ធនាគារភីភីស៊ីប៊ែងអបអរសាទរខួបលើកទី13ជាមួយការថ្លែងអំណរគុណដល់ក្រុមគ្រួសារធនាគារ

នៅថ្ងៃសុក្រ ទី3 ខែកញ្ញា, ធនាគារភីភីស៊ីប៊ែងបានប្រារព្ធគម្រប់ខួប13ឆ្នាំដែលបានរៀបចំឡើងជាតាមអនឡាញជាមួយបុគ្គលិកក៏ដូចជាការថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការជម្រុញឲ្យដំណើរការធនាគាររីកចម្រើនក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា។
ធនាគារភីភីស៊ីប៊ែងគឺជាបុត្រសម្ព័ន្ធរបស់ធនាគារកូរ៉េខាងត្បូងមានឈ្មោះថា Jeonbuk Financial Group និង OK Financial Group។ ដែលបានចាប់ផ្ដើមដំណើរការចាប់តាំងពីខែកញ្ញាឆ្នាំ2008មកម្លេះជាមួយ នឹងចក្ខុវិស័យធ្វើឲ្យសេវាកម្មធនាគារមានភាពងាយស្រួល។