Skip to main content

PPCBank នាំយកថវិកា និងសម្ភារៈសិក្សាចែកជូនកុមារកំព្រា និងកុមារគ្មានទីពឹង ក្នុងឱកាសទិវាកុមារអន្តរជាតិ

ភ្នំពេញ៖ ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការផ្តល់កម្លាំងចិត្ត និងស្នាមញញឹមដល់កុមារកំព្រា នាឱកាសទិវា កុមារអន្តរជាតិ PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បាននាំយកថវិកាចំនួន ៥,០០០ ដុល្លារ ទៅប្រគល់ជូនមណ្ឌលមែកឈើ ដែលមានទីតាំងនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ ក្នុងនោះធនាគារក៏មានចែកជូនសម្ភារៈសិក្សាមួយចំនួនដល់កុមារកំព្រាជាង ១០០នាក់ នៅក្នុងមណ្ឌលផងដែរ។ចំនួនទឹកប្រាក់នេះ បានមកពីកម្មវិធីរៃអង្គាសរបស់ធនាគារ PPCBank ដែលបានដំណើរការពីថ្ងៃទី៣ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដោយធនាគារបានបរិច្ចាគទឹកប្រាក់បន្ថែម ១០០% លើទឹកប្រាក់ដែល ទទួលបានពីសប្បុរសជន និងការចូលរួមបរិច្ចាគមួយចំណែកទៀតពីហាង Socials Coffee។


ធនាគារ PPCBank មានមោទកភាពបន្តឧបត្ថម្ភថវិកាចំនួន 1,000 ដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ធនាគារ PPCBank ដែលជាធនាគារភ្នំពេញពាណិជ្ជឈានមុខគេមួយនៅកម្ពុជា មានសេចក្ដី សោមនស្សរីករាយបន្តឧបត្ថម្ភថវិកាចំនួន 1,000 ដុល្លារ ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​អបអរ​ខួបទី 160 ​ដើម្បីរួមចំណែកគាំទ្រដល់សកម្មភាពមនុស្សធម៍​ និងបន្តពង្រឹង ភាពធន់សហគមន៍​ ​ តាមរយៈការជួយសម្រួលទុក្ខលំបាកដល់ជនងាយរងគ្រោះ ជនរងគ្រោះ ដោយមហន្តរាយ និងវិបត្តិភ័យផ្សេងៗ ដើម្បីរលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឲ្យកាន់តែ ប្រសើរឡើង។


ចូលរួមជាមួយ PPCBankដើម្បីជួយដល់កុមារកំព្រាដែលកំពុង ខ្វះខាត និងត្រូវការជំនួយចាំបាច់

ទារក កុមារកំព្រា និងកុមាររងគ្រោះទាំងអស់ នៅក្នុងមណ្ឌលមែកឈើ កំពុងត្រូវការជំនួយ ពីយើងទាំងអស់គ្នា!

តាមរយៈកម្មវិធីសប្បុរសធម៌ដែលរៀបចំឡើងដើម្បីផ្តល់ក្តីស្រឡាញ់ ស្នាមញញឹម និងភាព កក់ក្តៅដល់កុមារកំព្រា ធនាគារ PPCBank សូមអំពាវនាវដល់សាធារណជនទាំងអស់ សូម ចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាពរបស់បងប្អូន ដើម្បីជួយផ្គត់ផ្គង់អាហារ និងឧបត្ថម្ភដល់ កុមារដែលខ្វះខាតទាំងនេះ ឲ្យទទួលបានលទ្ធភាពរៀនសូត្រ និងការយកចិត្តទុកដាក់ដូច ក្មេងៗដទៃទៀត។


ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១២១គ្រួសារ នៅខេត្តកំពង់ធំ ទទួលបានអំណោយពីធនាគារ PPCBank

ខេត្តកំពង់ធំ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២៖ ធនាគារ PPCBank បាននាំយកអំណោយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១២១គ្រួសារ ក្នុងខេត្តកំពង់ធំ។ អំណោយមនុស្សធម៌ដែល ផ្តល់ជូនពលរដ្ឋរងគ្រោះនាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគរបស់អតិថិជន បុគ្គលិក និង សាធារណជនទូទៅ ក្រោមកម្មវិធីរៃអង្គាសរយៈពេល១០ថ្ងៃរបស់ធនាគារ PPCBank ដែលបានប្រកាស កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។


ធនាគារ PPCBank រៀបចំកម្មវិធីបរិច្ចាគ ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ក្នុងខេត្តកំពង់ធំ

ធនាគារ PPCBank បានរៀបចំកម្មវិធីបរិច្ចាគថវិកា ដើម្បីជួយសម្រួលជីវភាពបណ្តោះ អាសន្នចំពោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តកំពង់ធំ។ ជាមួយគ្នានេះដែរ អតិថិជនរបស់ធនាគារ PPCBank រួមទាំងបុគ្គលិក និងសាធារណជនទាំងអស់ដែលមាន បំណងចូលរួមជាមួយយើង អាចចូលរួមបរិច្ចាគថវិកាទៅតាមលទ្ធភាពរបស់បងប្អូន។​


ពលរដ្ឋក្នុងខេត្តកំពង់ធំ បានមកទទួលការពិនិត្យព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃក្រោមគម្រោងគំហើញថ្មី 2022

(ភ្នំពេញ)៖ តាមការសន្យា កម្មវិធី “គំហើញថ្មី ឆ្នាំ២០២២” របស់ធនាគារ PPCBank បានផ្តល់លទ្ធភាពឲ្យ ប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលមកពិនិត្យភ្នែកបឋមកាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅនេះ ទទួល បានការវះកាត់ភ្នែកដោយឥតគិតថ្លៃ។ ដោយមានកិច្ចសហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាង ២០០នាក់ បានទទួលការពិនិត្យភ្នែករករោគ វិនិច្ឆ័យ ក្នុងនោះអ្នកជំងឺជាង ២០ នាក់ តម្រូវឲ្យមានការព្យាបាលដោយការវះកាត់នៅទីក្រុងភ្នំពេញ ក្រោមការចំណាយទាំងស្រុងពីធនាគារ PPCBank។


ធនាគារ PPCBank រៀបចំកម្មវិធីពិនិត្យ និងវះកាត់ភ្នែកឥតគិតថ្លៃជូន ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ PPCBank សហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) រៀបចំកម្មវិធីពិនិត្យ និងព្យាបាលភ្នែកឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ខ្វះខាតរាប់រយនាក់ ដែលមានជំងឺភ្នែកឡើងបាយ និងភ្នែកកន្ទុយថ្លែន ក្រោមគម្រោង “គំហើញថ្មី ឆ្នាំ២០២២”។


ធនាគារភីភីស៊ីប៊ែង បានដាក់សម្ពោធអគារថ្មីមួយនៅសាលាបឋមសិក្សាទន្លេអុំ

ធនាគារភីភីស៊ីប៊ែង បានសម្ពោធ​អគារ​ថ្មី​មួយ​មាន​បន្ទប់​រៀនចំនួន 5 សម្រាប់​សិស្ស​សាលា​បឋមសិក្សា​ទន្លេ​អុំ។ អគារនេះត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2022។ ធនាគារភីភីស៊ីប៊ែង បានចូលរួមឧបត្ថម្ភសាងសង់អគារសិក្សានេះឡើង ក៏ព្រោះយល់ឃើញថា ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលជួយជំរុញសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងធ្វើឳ្យសីលធម៌សង្គមមានភាពប្រសើរ។


ធនាគារ PPCBank និង អង្គការ APOPO ប្រគល់ត្រលប់ដីលើកទីពីរបន្ទាប់ពី ការបោសសម្អាតមីន

ខេត្តសៀមរាប ប្រទេសកម្ពុជា ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ2022 – នេះជាលើកទី2ហើយដែលធនាគារភីភីស៊ីប៊ែង បានសហការជាមួយអង្គការ កណ្ដុរហិតមីន APOPO ក្នុងប្រតិបត្តិការបោសសម្អាតគ្រាប់មីននៅ លើដីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ពិធីប្រគល់ដីលើកទី២នេះ កាន់តែពិសេសជាងនេះទៅ ទៀត ដោយថវិការឧបត្ថម្ភប្រតិបត្តិការ ឆ្នាំ 2021 ដែលមានការចូលរួមពីអតិថិជននិងក្រុមការរបស់ធនាគារយើង។ ដែលការរួមចំណែកពីសំណាកសប្បុរសជនទាំងអស់បានធ្វើឲ្យមូលនិធិសរុបកើនឡើងដល់ មួយម៉ឺនដុល្លារ។


ការបញ្ជ្រាសបញ្ហាបរិស្ថាននិងប្តូរបម្រែបម្រួលអាកាសធាតុ ចាប់ផ្តើមពីយើងទាំងអស់គ្នា

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2021 – PPBank បានឧបត្ថម្ភទឹកប្រាក់ចំនួន 3,000 ដុល្លារអាមេរិក ដោយសហការជាមួយក្រសួងបរិស្ថាន សម្រាប់ព្រឹត្តិការណ៍ “ដាំដើមឈើ និងទីក្រុងស្អាតឆ្នាំ 2021”។ ពិធីនេះធ្វើឡើងនៅវិទ្យាល័យព្រែកត្នោត ខេត្តកំពត ដែលមានក្រុម ការងាររបស់ធនាគារ PPCBank ចំនួន ១៧នាក់ បានដាំដើមឈើចំនួន ២០០ដើម។ ការឧបត្ថម្ភនេះ មិនត្រឹម តែជា ផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់ធនាគារចំពោះទំនួលខុសត្រូវសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាស សម្រាប់បុគ្គលិក របស់យើងក្នុងការសហការ និងធ្វើការកាន់តែល្អជាមួយគ្នាជាក្រុមផងដែរ។


PPCBank អបអរសាទរការគាំទ្រពីម្ចាស់ជំនួយសម្រាប់យុទ្ធនាការរៃអង្គាសប្រាក់ APOPO

រាជធានីភ្នំពេញ ថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2021 – ធនាគារភីភីស៊ីប៊ែង (PPCBank) សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ដែលបានចូលរួមគាំទ្រ “យុទ្ធនាការរៃអង្គាសថវិការ APOPO” លើកទីពីរនេះ។​ដំណើរការនៃការរៃអង្គាសត្រូវបានបញ្ចប់នៅថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ 2021។ អតិថិជនរួមជាមួយបុគ្គលិករបស់ធនាគារPPCBankបានរៃអង្គាសប្រាក់សរុបចំនួន $1,065 ធនាគារក៏បានបរិច្ចាគ $8,935 បន្ថែមទៀត ដើម្បីនាំយកថវិកាសរុបចំនួន$10,000 ផ្តល់ជូនទៅ APOPO។


នៅសល់តែ១​ខែទៀតប៉ុណ្នោះសម្រាប់ការចូលរួមបរិច្ចាគដល់កណ្ដុរហិតមីនអាប៉ូប៉ូ

ជម្ងឺរាតត្បាតសកលកូវីដ១៩បានធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់យើងជួយបការលំបាកជាច្រើនប៉ុន្តែប្រជាជនខ្មែរនៅខេត្តសៀមរាបភាគខាងជើងមិនត្រឹមតែទទួលផលប៉ះពាល់ពីជម្ងឺរាតត្បាតសកលទេ​ពួកគេត្រូវទទួលការគម្រាម កំហែងពី គ្រាប់មីននិងគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះថែមទៀតផង។​

ហេតុដូចនេះធនាគារភីភីស៊ីប៊ែងបានបង្កើតយុទ្ធនាការរៃអង្គាសថវិការពីសប្បុរសជនដើម្បីជួយបោសសម្អាតមីននិងគ្រាប់យុទ្ធភ័ន្ធមិនទាន់ផ្ទុះ។​ធនាគារនឹងចូលរួមបរិច្ចាគបន្ថែម100%នៃទឹកប្រាក់ដែលទទួលបានពីការបរិច្ចាគរបស់ សប្បុរសជន។​