កាតនិម្មិត PPCBank ផ្ដល់មធ្យោបាយទូទាត់មិនប្រើសាច់ប្រាក់ដ៏ទំនើប និងមានសុវត្ថិភាពខ្ពស់

ភ្នំពេញ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣៖ – PPCBank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេស កម្ពុជា បានដាក់ដំណើរការកាតនិម្មិតថ្មីរបស់ខ្លូន ដើម្បីផ្ដល់សុវត្ថិភាព និងភាពងាយស្រួលបន្ថែមទៀត សម្រាប់អតិថិជន ក្នុងការទិញទំនិញ និងទូទាត់តាមអនឡាញ។ លើសពីនេះ កាតនិម្មិត PPCBank គឺមិន គិតថ្លៃសេវានោះឡើយ ហើយអតិថិជនអាចបង្កើតបានភ្លាមៗនៅលើកម្មវិធី PPCBank Mobile មាន លក្ខណៈជារូបភាពលើអេក្រង់ ដោយមានភ្ជាប់ជាមួយនូវលេខកាត លេខកូដសុវត្ថិភាព (CVV) និងកាល បរិច្ឆេទផុតកំណត់។










