អស់ទាស់! ទទួលបានកម្ចីទិញដីឡូតិ៍ ព្រីមៀរ៍ ផាក រហូតដល់ ៧០% ពីធនាគារ PPCBank

ភ្នំពេញ៖ ធនាគារ PPCBank បានសហការគ្នាជាមួយក្រុមហ៊ុន ព្រីមៀរ៍ ផាក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ លើវិស័យអចលនទ្រព្យធំមួយនៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការទិញដីឡូតិ៍ពី គម្រោងដីឡូតិ៍ ព្រីមៀរ៍ ផាក។
អនុស្សារណៈយោគយល់ថ្មីមួយរវាងភាគីទាំងពីរ ត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅការិយាល័យកណ្តាលរបស់ធនាគារ PPCBank ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ២១៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។





