Skip to main content

PPCBank ជាធនាគារដំបូងគេនៅកម្ពុជា ដែលពង្រីកសេវាផ្ទេរប្រាក់ តាមប្រព័ន្ធបាគងជាអន្តរជាតិ

ភ្នំពេញ៖ ធនាគារ Jeonbuk ដែលជាធនាគារដ៏ធំមួយរបស់ប្រទេសកូរ៉េខាងត្បូង បានសហការជាមួយ ធនាគារ PPCBank ក្នុងការដាក់ឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់ពីប្រទេសកូរ៉េមកកម្ពុជាតាមប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា ដើម្បីជួយសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ អាចផ្ញើ ប្រាក់មកស្រុកខ្មែរបានភ្លាមៗ។


សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃទីតាំងថ្មីរបស់សាខា ធនាគារ ភីភីស៊ីប៊ែង «ទឹកថ្លា»

.

១.   គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ​ ភីភីស៊ីប៊ែង «ទឹកថ្លា»

F រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២

(រយៈពេលច្រើនបំផុត ២ ខែ កន្លះ)


ធនាគារ PPCBank ប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកសេវាធនាគារ ឲ្យកាន់តែខិតជិតអតិថិជនក្នុងខេត្តសៀមរាប

សៀមរាប៖​​ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២៖ ដោយស្របតាមយុទ្ធសាស្ត្រពង្រីកវិសាលភាពនៃការនាំយក សេវាធនាគារឲ្យកាន់តែខិតជិតអតិថិជន ធនាគារ PPCBank នៅថ្ងៃនេះ បានប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនូវអគារថ្មីដ៏ទំនើប នៅក្នុងតំបន់ទេសចរណ៍នៃខេត្តសៀមរាប។ ការផ្លាស់ប្តូរទីតាំងចាស់មក កាន់ទីតាំងថ្មីនេះ មានអាសយដ្ឋានស្ថិតនៅ ផ្ទះលេខ ២៧៥ ផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ អគារថ្មីនេះផងដែរត្រូវបានសាងសង់ឡើងតាមស្តង់ដារ អន្តរជាតិ ជាមួយនឹងទី​កន្លែងសម្រាប់បម្រើសេវាអតិថិជន និងចំណតយានយន្តធំទូលាយ ដែលបង្កភាព ងាយស្រួលជាងមុនដល់អតិថិជន។


កាន់តែអស្ចារ្យ! ជាមួយបច្ចេកវិទ្យាចុងក្រោយបំផុតលើសេវាធនាគារចល័តជំនាន់2.5 របស់​​​PPCBank អតិថិជនអាចបើកគណនីដោយខ្លួនឯង (e-KYC) និងទូទាត់បានគ្រប់ធនាគារ (KHQR)

ភ្នំពេញថ្ងៃទី11 ខែមេសា ឆ្នាំ2022​៖​​​​ ធនាគារ ​​​PPCBank បានដាក់ចេញនូវកំណែទម្រង់ថ្មីដ៏ សំខាន់មួយនៃសេវាធនាគារ​​ចល័តរបស់ខ្លួន ដើម្បីផ្ដល់នូវការធ្វើប្រតិបត្តិការកាន់តែមាន ភាពងាយស្រួលជាងមុន។


ការដេញថ្លៃ ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃសាខាថ្មីរបស់សាខា ធនាគារ ភីភីស៊ីប៊ែងខេត្តសៀមរាប

១.   គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ​ ភីភីស៊ីប៊ែង «ខេត្តសៀមរាប»

F រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២

(រយៈពេលខច្រើនបំផុត ២ ខែ កន្លះ)


ទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងឆ្នាំ 2022 សម្រាប់អ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត PPCBank

ការធ្វើឱ្យធនាគារមានភាពងាយស្រួល គឺជាចក្ខុវិស័យដ៏មុះមុតរបស់ពួកយើង។ ជាមូលហេតុដែលយើងមាន សេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអ្នកនូវការអាប់ដេតថ្មីចំពោះកម្មវិធីទូរស័ព្ទចល័ត PPCBankដូចដែលយើងស្វាគមន៍ឆ្នាំ2022។ អត្ថប្រយោជន៍សំខាន់ក្នុងចំណោមមុខងារ ថ្មីៗគឺជាអ្វីដែលគេ ស្គាល់ថាជា “ការចុះឈ្មោះដោយខ្លួនឯង”។


ចុះឈ្មោះប្រើប្រាស់ PPCBank Mobile App ដោយខ្លួនឯង ជាមួយមុខងារថ្មី “Self-registration”

ដំណឹងពិសេស! ឥឡូវនេះ អតិថិជនដែលមានគណនីរួចមកហើយជាមួយ PPCBank ប៉ុន្តែមិនទាន់បានចុះឈ្មោះនៅក្នុង PPCBank Mobile App អាចចុះឈ្មោះបានដោយខ្លួនឯង ជាមួយនឹងមុខងារថ្មី ​“Self-registration” ។

តម្រូវឯកសារមានលក្ខណៈសាមញ្ញៗ និងងាយស្រួល​ ដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណ​ ឬ​លិខិត​ឆ្លង​ដែន នោះអតិថិជនអាចចុះឈ្មោះដោយខ្លួនឯងបានជាការស្រេច!


ការបញ្ជ្រាសបញ្ហាបរិស្ថាននិងប្តូរបម្រែបម្រួលអាកាសធាតុ ចាប់ផ្តើមពីយើងទាំងអស់គ្នា

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2021 – PPBank បានឧបត្ថម្ភទឹកប្រាក់ចំនួន 3,000 ដុល្លារអាមេរិក ដោយសហការជាមួយក្រសួងបរិស្ថាន សម្រាប់ព្រឹត្តិការណ៍ “ដាំដើមឈើ និងទីក្រុងស្អាតឆ្នាំ 2021”។ ពិធីនេះធ្វើឡើងនៅវិទ្យាល័យព្រែកត្នោត ខេត្តកំពត ដែលមានក្រុម ការងាររបស់ធនាគារ PPCBank ចំនួន ១៧នាក់ បានដាំដើមឈើចំនួន ២០០ដើម។ ការឧបត្ថម្ភនេះ មិនត្រឹម តែជា ផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់ធនាគារចំពោះទំនួលខុសត្រូវសង្គមប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាស សម្រាប់បុគ្គលិក របស់យើងក្នុងការសហការ និងធ្វើការកាន់តែល្អជាមួយគ្នាជាក្រុមផងដែរ។


ឥឡូវនេះអតិថិជនដែលប្រើប័ណ្ណ CSS អាចដកប្រាក់បាននៅគ្រប់ម៉ាស៊ីន ATM របស់ធនាគារ PPCBank!

អតិថិជនដែលប្រើប័ណ្ណ CSS អាចដកប្រាក់បាននៅតាមបណ្តាម៉ាស៊ីន ATM ទាំងអស់​របស់ PPCBank ជាប្រាក់រៀល និង/ឬ ប្រាក់ដុល្លារ ជាមួយការគិតថ្លៃសេវាតិចបំផុត។


ជម្រើសរថយន្ដដ៏ស័ក្ដសមសម្រាប់លោកអ្នកពីធនាគារភីភីស៊ីប៊ែង

ភ្នំពេញ៖ ធនាគារភីភីស៊ីប៊ែងផ្ដល់ឥណទានរថយន្តក្នុងក្ដីស្រមៃរបស់អ្នក។ លោកអ្នកនឹងទទួលបានរថយន្តក្នុងពេល ដ៏ឆាប់រហ័ស ជាមួយអត្រាការប្រាក់ប្រកួតប្រជែង លក្ខខណ្ឌសំណងល្អនិងការអនុម័តកម្ចីត្រឹមតែ 2ថ្ងៃ បន្ទាប់ពីដាក់ឯកសារគ្រប់គ្រាន់។


ធនាគារភីភីស៊ីប៊ែងអបអរសាទរខួបលើកទី13​ជាមួយការថ្លែងអំណរគុណដល់ក្រុមគ្រួសារធនាគារ​

នៅថ្ងៃសុក្រ ទី3 ខែកញ្ញា,​ ធនាគារភីភីស៊ីប៊ែងបានប្រារព្ធគម្រប់ខួប13​ឆ្នាំដែលបានរៀបចំឡើងជាតាមអនឡាញជាមួយបុគ្គលិកក៏ដូចជាការថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការជម្រុញឲ្យដំណើរការធនាគាររីកចម្រើនក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា។​

ធនាគារភីភីស៊ីប៊ែងគឺជាបុត្រសម្ព័ន្ធរបស់ធនាគារកូរ៉េខាងត្បូងមានឈ្មោះថា Jeonbuk Financial Group និង OK Financial Group។​ ដែលបានចាប់ផ្ដើមដំណើរការចាប់តាំងពីខែកញ្ញាឆ្នាំ2008មកម្លេះជាមួយ នឹងចក្ខុវិស័យធ្វើឲ្យសេវាកម្មធនាគារមានភាពងាយស្រួល។​