល់ជូនប្រ៉ូម៉ូសិន “Pride of Cambodia” ដល់អតិថិជនជាទី គោរពរបស់យើង។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដែលបើកគណនីសន្សំមានកាលកំណត់នៅតែមានចំនួនកើនឡើង ធនាគារ PPCBank សម្រេចបន្តប្រ៉ូម៉ូសិនរហូតដល់ ថ្ងៃដល់ថ្ងៃទី07 ខែសីហា ឆ្នាំ2023 ជាមួយនឹងអត្រាការប្រាក់ខ្ពស់រហូតដល់ 6.44%។ ការផ្ដល់ជូនពិសេសនេះសម្រាប់តែការបើកគណនីសន្សំមានកាល់កំណត់តាម PPCBank Mobile និង smartBiz ប៉ុណ្ណោះ។

** ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំណាមួយនៅក្នុងអំឡុងពេលប្រ៉ូម៉ូសិន នេះ។


រីករាយជាមួយប្រ៉ូម៉ូសិនពិសេស ពីគណនីសន្សំជោគជ័យ!

ដាក់ប្រាក់សន្សំថេរជារៀងរាល់ខែ ដើម្បីឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុ ឬក្តីសុបិននាពេល អនាគតរបស់លោកអ្នក។ ជាមួយប្រ៉ូម៉ូសិនពិសេសពី “គណនីសន្សំជោគជ័យ” របស់ ធនាគារ PPCBank លោកអ្នកនឹងរីករាយអត្រាការប្រាក់កាន់តែខ្ពស់រហូតដល់ 6.75% សម្រាប់ការបើកគណនីសន្សំជាប្រាក់រៀល និង 6.00%សម្រាប់ការបើកគណនីសន្សំជា ប្រាក់ដុល្លារ តាមកម្មវិធី PPCBank Mobile App។ ការផ្តល់ជូននេះមានសុពលភាព រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2023។


ប្រ៉ូម៉ូសិន “Pride of Cambodia” – សន្សំប្រាក់ដុល្លារនៅ PPCBank ចំណេញបានការប្រាក់ 6.44%

ការផ្តល់ជូនពិសេស ដើម្បីអបអរកម្ពុជាឈរលេខរៀងទី4 នៃការទទួលបានមេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លោកអ្នកគ្រាន់តែដាក់ប្រាក់សន្សំជាប្រាក់ដុល្លារ រយៈពេល ត្រឹមតែ 6ខែ នឹងទទួលបានអត្រាការប្រាក់ដ៏ទាក់ទាញរហូតដល់ 6.44% ក្នុងមួយឆ្នាំ។
សូមរួសរាន់ឡើង កុំទុកឲ្យឱកាសដ៏ពិសេសនេះកន្លងផុតឲ្យសោះ!

សុពលភាពប្រ៉ូម៉ូសិន៖ ចាប់ពីថ្ងៃទី6 ខែមិថុនា ឆ្នាំ2023 រហូតដល់ថ្ងៃទី7 ខែកក្កដា ឆ្នាំ2023។

** ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំណាមួយ នៅក្នុង អំឡុងពេលប្រ៉ូម៉ូសិននេះ។


ប្រូម៉ូសិនសង្ក្រាន្តឆ្នាំថ្មីពី PPCBank!​ ទទួលបានការប្រាក់ខ្ពស់ទាំងប្រាក់រៀល និងដុល្លារ លើប្រាក់បញ្ញើរបស់អ្នក

ប្រសិនបើលោកអ្នកមានប្រាក់សន្សំ ដែលមិនទាន់មានគម្រោងនឹងប្រើប្រាស់ឆាប់ៗទេ បើកគណនីសន្សំមានកាលកំណត់ជាមួយ PPCBank ឥឡូវនេះ គឺជាជម្រើសដ៏ល្អបំផុត។ កម្មវិធីប្រ៉ូម៉ូសិនសង្រ្កាន្តឆ្នាំថ្មី របស់ PPCBank ផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់កាន់តែ ពិសេសរហូតដល់ 6.88% នៅពេលបើកគណនីសន្សំមានកាលកំណត់ជា ប្រាក់រៀល និង 5.88% នៅពេលបើកគណនីសន្សំមានកាលកំណត់ជា ប្រាក់ដុល្លារ តាមកម្មវិធី PPCBank Mobile App។ ការផ្តល់ជូនអត្រាការប្រាក់ដ៏ពិសេសនេះ គឺចាប់ពីថ្ងៃទី1 ខែមេសា ឆ្នាំ2023 រហូតដល់ ថ្ងៃទី30 ខែមេសា ឆ្នាំ2023។


ភីភីស៊ីប៊ែង ឧបត្ថម្ភមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ដើម្បីលើក កម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ

ដើម្បីអបអរសាទរការផ្លាស់ប្តូរវប្បធម៌ដ៏ស្រស់បំព្រងនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ធនាគារ ភីភីស៊ីប៊ែង មានក្តីសោមនស្ស រីករាយ ក្នុងការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ក្នុងនាមជា Gold Sponsor។


ការផ្តល់ជូនពិសេសរាល់ការទូទាត់ជាមួយ Visa contactless នៅផ្លូវល្បឿនលឿន ព្រះសីហនុ

រីករាយជាមួយការបញ្ចុះតម្លៃ 2 ដុល្លារ ភ្លាមៗរាល់ពេលទូទាត់នៅច្រកល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ជាមួយ PPCBank Visa Contactless សម្រាប់ការទូទាត់ចាប់ពី 10 ដុល្លាឡើងទៅ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះរហូត ដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2023។


រីករាយកម្មវិធីសន្សំ “Be My Valentine” ទទួលបានការប្រាក់រហូតដល់ 5.90% ក្នុងរយៈពេលខ្លី

ប្រ៉ូម៉ូសិនពិសេសៗមិនទាន់ចប់នៅឡើយទេ ពីធនាគារ PPCBank!

កម្មវិធីសន្សំ “Be My Valentine” របស់ធនាគារ PPCBank ផ្តល់ជូនលោកអ្នកនូវការសន្សំប្រាក់រយៈពេលខ្លី ត្រឹមតែ3ខែ 6ខែ 9ខែ ប៉ុណ្ណោះ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ខ្ពស់គួរជាទីពេញចិត្ត។ បើកគណនី សន្សំមានកាលកំណត់តាម PPCBank Mobile ឥឡូវនេះ ដើម្បីទទួលបាន​ការប្រាក់ខ្ពស់រហូតដល់ 5.90% ក្នុងមួយឆ្នាំ។ ប្រ៉ូម៉ូសិនផ្តល់ជូនពីថ្ងៃទី3 ខែកុម្ភៈ ឆ្នាំ2023នេះ រហូតដល់ថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2023 តែ ប៉ុណ្ណោះ។

សូមកុំឲ្យឱកាសពិសេសកន្លងផុតទៅឲ្យសោះ!

** ប្រ៉ូម៉ូសិនមិនត្រូវបានផ្តល់ជូន ក្នុងករណីលោកអ្នកបិទគណនីសន្សំណាមួយរបស់លោកអ្នក នៅក្នុង អំឡុងពេលប្រ៉ូម៉ូសិននេះ។ !


ទទួលប្រាក់ផ្ញើពីក្រៅប្រទេសមកធនាគារ PPCBank តាមប្រព័ន្ធ SWIFT ដោយឥតគិតថ្លៃសេវា

ដំណឹងល្អសម្រាប់អតិថិជន ដែលទទួលប្រាក់ផ្ញើពីក្រៅប្រទេសទូទាំងពិភពលោកជា រូបិយបណ្ណដុល្លារ មកធនាគារ PPCBank តាមរយៈប្រព័ន្ធ SWIFT។