Skip to main content

ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃទីតាំងអគាររបស់សាខា ធនាគារ ភីភីស៊ីប៊ែង «សាខាផ្លូវវ៉េងស្រេង»

1, គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុងនិងខាងក្រៅនៃទីតាំងរបស់ ធនាគារ ភីភីស៊ីប៊ែង «សាខាផ្លូវវ៉េងស្រេង»

រយៈពេលរំពឹងទុកយូបំផុតនៃការជួសជុលកែលម្អ: រហូតដល់ ៣ខែ (ចាប់ពីថ្ងៃចុះកិច្ចសន្យា)


ធនាគារ PPCBank ដាក់ឱ្យដំណើរការគណនី Buddy Bank ពិសេសមិនធ្លាប់មាននៅកម្ពុជា

ធនាគារ PPCBank បានប្រកាសដាក់ឱ្យប្រើប្រាស់គណនី Buddy Bank ដែលជាផលិតផលហិរញ្ញវត្ថុដ៏ថ្មីសន្លាងមួយនៅកម្ពុជា ដែលបានរចនាឡើង ដើម្បីផ្តល់មធ្យោបាយកាន់តែទំនើប និងងាយស្រួលជាងមុន ក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងប្រាក់ជាក្រុម បែបលក្ខណៈគ្រួសារ មិត្តភកិ្ត ក្រុមការងារ ឬសហគមន៍។


ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃទីតាំងអគាររបស់សាខា ធនាគារ ភីភីស៊ីប៊ែង «សាខាខណ្ឌសែនសុខ»

1, គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុងនិងខាងក្រៅនៃទីតាំងរបស់ ធនាគារ ភីភីស៊ីប៊ែង «សាខាខណ្ឌសែនសុខ»

រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ (រយៈពេលច្រើនបំផុត ២.៥ ខែ)


PPCBank ពន្លឿនកំណើនសេដ្ឋកិច្ច ជាមួយការបើកសាខាថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស Zhejiang នៃខេត្តកោះកុង

ធនាគារ PPCBank មានក្តីសោមនស្សរីករាយប្រកាសបើកសម្ពោធសាខាថ្មីរបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Zhejiang ក្នុងខេត្តកោះកុង។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាការពង្រឹងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ធនាគារ PPCBank ក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុទំនើប ងាយស្រួល និងប្រកបដោយនវានុវត្តន៍ ជូនដល់សហគមន៍ និងអាជីវកម្មនានានៅទូទាំងប្រទេសកម្ពុជា។ សាខាថ្មីនេះត្រូវបានបើកដំណើរការជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅ ជាមួយនឹងការប្រារព្ធពិធីសម្ពោធយ៉ាងអធិកអធម។


PPCBank ដាក់ឱ្យប្រើប្រាស់កម្មវិធីជំនាន់ថ្មី ដែលមានសមត្ថភាពកាន់តែឆ្លាតវៃ និងផ្ទៃអេក្រង់បង្ហាញពីភាពរុងរឿងនៃកម្ពុជា ដើម្បីអបអរខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ


ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ នៃទីតាំងអគាររបស់សាខា ធនាគារ ភីភីស៊ីប៊ែង «ខេត្តព្រះសីហនុ»

1, គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុងនិងខាងក្រៅនៃទីតាំងរបស់ ធនាគារ ភីភីស៊ីប៊ែង «ខេត្តព្រះសីហនុ»

រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ (រយៈពេលច្រើនបំផុត ២ ខែ)


ការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅនៃទីតាំងអគារថ្មីរបស់សាខា ធនាគារ ភីភីស៊ីប៊ែង «ខេត្តកោះកុង» (តំបន់សេដ្ឋកិច្ចពិសេស ចេជាង)

1, គោលបំណង

ការចូលរួមក្នុងការជួសជុលកែលម្អផ្នែកខាងក្នុង និង ខាងក្រៅ របស់សាខា ធនាគារ ភីភីស៊ីប៊ែង «ខេត្តកោះកុង»

រយៈពេលរំពឹងទុកនៃការជួសជុលកែលម្អ: ចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ (រយៈពេលច្រើនបំផុត ១.៥ ខែ)


មោទនភាពរបស់ធនាគារ PPCBank ដែលបានក្លាយជាសមាជិកនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)

PPCBank ដែលបានចាប់ផ្តើមអាជីវកម្មនៅកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០០៨ ត្រូវបានទទួលស្គាល់ជាធនាគារពាណិជ្ជឈានមុខគេមួយ ក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពងាយស្រួលសម្រាប់អតិថិជន និងបានក្លាយជាសមាជិកផ្លូវការ នៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ទី៣៦ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។


អបអរសាទរអ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅប្រទេសកូរ៉េខាងត្បូងពីប្រូម៉ូសិនឥណទានរថយន្ត PPCBank!

ភ្នំពេញ, ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2024 – ធនាគារ PPCBank រំភើបរីករាយក្នុងការប្រកាសអ្នកមានសំណាងពីរនាក់ ដែលឈ្នះរង្វាន់ដំណើរកម្សាន្តរយៈពេល 4 ថ្ងៃ ទៅប្រទេសកូរ៉េខាងត្បូង ពីប្រូម៉ូសិនឥណទានរថយន្ត។

ពិធីប្រគល់រង្វាន់នេះបានធ្វើឡើងនៅធនាគារ PPCBank ការិយាល័យកណ្តាល នៅលើមហាវិថីនរោត្តម ក្នុងរាជធានីភ្នំពេញ។ អ្នកឈ្នះបានបង្ហាញជាមួយស្លាកធ្វើដំណើរកម្សាន្តដ៏រំភើប ដែលនឹងនាំពួកគេទៅកាន់ទីក្រុងសេអ៊ូល កោះណាមី និងអេវើលែន។


PPCBank ពង្រីកវិសាលភាពផ្តល់សេវាកម្មដល់ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង រួមជាមួយការបន្តលើកកម្ពស់សុខុមាលភាពនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤៖ PPCBank ដែលត្រូវបានទទួលស្គាល់ថាជាធនាគារមួយ ដែលផ្តល់ជូន ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួលបំផុតសម្រាប់អតិថិជន បាននិងកំពុងបន្ត លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅទីជនបទ ទន្ទឹមនឹងការពង្រីកសេវាកម្ម របស់ខ្លួននៅក្នុងប្រទេសកូរ៉េ។ នៅក្នុងគំនិតផ្តួចផ្តើមនាពេលថ្មីៗនេះ ធនាគារបានសហការជាមួយ ក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកូរ៉េខាងត្បូង និងកម្ពុជា ដើម្បីធ្វើការពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរចំនួន ៣៦៥នាក់ ក្នុងខេត្តកំពត កំពង់ស្ពឺ និងកណ្តាល។ សកម្មភាពទំនួលខុសត្រូវសង្គមនេះ នឹងត្រូវបានអនុវត្តជាបន្តទៀតផងដែរនៅឆ្នាំ២០២៥។


បើកគណនីរហ័ស PPCBank តាមកម្មវិធី PPCBank Mobile ដោយគ្រាន់តែមានលេខទូរស័ព្ទនៅប្រទេសកូរ៉េខាងត្បូង

ដំណឹងល្អ សម្រាប់បងប្អូនខ្មែរនៅប្រទេសកូរ៉េខាងត្បូង!
ឥឡូវនេះលោកអ្នកអាចបើកគណនីរហ័ស PPCBank តាមកម្មវិធី PPCBank Mobile ដោយគ្រាន់តែមានលេខទូរស័ព្ទនៅប្រទេសកូរ៉េខាងត្បូង។


ធនាគារ PPCBank ប្រារព្ធខួប១៦ឆ្នាំ ជាមួយនឹងការបើកសម្ពោធសាខាថ្មី នៅចោមចៅ

ភ្នំពេញ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤៖ – PPCBank ដែលជាធនាគារពាណិជ្ជរីកចម្រើនលឿនបំផុតមួយ នៅប្រទេសកម្ពុជា មានមោទនភាពក្នុងការជម្រាបជូនថា ធនាគារ បានបើកសម្ពោធសាខាថ្មីមួយទៀត នៅចោមចៅ តំបន់ភាគខាងលិចរាជធានីភ្នំពេញ បន្ទាប់ពីបើកដំណើរការសាខាទី២៤របស់ខ្លួន នៅតាខ្មៅរួចមក។ ការបើកសម្ពោធសាខាថ្មីនេះ បានបង្កើនសាខារបស់ធនាគារ PPCBank សរុបចំនួន ២៥ សាខា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។