Skip to main content

បង់ប្រាក់កម្ចីធនាគារ PPCBank របស់អ្នកតាមវីងដោយសុវត្ថិភាព

តើអ្នកមានអារម្មណ៍ថាចេញក្រៅដោយមិនមានសុវត្ថិភាព ឬក៏ធ្វើដំណើរឆ្ងាយពីផ្ទះ ដើម្បីមកបង់ប្រាក់កម្ចី ជាពិសេសក្នុងអំឡុងពេលកូវីដនេះទៀតមែនទេ? កុំបារម្ភទៀតអី យើងអាចជួយអ្នកបានតើ!

ឥលូវនេះ អ្នកអាចបង់ប្រាក់កម្ចីរបស់អ្នកតាមរយៈកម្មវីធីទូរស័ព្ទវីង និងភ្នាក់ងាររបស់វីងច្រើនជាង 5,000 ទីតាំងទូទាំងប្រទេស។

ប្រតិបត្តិការបង់ប្រាក់កម្ចីរហូតដល់ 2,500ដុល្លារ ឬ 10,000,000រៀល ក្នុង 1 ថ្ងៃ។


ធនាគារភីភីស៊ីប៊ែង និង ព្រូដិនសលកម្ពុជា សហការគ្នាដើម្បីពង្រីកលទ្ធភាពក្នុងការទទួលបានការការពារហិរញ្ញវត្ថុសម្រាប់ពលរដ្ឋកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ – នាថ្ងៃនេះ ធនាគារភីភីស៊ីប៊ែង និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល កម្ពុជា បានប្រកាសភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ ដើម្បីផ្ដល់ការការពារ និងតម្រូវការហិរញ្ញវត្ថុដែលសក្ដិសមសម្រាប់ពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិ នៃ កម្ពុជានិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះ នឹងពង្រីកលទ្ធភាពសម្រាប់ពលរដ្ឋកម្ពុជា ក្នុងការទទួលបានសេវាធានារ៉ាប់រងអាយុជីវិតឲ្យកាន់តែច្រើន ​ដើម្បីជួយការពារ និងផ្ដល់សុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគតរបស់ពួកគេ។


ធនាគារភ៊ីភ៊ីស៊ីប៊ែងផ្ដល់ដើមទុនដល់ក្រុមហ៊ុនអង្ករអាយប៊ិស ផលិតស្រូវដែលជួយអភិរក្សសត្វព្រៃ

ធនាគារភ្នំពេញពាណិជ្ជ ម.ក (ភ៊ីភ៊ីស៊ីប៊ែង) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានមួយជាមួយក្រុមហ៊ុនអង្ករអាយប៊ិស (IBIS Rice) ដើម្បីបង្កើនការលក់ស្រូវ ។ ក្រុមហ៊ុននេះ គាំទ្រដល់កសិករខ្នាតតូចឱ្យដាំស្រូវផ្កាម្លិះសរីរាង្គ ជួយរកចំណូល សម្រាប់កសិករឲ្យបានខ្ពស់ និងជួយអភិរក្សប្រភេទសត្វ ដែលជិតផុតពូជ។


ធនាគារភីភីស៊ីប៊ែង (PPCBank)ចាប់ដៃជាមួយទ្រូម៉ាន់នី ដើម្បីសម្រួលដល់ការបង់ប្រាក់កម្ចី

(រាជធានីភ្នំពេញថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០)​ – ក្រុមហ៊ុនទ្រូម៉ាន់នីដែលជាក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយនៅកម្ពុជាកំពុងសហការជាដៃគូជាមួយនឹង​ធនាគារភីភីស៊ីប៊ែង (PPCBank) ដើម្បី​ធ្វើ​​ឲ្យ​ការ​​បង់​ប្រាក់​កម្ចី​កាន់​តែ​​ងាយ​​ស្រួល​ថែម​ទៀត​សម្រាប់អតិថិជនរបស់ធនាគារ​។