ធនាគារ PPCBank និងក្រុមហ៊ុន Cam Chilbo ចុះអនុស្សរណៈយោគយល់គ្នាជាយុទ្ធសាស្ត្រ ដើម្បីជំរុញថាមពលកកើតឡើងវិញ និងសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥៖ ធនាគារ PPCBank និងក្រុមហ៊ុន Cam Chilbo Electric Power Co., Ltd. (Cam Chilbo) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាយុទ្ធសាស្ត្រ ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងគំនិតផ្តួចផ្តើមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ នៅទូទាំងប្រទេសកម្ពុជា។